. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Tuesday, August 27, 2013

អ្នកកាសែត​កម្ពុជា ទទួល​ការ​លើក​​ទឹកចិត្ត​ឲ្យ​រាយការណ៍​ទាក់​ទង​នឹង​​បញ្ហា​សិទិ្ធមនុស្ស

ការិយាល័យ​ឧត្តម​ស្នងការសិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ (OHCHR) នៅថ្ងៃ​អង្គារនេះ បាន​រៀបចំ​វេទិកា​ស្តីពីធុរកិច្ច​និង​សិទ្ធិមនុស្ស​សម្រាប់​អ្នកសារព័ត៌មាន ដោយមានកិច្ចសហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌលកម្ពុជា​ដើម្បី​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ (CCIM)។
លោកស្រី Wan-Hea Lee តំណាង​ OHCHR ​ប្រចាំ​ប្រទេស​កម្ពុជា បាន​ថ្លែង​ថា ការធ្វើអាជីវកម្ម​ទាំងឡាយ​នៅក្នុង​ប្រទេស​ណាក៏ដោយ​ មិនថា​តែ​ប្រទេសកម្ពុជា​នោះទេ ​ចាំបាច់​ត្រូវតែ​មានការគោរព​សិទ្ធិ​មនុស្ស។
លោកស្រី ក៏​បានលើកទឹកចិត្ត​ឱ្យ​អ្នកសារព័ត៌មាន​ រាយការណ៍​ព័ត៌មាន​ពាក់ព័ន្ធ​នឹងការគោរព​សិទិ្ធ​មនុស្ស​​របស់​ម្ចាស់​សហគ្រាស​និង​និយោជិត​ផងដែរ ដើម្បី​ជាប្រយោជន៍ដល់សាធារណជន​ បានដឹង​ពីការគោរពសិទ្ធិមនុស្ស​ឱ្យបានកាន់តែ​ទូលំទូលាយ។​
លោក ប៉ាង​ ងួនទៀង នាយក មជ្ឈមណ្ឌលកម្ពុជា​ដើម្បី​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ ​ បានថ្លែងលើកទឹកចិត្ត​ដូចគ្នាផងដែរ ដើម្បី​ឱ្យ​អ្នកសារព័ត៌មា​ន​និងអង្គភាព​ផ្សព្វផ្សាយ​បន្ត​និងបន្ថែមការ​ផ្សព្វផ្សាយ​​ទាក់​ទង​នឹង​បញ្ហាសិទ្ធិមនុស្ស​ ឱ្យកាន់តែផុសផុល​ជាងមុន។
ប្រទេសកម្ពុជា គឺជា​ប្រទេស​ហត្ថលេខី​មួយ​ នៃ​អនុសញ្ញា​សិទ្ធិ​មនុស្ស​សាកល​របស់អង្គការ​សហប្រជាជាតិ​ផងដែរ៕
 អត្ថបទខាងលើនេះ មិនមែនជារបស់គេហទំព័រយើងខ្ញុំទេ
សូមអានអត្ថបទដើមទាំងស្រុងនៅទីនេះ

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons