. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Sunday, August 25, 2013

គណបក្ស​ជំទាស់​ថា ភាព​មិន​ប្រក្រតី​នៅ​ការិយាល័យ​​មណ្ឌល​ខេត្ត​ក្រចេះ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​ឆ្នោត និង​អាសនៈ​សភា

(ចេញផ្សាយថ្ងៃទី 26-08-2013, 10:00 am)

5a7006405a1cee19380f6a7067003df2
គណបក្ស​សង្រ្គោះជាតិ ដែល​ជា​គណបក្ស​ជំទាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​នេះ​បាន​ធ្វើ​ការ​វាយ​តម្លៃ​ថា ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ នៃ​ការិយាល័យ​បោះឆ្នោត​ទាំង​១៣ នៅ​ខេត្ត​ក្រចេះ បន្ទាប់​ពី​បើក​កញ្ចប់​សុវត្ថិភាព«ក» គឺ​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការ​បោះឆ្នោត និង​អាសនៈ​រដ្ឋសភា​ជា​មិន​ខាន។
នៅ​ក្នុង​ការ​បើក​កញ្ចប់​សុវត្ថិភាព «ក» ដែល​ធ្វើ​ឡើង​នៅ​ទីស្នាក់​ការ​កណ្តាល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ម្សិលមិញ​តាម​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ គណបក្ស​សង្រ្គោះជាតិ​បាន​រក​ឃើញថា ​​ការ​បើក​នោះ​មិន​បាន​អនុវត្ត​តាម​យន្តការ និង​នីតិវិធី នៃ​ការ​ផ្ទៀងផ្ទាត់​កញ្ចប់​សុវត្ថិភាព«ក» ភាព​មិ​ន​ប្រក្រតី​នៅ​ពេល​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​កញ្ចប់​សុវត្ថិភាព«ក»។
ដោយ​យោង​លើ​ភាព​មិន​ប្រក្រតី​ទាំង​នេះ ព្រម​ទាំង​ភាព​មិន​ប្រក្រតី​នៅ​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹក​ឆ្នោត​ទាំង​១៣​ការិយាល័យ​ដែល​ត្រូវ​បើក​កញ្ចប់​សុវត្ថិភាព«ក» កាល​ពីម្សិលមិញ​នេះ​ផង គណបក្ស​សង្រ្គោះជាតិ​បាន​ធ្វើ​ការ​វាយ​តម្លៃ​ថា អាច​នឹង​មាន​ភាព​មិន​ប្រក្រតី​កើត​មាន​នៅ​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹក​ឆ្នោត​សរុប​ចំនួន​៤២១ការិយាល័យ នៅ​មណ្ឌល​ខេត្ត​ក្រចេះ ដែល​វា​អាច​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការ​បោះឆ្នោត និង​អាសនៈ​រដ្ឋសភា​យ៉ាង​ពិត​ប្រាកដ។
ស្រប​គ្នា​នេះ គណបក្ស​សង្រ្គោះជាតិ បាន​ស្នើ​សុំ​ដល់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ឲ្យ​បន្ត​យន្ត​ការ និង​នីតិវិធី​ ដោយ​សម្រេច​ឲ្យ គ.ជ​.ប ធ្វើ​ការ​ត្រួតពិនិត្យ​អំពី​សន្លឹក​ឆ្នោត​បាន​ការ និង​សន្លឹក​ឆ្នោត​មិន​បាន​ការ នៃភាព​មិ​ន​ប្រក្រតី​នៅ​ការិយាល័យ​ទាំង​១៣ របស់​មណ្ឌល​ខេត្ត​ក្រចេះ ដើម្បី​ឲ្យ​ឃើញ​ពី​ភាព​ជាក់​ស្តែង នៃ​សន្លឹក​ឆ្នោត​ដែល​គណបក្ស​នីមួយៗ​ទទួល​បាន។ ក្នុង​នោះ​គណបក្ស​សង្រ្គោះជាតិ​ក៏​ទាមទារ​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដោះស្រាយ​បណ្តឹង​តវ៉ា​របស់​គណបក្ស​នេះ ដោយ​សម្រេច​ឲ្យ គ.ជ.ប បើក​កញ្ចប់​សុវត្ថិភាព«ក» ច្រើន​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹក​ឆ្នោត​ តាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត៕


អត្ថបទនេះមិនមែនជារបស់គេហទំព័រយើងខ្ញុំទេ ។

សូមចុចអានទំព័រដើមនៅទីនេះ

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons