. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Saturday, August 24, 2013

ស្ត្រី​ម្នាក់​ស្លាប់​មិន​ដឺ​ង​មូលហេតុ​សង្ស័យ​ជន​មាន​អ្នក​ដាក់​ថ្មាំ​សម្លាប់​យក​គ្រឿងអលង្ការ​និង​ប្រាក់​


ដោយ​ ៖ វណ្ណា|ថ្ងៃទី 25 សីហា 2013 ម៉ោង 09:40:45
         
​ប៉ោយ​ប៉ែ​ត​៖​  ស្ត្រី​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​មិនដឹង​មូលហេតុ​ពេល​ស្ត្រី​រង​គ្រោះ​រូប​នេះ​មក​ពី​ផ្ទះ​ទៅ​តាម​
​ប្ដី​ធ្វើការ​នៅ​ប្រទេស​ថៃ​តែ​មិន​ទាន់​ឆ្លង​ដែន​ផង​បាន​ស្លាប់​ក្រោយ​ពី​បញ្ជូន​បន្ត​ដល់​ពាក់កណ្ដាល​ផ្លូវ​ទៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​ជប៉ុន​មង្គលបុរី​សង្ស័យ​ជន​ដៃដល់​ដាក់​ថ្មាំ​យក​គ្រឿង​អ​ល​ង្គា​រ​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤​ ខែសីហា​ ឆ្នាំ​២០១៣​ ។​
តាម​ការ​ឲ្យ​ដឹង​ពីរ​ម្ដាយ​សព​រង​គ្រោះ​ឈ្មោះ​ ផា​ន់​ ស្រឿ​ន​ អាយុ​៤៩​ឆ្នាំ​
​រស់នៅ​ភូមិ​ស្ទឹង​ពេញ​ ឃុំ​ជី​គ​ ក្រុង​សួង​ ខេត្ត​កំ​ពង​ចាម​ប្រាប់​នៅ​ល្ងាច​ថ្ងៃ​ទី​២៤​ ខែសីហា​ ឆ្នាំ​២០១៣​ថា​ សព​កូន​
​ស្រី​គាត់​ដែល​ស្លាប់​ឈ្មោះ​ ហាន​ ស្រៀវ​ អាយុ​២៧​ឆ្នាំ​ រស់នៅ​ជាមួយ​គាត់​ជា​ម្ដាយ​នៅ​ភូមិ​ខាងលើ​ ។​
ស្ត្រី​ជា​ម្ដាយ​សព​បន្ត​ថា​ មុន​កើតហេតុ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ ខែសីហា​ ឆ្នាំ​២០១៣​ សព​កូនស្រី​គាត់​បាន​ធ្វើ​ដំណើរ​មក​ពី​ស្រុក​ខាងលើ​ដើម្បី​ទៅ​តាម​ប្ដី​នៅ​ធ្វើការ​សំណង់​ប្រទេស​ថៃ​ ។​ លុះ​ពេល​មក​ដល់​ប៉ោយ​ប៉ែ​ត​មិន​ទាន់​បាន​ឆ្លង​ដែន​ផង​ម៉ោង​៩​ទៅ​១០​យប់​ថ្ងៃ​ដដែល​មាន​មនុស្ស​ស្រី​វ័យ​ប្រហែល​សព​កូន​គាត់​បាន​យក​ទូរស័ព្ទ​សព​ប្រាប់​ថា​ កូន​ឈឺ​ធ្ងន់​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​រូប​គាត់​ជា​ម្ដាយ​បាន​ជួល​រថយន្ត​គេ​ពី​ស្រុក​មក​ដឹក​កូន​ទៅ​ព្យាបាល​នៅ​ឯ​ស្រុក​កំណើត​ ។​ លុះ​មក​ដល់​ប៉ោយ​ប៉ែ​ត​កូន​របស់​គាត់​បាន​ស្លាប់​ក្រោយ​ពេល​គ្រូរ​ពេទ្យ​បាន​បញ្ជូន​សព​កូន​ដល់​ពាក់កណ្ដាល​ផ្លូវ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែ​កក​ម្ជុ​ជា​ជប៉ុន​មង្គលបុរី​ ។​
ម្ដាយ​សព​បញ្ជាក់​បាន​ថា​ សព​កូន​គាត់​មុន​ពេល​ចេញពីផ្ទះ​មក​តាម​ប្ដី​ធ្វើការ​នៅ​ប្រទេស​ថៃ​មាន​ប្រាក់​ជាប់​ខ្លួន​៥.០០០​បាតប្រាក់​ថៃ​និង​ខ្សែ​ក​មាស​ទម្ងន់​៥​ជី​នៅ​ជាប់​ខ្លួន​ ពេល​ស្លាប់​គ្រូពេទ្យ​ប្រាប់​ថា​ មាន​ហើម​ដៃស្ដាំ​ ជាំ​ចង្កេះ​តែ​ពេល​គាត់​នាំ​កូន​របស់​គាត់​មក​សម្រាក​នៅ​មន្ទីរពេទ្យ​បង្អែក​ឃើញ​កូន​ដូច​ជា​មនុស្ស​វិកលចរិត​មាន​ភាព​ស្លេកស្លាំង​ធ្ងន់ធ្ងរ​ទៅ​ហើយ​ ។​ លុះ​គាត់​ជា​ម្ដា​យមក​ដល់​ប៉ោយ​ប៉ែ​ត​ឃើញ​សព​កូនស្រី​គាត់​នៅ​ក្នុង​វត្ត​ប្រជា​
​ធម៌​ដែល​ក្រុម​គ្រូរ​ពេទ្យ​យក​ពី​មន្ទីរពេទ្យ​ខាងលើ​ ។
​តាម​ប្រភព​នៅ​កន្លែង​តម្កល់សព​ក្នុង​វត្ត​ខាងលើ​គេ​បាន​សន្និដ្ឋាន​ថា​ សព​ស្ត្រី​រង​គ្រោះ​ស្លាប់​ដោយសារ​ត្រូវ​ថ្នាំ​សង្ស័យ​ដាក់​ថ្នាំ​នឹង​ទឹក​ផ្លែ​ឈើ​យក​គ្រឿងអលង្ការ​និង​ប្រាក់​នៅ​ជាប់​ ខ្លួន​ ព្រោះ​បើ​តាម​សំដី​ម្ដាយ​ថា​ កូន​របស់​គាត់​ពេល​ចេញ​មក​ពី​ផ្ទះ​មាន​គ្រឿងអលង្ការ​ជាប់​ខ្លួន​ដូច​ជា​ខ្សែ​ក​មាស​ទ​ម្ងា​ន់​៥​ជី​លុយ​បាត​៥.០០០​បាតប្រាក់​ថៃ​ ហើយ​មិន​មាន​ជំងឺ​ទេ​ បើ​ទោះជា​មាន​ជំងឺ​មិនមែន​ឈឺ​មួយ​ថ្ងៃ​ស្លាប់​ដែរ​ ។​
គួរ​បញ្ជាក់​ថា​ នៅ​កន្លែង​តម្កល់សព​ក្នុង​វត្ត​ប្រជា​ធម៌​គេ​សង្កេត​ឃើញ​មេ​ភូមិ​ប្រជា​ធម៌​និង​មន្ត្រី​ជំនាញ​ចុះ​ធ្វើ​កោសល្យវិច័យ​តែ​ អ្នក​យក​ព័ត៌មាន​យើង​មិ​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​ជំវិញ​ហេតុការណ៍​ខាងលើ​ថាស​ពស្ត្រី​រង​គ្រោះ​ស្លាប់​ដោយសា​អ្វី​នោះ​ឡើយ​នៅ​ល្ងាច​ថ្ងៃ​ទី​២៤​ ខែសីហា​ ឆ្នាំ​២០១៣​ ។​
​ ម្ដាយ​សព​និង​សាច់ញាតិ​បាន​បូជាសព​ស្ត្រី​រង​គ្រោះ​នៅ​នឹង​វត្ត​ខាងលើ​ដើម្បី​យក​ធាតុ​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ស្រុក​កំណើត​តាម​ព្រ​ពៃ​ណី​ ៕​





ចំពោះអត្ថបទខាងលើនេះ មិនមែនជារបស់គេហទំព័រយើងខ្ញុំទេ ។ 

សូមចុចអានអត្ថបទដើមនៅទីនេះ

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons