. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Wednesday, July 3, 2013

ករណី​ជួញដូរ​មនុស្ស​និង​ការ​រំលោភ​សិទ្ធិ​ពលករ​កើន​ឡើង


ដោយ អ៊ុក សាវបូរី
2013-07-03
 
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
ពលករ ៣០៥
សន្និសីទ​កាសែត​ស្ដីពី​បញ្ហា​ជួញដូរ​មនុស្ស និង​បញ្ហា​ប្រឈម​របស់​ពលករ​ចំណាក​ស្រុក នៅ​ទីស្នាក់ការ​អាដហុក (Adhoc) រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣ កក្កដា ឆ្នាំ​២០១៣។
RFA/Ouk Savboreyប្រធាន​អង្គការ​អាដហុក លោក ធន សារាយ ថ្លែង​នៅ​ថ្ងៃ​៣ ខែ​កក្កដា ឆ្នាំ​២០១៣ ថា បញ្ហា​ជួញដូរ​មនុស្ស និង​ការ​ប្រឈម​របស់​ពលករ​ចំណាក​ស្រុក​កើន​ឡើង​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៣ ដោយសារ​តែ​ជន​ប្រព្រឹត្ត​ករណី​ជួញដូរ​មនុស្ស​ភាគ​ច្រើន​មិន​ត្រូវ​បាន​ផ្ដន្ទាទោស។
លោក​បន្ត​ថា របាយការណ៍​អាដហុក នៅ​ឆមាស​ទី​១ ឆ្នាំ​២០១៣ គឺ​ក្នុង​ចំណោម ៧​ករណី នៃ​អំពើ​ជួញដូរ​ផ្លូវ​ភេទ មាន​តែ ២​ករណី​ទេ​ដែល​ច្បាប់​បាន​ផ្ដន្ទាទោស។ បញ្ហា​មិន​ដាក់​ទោស​នេះ ទើប​និទណ្ឌភាព​ជួញដូរ​ភេទ​កើន​ឡើង។ បញ្ហា​ទី​២ គឺ​ពលករ​ចំណាក​ស្រុក​ត្រូវ​ថៅកែ​វាយ​ធ្វើ​បាប នាំ​ឲ្យ​សុខភាព​ទ្រុឌទ្រោម ​ខ្លះ​ធ្លាក់​ខ្លួន​ពិការ ស្មារតី​ខុស​ប្រក្រតី ហើយ​វិល​មក​ផ្ទះ​វិញ​មិន​បាន​ប្រាក់ខែ ឬ​បាន​ទទួល​តែ​មិន​គ្រប់​ចំនួន​ជាដើម។
លោក ធន សារាយ៖ «យើង​ដឹង​ថា ក្រសួង​ពាក់ព័ន្ធ​មាន​ការ​ឲ្យ​តម្កល់​ប្រាក់កក់​មួយ​ចំនួន មុន​នឹង​បើក​ក្រុមហ៊ុន​នាំ​មនុស្ស​ចេញ​នេះ។ ដូច្នេះ​គួរ​តែ​ក្រសួង​ពាក់ព័ន្ធ​ដក​ប្រាក់កក់​ហ្នឹង ដើម្បី​យក​មក​សង ប្រសិន​បើ​ក្រុមហ៊ុន​នោះ​មិន​បាន​សង​គ្រប់​ចំនួន​ដល់​ពលករ​យើង។ អ៊ីចឹង​យើង​សុំ​អំពាវនាវ​ឲ្យ​ខាង​ក្រសួង​ពាក់ព័ន្ធ​មេត្តា​ធ្វើ​យ៉ាង​ណា​ប្រគល់​ប្រាក់​ដែល​ពលករ​ត្រូវ​បាន​ឲ្យ​ទៅ​គាត់​វិញ»
ពលករ​ចំណាក​ស្រុក​ស្រប​ច្បាប់​តាម​ក្រុមហ៊ុន ចៃអិន (Giant ocean Int'l fishery) លោក ស្រី សំណាង អាយុ ២៦​ឆ្នាំ ថ្លែង​ថា គាត់​ត្រូវ​ក្រុមហ៊ុន​នាំ​ទៅ​ធ្វើ​កម្មករ​នេសាទ​រហូត​ដល់​សមុទ្ទ​នៃ​ប្រទេស​អាមេរិក កាល​ពី​ឆ្នាំ​២០១១។ ក្នុង​ពេល​ធ្វើ​ជា​អ្នក​នេសាទ​សមុទ្ទ គ្មាន​ពេល​សម្រាក ហើយ​រង​នូវ​ការ​វាយ​ដំ​បង្អត់​បាយ និង​គ្មាន​បាន​លុយ​កាក់​យក​មក​ផ្ទះ​វិញ​ទេ៖ «ពេល​ដែល​ធ្វើ​ការ​រាល់​ថ្ងៃ គឺ​គេ​វ៉ៃ​យើង​តែម្ដង អត់​បាន​ពេល​គេង​ពេល​អី​ទាំង​អស់។ ខ្ញុំ​ទៅ​ធ្វើ​ការ ១​ខែៗ គ្មាន​បាន​ប្រាក់​ខែ សូម្បី​តែ​បន្តិចបន្តួច​ក៏​អត់​មាន​ដែរ»
ពលករ ឆែម សុផល អាយុ ១៨​ឆ្នាំ ថ្លែង​ថា ការ​បណ្ដេញ​ចេញ​ពី​សំបុក​ចាប​ទៅ​រស់​នៅ​ខណ្ឌ​សែនសុខ គ្មាន​មុខ​របរ ទើប​គាត់​បាន​ចេញ​ទៅ​ធ្វើ​កម្មករ​តាម​ក្រុមហ៊ុន ចៃអិន ដែរ នៅ​ឆ្នាំ​២០១១។ គាត់​ត្រូវ​គេ​បញ្ជូន​ទៅ​នេសាទ​ដល់​សមុទ្ទ​ទ្វីប​អាហ្វ្រិក ហើយ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​អង្គការ​អាដហុក និង​ប្រទេស​ពាក់ព័ន្ធ​ ទើប​គាត់​បាន​មក​ដល់​ប្រទេស​កម្ពុជា ក្រោយ​ចូល​ឆ្នាំ​ខ្មែរ។ ប៉ុន្តែ​សុខភាព​គាត់​មិន​ប្រក្រតី​ដោយសារ​ការ​វាយ​ដំ​ពី​ថៅកែ​ទូក​ជា​ជន​ជាតិ​ចិន បង្ខំ​ឲ្យ​គាត់​ធ្វើ​ការ​ធ្ងន់។
ពលករ ឆែម សុផល៖ «គេ​ត្រូវ​ថា ធ្វើ​ការ យើង​អត់​ធ្វើ​ការ​ទៀង​ម៉ោង ងើប​ពី​ដេក​អត់​ដល់​ម៉ោង គេ​ធ្វើ​ការ​គេ​វ៉ៃ​យើង ហើយ​ពេល​គេ​ចុច​កណ្ដឹង​ហូប​បាយ ងើប​អត់​ទាន់​អត់​បាយ​ហូប។ ពេល​យើង​អត់​បាយ​ហូប យូរៗ​ទៅ យើង​អត់​មាន​កម្លាំង ធ្វើ​ការ​ឈឺ យើង​ត្រូវ​ការ​សម្រាក គេ​អូស​យើង​មក​ធ្វើ​ការ គេ​វ៉ៃ​យើង​បង្ខំ​យើង។ ពេល​មុន​ខ្ញុំ​អត់​ដូច​អ៊ីចឹង​ទេ តែ​ពេល​ខ្ញុំ​ទៅ​ហ្នឹង គេ​វ៉ៃ​ដំ​ធ្វើ​បាប​ឲ្យ​ខួរក្បាល​យ៉ាប់​ដូច​រាង​អត់​សូវ​ចាំ ហើយ​ក្នុង​ខ្លួន​ដូច​រាង​ឈឺ»
ពលករ​ សយ ឡធីង អាយុ ២០​ឆ្នាំ អតីត​អ្នក​រស់​នៅ​តំបន់​សំបុកចាប​ដែរ ថ្លែង​ថា គាត់​ត្រូវ​ក្រុមហ៊ុន ចៃអិន លក់​ឲ្យ​ទូក​នេសាទ​ចិន នៅ​សមុទ្ទ​អាហ្វ្រិក។ គាត់​ត្រូវ​ថៅកែ​វាយ​បែក​ក្បាល ហើយ​បាត់បង់​ការ​ចងចាំ៖ «សុំ​គេ​ឈប់​សម្រាក​មួយ​ភ្លែត វា​ហត់ ណា​មួយ​ពុល​រលក​ផង ទៅ​ដំបូងៗ​គេ​អត់​ឲ្យ​ឈប់។ នេះ​គ្រាន់​តែ​អង្គុយ​គេ​ទាញ​ដែក​មក​វ៉ៃ​ខ្ញុំ​សន្លប់ ងើប​ពី​សន្លប់​គេ​ឲ្យ​ខ្ញុំ​ធ្វើ​ការ​ទៀត»
ពលករ រឿន អឹម អាយុ ១៨​ឆ្នាំ មក​ពី​ខេត្ត​បាត់ដំបង ថ្លែង​ថា បង​ប្អូន​គាត់ ៤​នាក់​ចាញ់​បោក​ក្រុមហ៊ុន ចៃអិន ដែល​បោក​គាត់​ទៅ​បម្រើ​ការ​នៅ​ប្រទេស​កូរ៉េ តែ​បែរ​ជា​លក់​គាត់​ទៅ​ឲ្យ​ធ្វើ​ជា​កម្មករ​ទូក​នេសាទ​នៅ​សមុទ្ទ​អាហ្វិ្រក។​ លោក​ថា មុន​ដំបូង​គាត់​ជិះ​យន្តហោះ​ទៅ​កូរ៉េ ហើយ​ឡើង​ទូក​ទៅ​នេសាទ​រហូត។
ពលករ ណុប សុខា នៅ​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ថ្លែង​ថា ក្នុង ២៤​ម៉ោង ថៅកែ​ឲ្យ​សម្រាក​តែ ៣​ម៉ោង ក្រៅ​ពី​នោះ បើ​ហ៊ាន​សម្រាក​នឹង​ត្រូវ​គេ​វាយ​បែក​ក្បាល​ឲ្យ​បាត់​បង់​សតិ ហើយ​បញ្ជូន​មក​ប្រទេស​វិញ មិន​ឲ្យ​ប្រាក់ខែ​ឡើយ។
មេធាវី​សមាគម​អាដហុក អ្នកស្រី គា សុផល បង្ហាញ​ថា ក្នុង​ឆមាស​ទី​១ ពលករ​ប្តឹង​អំពី​ការ​រំលោភ​សិទ្ធិ​និង​ផ្លូវ​ភេទ មាន​ជាង ២៤០​នាក់ ហើយ​តុលាការ​មិន​ទាន់​ចាត់ការ​ស្ត្រី​ជនជាតិ​ចិន ឈ្មោះ លី សិន ដែល​ជួញដូរ​មនុស្ស​នៅ​ឡើយ។
ប្រធាន​កម្មវិធី​ស្ត្រី​និង​កុមារ​របស់​សមាគម​អាដហុក អ្នកស្រី ជួន ចំរុង ថ្លែង​ថា ឆមាស​ទី​១ ឆ្នាំ​២០១៣ សមាគម​នេះ​បាន​ទទួល​បណ្ដឹង និង​អន្តរាគមន៍​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​មនុស្ស និង​ការ​រំលោភ​សិទ្ធិ​ពលករ​ចំណាក​ស្រុក​ប្រមាណ ១០៩​ករណី ដែល​ប៉ះពាល់​មនុស្ស​រង​គ្រោះ ២៤០​នាក់ ក្នុង​នោះ​មាន​បុរស ១៣៣​នាក់ ស្រី ៩៤​នាក់ និង​កុមារ ១៣​នាក់៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons