. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Sunday, August 25, 2013

កញ្ចប់​​សុវត្ថិ​ភាព​ “ក” ​ទាំង​​១៣​​ការិយា​ល័យ​​នៅ​​ខេត្ត​ក្រ​ចេះ​ ​មាន​​ភាព​​មិន​ប្រ​ក្រតី​

កញ្ចប់​សុវត្ថិ​ភាព ​ក ដែល​ត្រូវ​បាន​បើក​នៅ ​គ ​ជ ​ប ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​បក្សនយោ​បាយ ​អ្នក​សង្កេត​ការណ៏​។
កញ្ចប់​សុវត្ថិ​ភាព ​ក ដែល​ត្រូវ​បាន​បើក​នៅ ​គ ​ជ ​ប ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​បក្សនយោ​បាយ ​អ្នក​សង្កេត​ការណ៏​។
RFI/Siv Chana

ដោយ ស៊ុន មេសា
ពេញ​មួយ​ព្រឹក​ថ្ងៃអាទិត្យ​ទី២៥ សីហា​នេះ កញ្ចប់​សុវត្ថិភាព “ក” នៅ​ឃុំ​ស្វាយ​ជ្រះ ទាំង ១៣ការិយាល័យ នៅ​មណ្ឌល​ខេត្តក្រចេះ ត្រូវបាន​បើក​ដើម្បី​ផ្ទៀងផ្ទាត់​ហើយ ​នៅ​ទី​ស្តា​ក់​ការ​គ.ជ.ប។ ពិធី​បើក​ការផ្ទៀងផ្ទាត់​នេះដែរ មានការ​ចូលរួម​ពី​តំណាង​ក្រុមប្រឹក្សាធម្មនុញ្ញ​ចំនួន៣រូប តំណាង​គណបក្សនយោបាយ​ទាំង៧ សមាសភាព​គ.ជ.ប អ្នក​អង្កេត​ការណ៍​ជាតិ និង​អន្តរជាតិ រួមទាំង​អ្នកសារព័ត៌មាន​រាប់សិប​នាក់​ផង​ដែរ។ តែ​យ៉ាងណាក៏ដោយ ​គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​ដើមបណ្តឹង ​អះអាងថា មាន​ភាពមិនប្រក្រតី​ទាំងអស់។

សេចក្តីរាយកាណ៍របស់​ ស៊ុន មេសា
កញ្ចប់​សុវត្ថិភាព “ក” ទាំង១៣ការិយាល័យ​នៅ​ឃុំ​ស្វាយ​ជ្រះ ក្នុង​មណ្ឌល​ខេត្តក្រចេះ មាន​ភាពមិនប្រក្រតី​ទាំងអស់ ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ចំនួន​អាសនៈ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ។ នេះ​តាម​ការបញ្ជាក់​របស់លោក គួ​យ ប៊ុន​រឿន​ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ការពិនិត្យ​រួច។
តំណាងរាស្ត្រ​គណ​កប្ស​សង្គ្រោះ​ជាតិ​រូបនេះ បានបង្ហាញ​ករណី​នៃ​ភាពមិនប្រក្រតី​ទាំងនោះ​ដែល​រួមមាន​កញ្ចប់​សុវត្ថិភាព “ក” ចំនួន៦ការិយាល័យ ត្រូវបាន​បើកចំហរ ចំនួន​សន្លឹកឆ្នោត​មិន​បាន​​ការ​ប្រែប្រួល​ខុសគ្នា​ពី​ទម្រង់១១០៤ ដែលគ.ជ.ប ផ្តល់​ថ្ងៃទី២៨ កក្កដា និង​ថ្ងៃទី៣០ កក្កដា រួមទាំង​ការ​កោស​លុប និង​សរសេរ​ថ្មី​លើ​លទ្ធផល​ចាស់​ជាដើម។ សម្រាប់​លោក គួច ប៊ុន​រឿន ប្រសិន​ភាពមិនប្រក្រតី​មានតែ២៥ ទៅ៥០ សម្លេង​នោះ វា​នឹង​ធ្វើឱ្យ​គណ​កប្ស​ប្រជាជន​កម្ពុជា ឬ​គណបក្ស​សង្គ្រោះ​ជាតិ​បាត់​អាសនៈ​ដែល​នឹងត្រូវ​ទទួលបាន។ ហេតុ​ដូច្នេះហើយ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បាន​ទ​ទូ​ច​​ឱ្យ​ក្រុមប្រឹក្សាធម្មនុញ្ញ​បើក​ការស៊ើបអង្កេត​លើ​បណ្តឹង​ទាំង១៥ខេត្ត-ក្រុង​ របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ថែមទៀត។

គ្មាន​ការឆ្លើយតបភ្លាមៗពី​ក្រុមប្រឹក្សាធម្មនុញ្ញ​ ចំពោះ​ការបើក​កញ្ចប់​សុវត្ថិភាព​នៅក្នុង​ខេត្ត​ផ្សេងទៀត​ ដូច​ការចង់បាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះឡើយ។ ប៉ុន្តែ លោក ព្រហ្ម ញាណ​វិចិត្រ តំណាង​ក្រុមប្រឹក្សាធម្មនុញ្ញ បាន​ថ្លែងអោយដឹងថា ក្រោយពី​ក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យ​មើលឃើញ​ភាពមិនប្រក្រតី​ទាំងនេះហើយ ស្ថាប័ន​កំពូល​មួយ​នេះ​នឹង​ពិចារណា​លើ​ការបើក​សវ​នាការ​​ជា​សាធារណ ​លើ​ភាពមិនប្រក្រតី​ទាំងនេះ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ដើមបណ្តឹង។ លោក ព្រហ្ម ញាណ​វិចិត្រ បាន​បញ្ជាក់ថា ក្រុមប្រឹក្សាធម្មនុញ្ញ​នឹង​ដោះស្រាយ​រាល់​បណ្តឹង​ទាំងអស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឱ្យបាន​មុន​ថ្ងៃ​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​កាបោះឆ្នោត នៅ​ថ្ងៃទី៨ កញ្ញា​ខាង​មុខ​នេះ។ គួរ​បញ្ជាក់ថា យោងតាម​ប្រក្រ​តិ​ទិននៃ​ការបោះឆ្នោត ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​រយៈពេល​តែ២០ថ្ងៃ​ប៉ុណ្ណោះ​សម្រាប់​ការដោះស្រាយ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត។

ប៉ុន្តែ​ ដោយសារ​ភាពមិន​ប្រ​ប្រ​តី​នៃ​ការបោះឆ្នោត​នៅក្នុង​មណ្ឌល​ខេត្តក្រចេះ​ត្រូវបាន​រកឃើញ​យ៉ាង​ដូច្នេះ មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​​​​ស្នើអោយ​មានការ​ពន្យា​រ​ពេល​ប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវការ។

គួររំលឹកថា លទ្ធផល​ប្រកាស​បណ្តោះអាសន្ន​របស់​គ.ជ.ប សម្រាប់​មណ្ឌល​ខេត្តក្រចេះ គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន១ អាសនៈ និង​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន២ អាសនៈ៕

អត្ថបទទាំងស្រុងខាងលើ មិនមែនជារបស់គេហទំព័រយើងខ្ញុំទេ ។ 
http://www.khmer.rfi.fr/Paquetelectoral-A-irregularites-dans-13bureaux-de-Kratieសូមចុចអានទំព័រដើមនៅទីនេះ


0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons