. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Tuesday, August 27, 2013

លោកខៀវ កាញារីទ្ធិ បានបញ្ជាក់ថា ភាពមិនប្រក្រតី​​ដែល​​រកឃើញ​​នៅ​​ក្នុង​​កញ្ចប់ “ក” ​​នៅ​​ខេត្តក្រចេះ គឺជា​​កំហុស​​បច្ចេកទេស​​មិនមែន​​ជាកំហុស​​នយោបាយនោះទេ

ដាក់បញ្ចូលថ្ងៃ 27 August 2013, 17:15 AEST

មន្ត្រីគណបក្សប្រជាជនកម្ពុជាលោក​ខៀវ កាញារីទ្ធិបានបញ្ជាក់ថា​ក្រោយ​ពីបើក​កញ្ចប់​​ “ក” នៅខេត្ត​​ក្រចេះ គេអាចវាយតម្លៃបានថា​គ.ជ.​ប​និង​គណបក្ស​ប្រជា​ជនកម្ពុជា​មិន​បាន​បន្លំសន្លឹក​ឆ្នោត​នោះទេ ​ពីព្រោះថា​ប្រសិន​បើ​មាន​ការ​បន្លំ​ពិត​មែន​ នោះ​កញ្ចប់តូចៗ​ទាំង​ឡាយ​ដែល​នៅ​ក្នុង​កញ្ចប់​ “ក” ​​ប្រាកដ​ជា​​ត្រូវ​បិ​ទ​យ៉ាង​មាន​សណ្តាប់​ធ្នាប់​មិន​មែន​ចំហ​មាត់​ថង់​ដូច្នេះទេ។ ហើយ​ប្រសិន​បើ​មាន​ការ​បន្លំ​​នោះ​ គេ​មិន​មែន​ធ្វើ​ដោយ​ខ្ជីខ្ជា​ដូច្នេះ​ដែរ។​​
ដោយ​ទទួល​ស្គាល់​នូវ​ការ​ធ្វេស​ប្រហែស ​លោក​​ខៀវ​ កាញារីទ្ធិ​បាន​ថ្លែងថា ​នេះគឺជា​កំហុស​​បច្ចេកទេស ដោយ​អាច​បញ្ជាក់បាន​ថា​គ.ជ.ប មិននៅ​ក្រោម​ឥទ្ធិពល​​របស់​គណបក្ស​​ប្រ​ជា​ជន​​កម្ពុជា​នោះទេ។​ លោក​ខៀវ កាញារីទ្ធិ​​បាន​​ស្តីបន្ទោស​​ថា​ នេះ​ក៏​ជា​​កំហុស​ឆ្គង​​របស់​​អ្នក​សង្កេត​​ការណ៍​គណបក្ស​​ទាំង​ឡាយ​​ផងដែរ ដែល​​ពុំ​បាន​​ត្រួត​ពិនិត្យ​​ឲ្យ​បាន​​ដិត​ដល់​​មុន​នឹង​​វេច​ខ្ចប់​កញ្ចប់​​សុវត្ថិភាព​ “ក” នេះបញ្ជូន​មក​ភ្នំពេញ។​
(សំឡេង)
គ.ជ.ប បាន​​ប្រកាស​ព័ត៌មាន​​ឲ្យដឹងថា​​នៅ​វេលា​ម៉ោង​​៧និង​​៤០នាទី ​ថ្ងៃ​ទី​២៨ ខែ​​សីហា ស្អែកនេះ​គ.ជ.ប នឹង​ធ្វើ​ការ​​បើក​​កញ្ចប់​​ “ក”  ​ជា​បន្ត​ទៀត​ សម្រាប់​​ការិយាល័យ​​ចំនួន​៨ នៅ​មណ្ឌល​​ខេត្ត​បាត់​ដំបង។​ ការ​បើក​​កញ្ចប់​ “ក” ​ជា​​បន្ត​ទៀត​​នេះ​​ធ្វើ​ឡើង​​តាម​​សេចក្តី​សម្រេច​​របស់​​ក្រុម​​ប្រឹក្សា​​ធម្មនុញ្ញ​ បន្ទាប់​​ពី​រក​​ឃើញ​ភា​ព​​មិនប្រក្រតី​​​នៃ​កញ្ចប់​​ “ក” នៅ​មណ្ឌល​​ខេត្ត​​ក្រចេះ។​
នៅពេល​​ទន្ទឹម​គ្នា​​នឹង​ការ​​ដោះស្រាយ​​​​ភាព​មិន​​ប្រក្រតី​​តាម​ផ្លូវ​​ច្បាប់​នេះ​​ដែរ ថ្នាក់​​ដឹក​​នាំ​គណបក្ស​​សង្រ្គោះជាតិ​​កាល​ពី​ម្សិល​មិញ​បាន​​ធ្វើ​ការ​​ជួបជុំ​​ដោយ​មាន​​ការ​ចូល​រួម​ពី​មនុស្ស​​ជា​ច្រើន​​ម៉ឺននាក់។​
លោក​ ខៀវ កញា​រីទ្ធិ​​ចាត់ទុក​​ថា ​ការ​ព្យាយាម​​ជួបជុំ​មហា​ជន​​របស់​​គណបក្ស​សង្រ្គោះ​ជាតិ​​​ប្រៀប​ប្រដូច​​ទៅនឹង​​​រថភ្លើង​​ប្រើ​ធ្យូង​​ដែល​ត្រូវ​​ឲ្យ​មាន​​ការ​ដុត​ចំហេះ​ជាប់​​ជានិច្ច។​ ហើយ​​គណបក្ស​​ប្រ​ជា​ជន​​កម្ពុជា​​កំពុងរង់​ចាំ​មើល​​ថា​តើ គណបក្ស​​សង្រ្គោះ​​ជាតិ​​អាច​រត់​បាន​​យូរ​ប៉ុនណា​ទៀត។​
ជាមួយ​គ្នា​នេះ លោក​ខៀវ កញា​រីទ្ធិ​​បាន​​បន្ថែមថា​​គណបក្ស​​សង្រ្គោះ​ជាតិ​​កំពុង​​វាយ​​គង​បង្អើល​ក្អែក ក៏ប៉ុន្តែ​គណបក្ស​​ប្រជាជន​កម្ពុជា​​មិន​ផ្អើល​នឹង​​​សំឡេង​នោះទេ ដោយ​គណបក្ស​​ប្រ​ជា​ជន​​កម្ពុជា​​បាន​ដឹង​ថា​​ នាពេល​នេះ​​គណបក្ស​​សង្រ្គោះជាតិ​​កំពុង​​រក​ច្រក​ដើម្បី​​​ឲ្យ​​លោក​សម ង្ស៊ី​អាច​ចូល​ជា​​តំណាងរាស្ត្រ​​បាន​។​ ដោយ​ឡែក​​ចំពោះ​តំណែង​​ជា​​ប្រធាន​​សភា​វិញ លោក ខៀវ កញា​រីទ្ធិ​បាន​​ថ្លែងថា​ ​ទាល់​តែ​​អាណត្តិ​ក្រោយ​ ​គឺ​ពេល​ដែល​​គណបក្ស​​សង្រ្គោះ​ជាតិ​​ជាប់​ឆ្នោត ក៏ប៉ុន្តែ​លោក​ថ្លែង​​ជា​ចុង​ក្រោយ​ថា​ទោះ​ជាអាណត្តិ​ណា​​ក៏​ដោយ​ ក៏​គណបក្ស​​សង្រ្គោះ​ជាតិ​​មិនអាច​​ជាប់​ឆ្នោត​​ដែរ៕
អត្ថបទខាងលើមិនមែនជារបស់គេហទំព័ររបស់យើងទេ ។
http://www.radioaustralia.net.au/khmer/radio/onairhighlights/1182071 សូមចុចអានអត្ថបទដើមនៅទីនេះ

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons