. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Tuesday, August 27, 2013

បាតុកម្ម​នឹង​ចាប់​ផ្តើម​ធ្វើ​នៅ​មុនប្រកាស​លទ្ធផល​ឆ្នោត????

opp
មហា​បាតុកម្ម​ប្រាកដ​ណាស់​នឹង​ធ្វើ​ឡើង​នៅ​មុន​ពេល​ប្រកាស​លទ្ធផល​ឆ្នោត​ផ្លូវ​ការ ប្រសិនបើ​គ្មាន​ការ​រក​ដំណោះ​ស្រាយ​ណា​មួយ​ចំពោះ​​ការ​មិ​ន​សុខចិត្ត​របស់​គណបក្ស​សង្រ្គោះជាតិ​ទេ​នោះ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះជាតិ​កាល​ពី​ល្ងាច​ថ្ងៃទី២៦ សីហា ក្នុង​ពិធី​ជួប​ជុំ​អ្នក​គាំទ្រ​ប្រមាណ២ម៉ឺន​នាក់​នៅ​ទីលាន​ប្រជាធិបតេយ្យ។
លោក សម រង្ស៊ី មាន​ប្រសាសន៍​ថា «យើង​​នឹង​ធ្វើ​មហា​បាតុកម្មមុន​ពេល​ប្រកាស​លទ្ធផល​ផ្លូវការ។ ប៉ុន្តែ​យើង​ជម្រុញ​ឲ្យ​បង្កើត​គណៈកម្មការ​ឯករាជ្យ​ដើម្បី​ស្វែង​រក​ការពិត…។ ប្រសិន​បើ​មាន​គណៈកម្មការ​នេះ យើង​នឹង​មិន​ធ្វើ​មហា​បាតុកម្ម​ទេ»។
ប៉ុន្តែលោក សម រង្ស៊ី បាន​បញ្ជាក់ថា គណៈកម្មការ​នេះ​មិន​ចេញទេ ហើយ​បើ​មាន​ការ​ត្រៀម​ប្រកាស​លទ្ធផល​ផ្លូវ​ការ ពេល​នោះ​នឹង​មាន​បាតុកម្ម។
ជាមួយ​គ្នានេះ លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្រ្គោះជាតិ​ក៏​បាន​ថ្លែង​បញ្ជាក់​ដែរ​ថា មហា​បាតុកម្ម​ធ្វើ​ដំបូងនៅ​រាជធានី​ភ្នំពេញ ហើយ​បន្ទាប់​មក​ទៀត គឺ​នៅទូទាំង​ប្រទេស។
ចំពោះ​ការ​គំរាមធ្វើ​បាតុកម្ម​ដើម្បីប្រឆាំងនឹង​លទ្ធផល​ឆ្នោត​របស់​គណបក្សសង្រ្គោះជាតិ​នេះ លោក អ៊ឹម សួស្តី ប្រធាន​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត​បាន​មាន​ប្រសាសន៍​ថា ប្រសិន​បើ​គណបក្ស​សង្រ្គោះជាតិ​ធ្វើបាតុកម្ម​ប្រឆាំងនឹង​លទ្ធផល​ឆ្នោត នោះគឺជា​សិទ្ធិ​របស់​គេ៕
អត្ថបទខាងលើនេះ មិនជារបស់គេហទំព័រយើងខ្ញុំទេ ។ 

សូមចុចអានអត្ថបទដើមនៅទីនេះ

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons