. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Thursday, August 29, 2013

គណ​បក្ស​សង្គ្រោះជាតិ​ស្វះស្វែង​រកការចរចា​ជាថ្មី​ជាមួយ​គណ​បក្ស​ប្រជាជន​កម្ពុជា


លោក​សម​ រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​ បាន​ផ្ញើ​​លិខិត​មួយ​ផ្ញើ​ជូន​លោក​ជា ​ស៊ីម​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជាដោយ​សរសេរ​​​ថា​​«គណបក្ស​សង្គ្រោះ​ជាតិ​ស្នើ​សុំ​ឲ្យ​មាន​កិច្ច​ប្រជុំ​ក្រុម​ការងារ​នៃ​គណបក្ស​សង្រ្គោះ​ជាតិ​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ជា​បន្ទាន់»​​ដើម្បី​ដោះ​ស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃទី​២៨​ខែ​កក្កដា​ ឆ្នាំ​២០១៣។​​លោក​សម​ រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​ បាន​ផ្ញើ​​លិខិត​មួយ​ផ្ញើ​ជូន​លោក​ជា ​ស៊ីម​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជាដោយ​សរសេរ​​​ថា​​«គណបក្ស​សង្គ្រោះ​ជាតិ​ស្នើ​សុំ​ឲ្យ​មាន​កិច្ច​ប្រជុំ​ក្រុម​ការងារ​នៃ​គណបក្ស​សង្រ្គោះ​ជាតិ​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ជា​បន្ទាន់»​​ដើម្បី​ដោះ​ស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃទី​២៨​ខែ​កក្កដា​ ឆ្នាំ​២០១៣។​​

    ​គង់ ​សុឋានរិទ្ធ
    ភ្នំពេញ៖ គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ពុធ​នេះ​បាន​ស្នើ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ឲ្យ​បន្ត​កិច្ច​ប្រជុំ​ទ្វេ​ភាគី​ឡើង​វិញ​ដើម្បី​ត្រួសត្រាយ​ផ្លូវ​ឆ្ពោះ​ទៅ​បង្កើត​គណៈ​កម្មការ​ចម្រុះដោះស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត។ ​ប៉ុន្តែ​ដំណាល​គ្នា​នេះ ​គណបក្ស​ជំទាស់​បាន​កំណត់​ថ្ងៃ​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធ​ផល​បោះឆ្នោតក្នុង​ករណី​ដែល​ភាព​មិន​ប្រក្រតី​ ដែល​ខ្លួន​បាន​បរិហារ​នោះ​ មិន​ត្រូវ​បាន​ដោះស្រាយ។

    នៅ​ក្នុង​លិខិត​មួយ​ផ្ញើ​ជូន​លោក​ជា ​ស៊ីម​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ​ លោក​សម​ រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា«គណបក្ស​សង្គ្រោះ​ជាតិ​ស្នើ​សុំ​ឲ្យ​មាន​កិច្ច​ប្រជុំ​ក្រុម​ការងារ​នៃ​គណបក្ស​សង្រ្គោះ​ជាតិ​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ជា​បន្ទាន់»ដើម្បី​ដោះ​ស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃទី​២៨​ខែ​កក្កដា​ ឆ្នាំ​២០១៣។

    លោក​យឹម ​សុវណ្ណ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លើក​ឡើង​ថា​គណបក្ស​ជំទាស់​នៅ​តែ​ទទូច​ឲ្យ​មាន​ការ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នេះ។​

    «យើង​ឃើញ​ថា​ កិច្ច​ប្រជុំ​ចំនួន​បី​ដង​កន្លង​មក​អត់​បាន​ចេញ​ជា​ផ្លែផ្កា​អ្វី​ទេ​ហើយ​នៅ​តែ​ប្រើប្រាស់​គ.ជ.ប.​ ក៏​ដូចជា​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដើម្បី​រក​ដំណោះ​ស្រាយ។ ​ដូច្នេះ​ហើយ​បាន​ជា​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ផ្តួចផ្តើម​គំនិត​តាំង​តែ​ពី​ដើម​ ស្នើ​ឲ្យ​បង្កើត​គណៈ​កម្មការ​ពិសេស​មួយ​មាន​លក្ខណៈ​ឯករាជ្យ និង​អព្យា​ក្រិត្យ​ មាន​ការ​ចូល​រួម​ពី​តំណាង​គណបក្ស​ទាំង​ពីរ ​សហគមន៍​អន្តរជាតិ​ និង​អ្នក​សង្កេត​ការណ៍​ជាតិ​ដើម្បី​ដោះស្រាយ»។​

    ចាប់​តាំងពី​ដើម​ខែ​សីហា​នេះ​មក​ គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បើក​កិច្ច​ប្រជុំ​ត្រី​ភាគី​ជាមួយ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ម្តង​ និង​ប្រជុំ​ទ្វេ​ភាគី​នៅ​ក្នុង​មន្ទីរ​រដ្ឋ​សភា​ចំនួន​ពីរ​ដង​ ដើម្បី​ឈាន​ទៅ​បង្កើត​គណៈ​កម្មការ​ដើម្បី​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នោះ។ ​ប៉ុន្តែ​គណបក្ស​ទាំងពីរ​មិន​បាន​ឈាន​ដល់​ចំណុច​រួម​នោះ​ទេ។ ​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ឲ្យ​មាន​ការ​ចូល​រួម​ដោយ​អ្នក​សង្កេត​ការណ៍​ជាតិ​និង​អន្តរជាតិ​ រួមទាំង​ពី​អង្គការ​សហ​ប្រជាជាតិ​ផង​ដែរ​ និង​បដិសេធ​វត្ត​មាន​គ.ជ.ប.​ក្នុង​គណៈ​កម្មការ​ចម្រុះនេះ។ ​ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា​ទាម​ទារ​ដាច់​ខាត​ឲ្យ​មាន​វត្តមានរបស់​គ.ជ.ប.​ ក្នុង​គណៈ​កម្មការ​នេះ ​និង​បាន​ច្រាន​ចោល​ការ​ចូលរួម​របស់​សង្គម​ស៊ីវិល ​និង​អង្គការ​សហ​ប្រជាជាតិ។​

    វីអូអេ​បានព្យាយាម​ទាក់​ទង​សុំ​ការ​ឆ្លើយ​តប​ពី​លោក​ជាម ​យៀប ​សមាជិក​គណៈ​កម្មការ​អចិន្ត្រៃ​គណបក្ស​ប្រជាជន​កម្ពុជា ​តែ​មិន​អាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃ​នេះ។

    ដោយឡែក​ បើ​យោង​តាម​ចំណារ​លើ​លិខិត​របស់​លោក​សម រង្ស៊ី​ទៅ​កាន់​លោក​ជា ​ស៊ីម ​បាន​បង្ហាញ​ថា​ គណ​បក្ស​ប្រជាជន​កម្ពុជា​បាន​ទទួល​លិខិត​ស្នើ​សុំ​បន្ត​ការ​ចរចា​របស់​គណបក្ស​ជំទាស់​រួច​ហើយ។​

    លោក​ជាម ​យៀបបាន​ថ្លែង​ប្រាប់​វីអូអេ​សំឡេងសហរដ្ឋ​អាមេរិក​ជា​ខេមរភាសា​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ការ​ចរចា​ទ្វេ​ភាគី​ទំនង​ជា​ហួស​ពេល​ទៅ​ហើយ ​ប៉ុន្តែ​លោក​បញ្ជាក់​ថា ​គណបក្ស​កាន់​អំណាច​នៅ​តែ​រក្សា​ជំហរ​ចរចា​បន្ត​ទៀត​នៅ​ឡើយ។​

    «ខ្ញុំ​សូម​ជម្រាប​ ជំហរ​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​យើង​បើក​ទ្វារ​ជានិច្ចកាល។ ​ប៉ុន្តែ​ខ្ញុំ​ពិនិត្យ​ឃើញ​ថា ​រហូត​មក​ទល់​បច្ចុប្បន្ន​នេះ​ វា​ហួស​ពេល​បន្តិច​ហើយ​សម្រាប់​ការ​ចរចា​ ព្រោះ​ថា​ គ.ជ.ប.​បាន​ដោះ​ស្រាយ​ភាព​មិន​ប្រក្រតី​បណ្តើរៗ។ ​ហើយ​ទន្ទឹម​នេះ​អ្វីៗ​ដែល​នៅ​សេស​សល់​គឺ​រុញ​ដល់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ហើយ។ ​ដូចជា​ហួស​ដៃ​ហើយ​ ខ្ញុំ​មិន​ដឹង​ថា​ គួរ​និយាយ​អំពី​អ្វី​ទៀត»។​

    គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ជំហរ​មិន​ស្រប​គ្នា​លើ​លទ្ធផល​បោះ​ឆ្នោត​ដោយ​បាន​ប្រកាស​ពី​ជ័យជំនះ​រៀងៗ​ខ្លួន។​

    គណបក្ស​ជំទាស់​បរិហារ​ថា ​ភាព​មិន​ប្រក្រតី​បាន​ធ្វើ​ឲ្យ​ខ្លួន​បាត់បង់​ចំនួន​អាសនៈ​ដែល​ត្រូវ​ទទួល​បាន។​

    នៅ​ថ្ងៃ​នេះ​ដែរ​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ថា​ ខ្លួន​បាន​កំណត់​ថ្ងៃ​រួច​ហើយ​ដើម្បី​ដឹកនាំ​មហា​បាតុកម្ម​មួយ​នៅ​ថ្ងៃ​ទី​៧​ខែ​កញ្ញា​ខាង​មុខ​នេះ​គឺ​មួយ​ថ្ងៃ​មុន​កាល​វិភាគ​ត្រូវ​ប្រកាស​លទ្ធផល​បោះឆ្នោត​ជា​ផ្លូវការ។​

    គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​គ្រោង​នឹង​ប្រកាស​លទ្ធ​ផល​បោះឆ្នោត​ជា​ផ្លូវការ​យ៉ាង​យូរ​បំផុត​នៅ​ថ្ងៃទី​៨​ខែ​កញ្ញា។ ​ប៉ុន្តែគណបក្ស​សង្គ្រោះ​ជាតិ​ប្រកាន់​ជំហរ​ថា​ នឹង​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​នេះទេ​ល្គឹកណា​ភាព​មិន​ប្រក្រតី​ដែល​ខ្លួនជឿ​ថា​នាំ​ឲ្យ​មាន​ការ​ប្រែប្រួល​ចំនួន​អាសនៈ​នោះ​ មិន​ត្រូវ​បាន​ដោះស្រាយ៕

    អត្ថបទខាងលើមិនមែនជាគេហទំព័ររបស់យើងទេ ។

    0 comments:

    Post a Comment

     
    Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons