. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Monday, August 26, 2013

លោកសមរង្ស៊ីផ្តល់​អនុសាសន៍​ដល់​នាយករដ្ឋមន្ត្រី រឿង​...

លោក សម រង្ស៊ី ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន

មេដឹកនាំ​គណបក្សប្រឆាំង ផ្តល់​អនុសាសន៍​ដល់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ចុះចេញ​ពី​អំណាច ដោយសារ​តែ​មណ្ឌល​ដែល​លោក​បាន​ទៅ​បោះឆ្នោត ទទួលបាន​សំឡេង​គាំទ្រ តិច​ជាង​គណបក្ស​សង្គ្រោះ​ជាតិ​។​
​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីស្នាក់ការ​គណបក្ស​ក្នុង​សង្កាត់​ចាក់អង្រែលើ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក​សម រង្ស៊ី មាន​ប្រសាសន៍​ថា ការលាលែង​នេះ​ជា​គំរូ​ល្អ​ដល់​អ្នកនយោបាយ​ជំនាន់​ក្រោយ ព្រោះថា​ក្នុង​នាម​ជា​មេដឹកនាំ​មួយ​រូប​ឈ្មោះ​ជា​តំណាងរាស្ត្រ​ក្នុង​មណ្ឌល​មួយ ហើយ​មណ្ឌល​នោះ​ចាញ់​ឆ្នោត​គឺ ជា​រឿង​អាម៉ាស​ ៖ “​ខ្លួនឯង​ផ្ទាល់​ចេញមុខ បើ​ថា​ស្រលាញ់​គាត់ អាណិត​គាត់ គោរព​គាត់​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជា​ជន បើ​គាត់​មិន​និយាយ​អញ្ចឹង គណបក្ស​ប្រជាជន​មិនមែន​ធ្លាក់​ដល់​ប៉ុណ្ណឹង​ទេ អញ្ចឹង​វា​ធ្វើឲ្យ​អាម៉ាស​។ លោក ច​ន ហៅ ធ្លាប់​ធ្វើ​នាយករដ្ឋមន្ត្រី ប្រទេស​អូស្ត្រាលី គាត់​ចាញ់​តែ​មណ្ឌល​គាត់ គាត់​លាលែង​តែម្តង គាត់​ថា​ខ្មាស​គេ​ណាស់ អញ្ចឹង​លោក ហ៊ុន សែន គាត់​ត្រូវ​គិតពិចារណា ផង​ដែរ​ភាព​គំរូ ភាពថ្លៃថ្នូរ កិត្តិយស​របស់​គាត់ ដែល​គាត់​ចាញ់​”​។​

មិនទាន់​អាច​ទាក់ទង អគ្គលេខាធិការ​គជប លោក ទេព នីថា ដើម្បី​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ បាន​នៅឡើយ​ទេ​។ តែ​លោក​ធ្លាប់​បញ្ជាក់ថា គណបក្ស​​​សង្គ្រោះ​ជាតិ ទទួលបាន​សំឡេង​គាំទ្រ​ច្រើន​​ជាង​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​ខេត្ត​កណ្តាល​។
​អ្នកនាំពាក្យ​ទីស្តីការគណៈ​រដ្ឋមន្ត្រី លោក​ផៃ ស៊ីផា​ន មានប្រសាសន៍ថា លោក​សម រង្ស៊ី ហាក់ដូចជា​ចំអក ខ្លួន​ឯង​ព្រោះ​ថា គណបក្ស​ដែល​លោក​ដឹកនាំ​ជាច្រើន​អាណត្តិ​មកហើយ​នោះ តែងតែ​ចាញ់ឆ្នោត ដូចនេះ​លោក​សម រង្ស៊ី គួរតែ​ចុះចេញ​ពី​អំណាច​ដោយ​ខ្លួនឯង​ ៖ ​“​ក៏ប៉ុន្តែ​ឯកឧត្តម សម រង្ស៊ី តែងតែ​ថា សមាជិក​នៃ​គណបក្ស​សម​រង្ស៊ី នេះ​ត្រូវការ​លោក នេះ​ជា​ចម្លើយ​មួយ ដូច​តែ​ឯកឧត្តម​សមរង្ស៊ី​ដែរ ក៏​ប៉ុន្តែ​សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន លោក​ជា​វីរៈបុរស​មួយ ដែល​គណបក្ស​ប្រជាជន​ស្រលាញ់​លោក មិនមែន​ជា​ការសម្រេច​ចិត្ត​ផ្តេសផ្តាស ដូច​ឯកឧត្តម​សមរង្ស៊ី ចង់​បាន​តំណែង​នាយករដ្ឋមន្ត្រី​ឯណា​”​។​
​ប្រធាន​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ហៅ​កាត់​ថា​និចហ្វិច លោក​ហង្ស ពុទ្ធា មានប្រសាសន៍ថា គណបក្សប្រឆាំង មិន​គួរ​យក​ពាក្យ​នេះ​មក​ប្រើ​នៅ​ពេល​​នេះ​​ទេ ព្រោះ​​ថា​​លទ្ធផល​​ឆ្នោត​​មិន​​ទាន់​​ប្រកាស​​ជា​ផ្លូវការ​នៅ​ឡើយ​ ៖ ​“​ហើយ​ការលើកឡើង​របស់​លោក សម ​រង្ស៊ី​ នេះ មិន​មានចែង​នៅក្នុង​ច្បាប់​ថា ប្រសិនបើ​បេក្ខជន​នោះ ឈរ​​នៅ​ការិយាល័យ​ណា ឈរ​នៅ​មណ្ឌល​​ណា ហើយ​ការិយាល័យ​ដែល​ខ្លួន​បោះឆ្នោត​នោះ​ចាញ់ ត្រូវ​​ដើរ​ចេញ​នោះ គឺ​ថា​កត្តា​ច្បាប់​មិន​មាន​ចែង​ទេ ប៉ុន្តែ​នៅ​ប្រទេស​មួយចំនួន ដែល​មាន​ករណី​​កើតឡើង នោះ​គឺជា​ឆន្ទៈ និង​ការបង្ហាញ​អំពី​ការទទួលខុសត្រូវ នៃ​បេក្ខជន​​នោះ​ឯង​”​។​
​គួរបញ្ជាក់​ថា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ជា​បេក្ខជន​ពេញសិទ្ធិ​លំដាប់​ទី​១​នៅ​មណ្ឌល​កណ្តាល​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា សម្រាប់​​ការ​បោះ​ឆ្នោត​​​ជ្រើស​រើស​តំណាងរាស្ត្រ​នីតិកាល​ទី​៥​នេះ​។ ​ក្នុង​មណ្ឌល​នេះ មាន​អាសនៈ​​ចំនួន​​១១ ប៉ុន្តែ បើ​​យោង​​តាម​​លទ្ធផល​​បណ្តោះ​​អាសន្ន បង្ហាញថា​គណបក្ស​ប្រជាជន​​កម្ពុជា​ទទួលបាន​តែ ៥​អាសនៈ​​ប៉ុណ្ណោះ​៕

ចំពោះអត្ថបទខាងលើនេះ មិនមែនជារបស់គេហទំហ័រយើងទេ។

សូមចុចអានទំព័រដើមនៅទីនេះ​...:

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons