. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Monday, August 26, 2013

មន្ត្រី​សិទ្ធិ​មនុស្ស​រិះគន់​តុលាការ​ខេត្ត​ពោធិ៍សាត់​ថា​មិន​ឯករាជ្យ

មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ពោធិ៍សាត់ រិះគន់​តុលាការ​ខេត្ត​នេះ​ថា ពុំ​មាន​ភាព​ឯករាជ​ក្នុង​ការ​ដោះស្រាយ​បណ្ដឹង​មួយ​ចំនួន​ទាក់ទង​នឹង​បុគ្គល​មាន​អំណាច​ដែល​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ប្រជាពលរដ្ឋ ហើយ​ភាគ​ច្រើន​នៃ​បណ្ដឹង​ទាំង​នោះ​ត្រូវ​បាន​សម្រប​សម្រួល ឬ​តម្កល់​ទុក​ឥត​ចាត់ការ​តែ​ម្ដង។
ជម្លោះ​ដីធ្លី ពោធិ៍សាត់ ៦១០
ប្រជាពលរដ្ឋ និង​តំណាង​សហគមន៍ កំពុង​អង្គុយ​នៅ​មុខ​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ ដើម្បី​រង់ចាំ​ស្ដាប់​លទ្ធផល​សវនាការ​លោក គុជ វេង កាល​ពី​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០១៣។
RFA/Chhin Chetha



















មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ប្រចាំ​ខេត្ត​ពោធិ៍សាត់ កញ្ញា មិត្ត សាមួន បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២៥ សីហា ថា តាម​ការ​ស៊ើប​អង្កេត​ផ្ទាល់​របស់​អង្គការ​លីកាដូ បាន​រក​ឃើញ​ថា តុលាការ​បាន​តម្កល់​រឿង​ទុក​ឥត​ចាត់ការ​ក្នុង​សំណុំ​រឿង​មន្ត្រី​ប៉ូលិស​ប្រើ​អំពើ​ហិង្សា​លើ​ប្រជាពលរដ្ឋ​ចំនួន ២​ករណី និង​ករណី​ថ្មី​មួយ​ទៀត គឺ​មន្ត្រី​កង​រាជ​អាវុធហត្ថ និង​បក្ស​ពួក​ជា​ច្រើន​នាក់​ទៀត​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​យុវជន​ម្នាក់​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​កំពុង​តែ​ដំណើរ​ការ​នីតិវិធី​នៅ​តុលាការ។
កញ្ញា​បន្ថែម​ដូច្នេះ៖ «តាម​អ្វី​ដែល​ខាង​ខ្ញុំ​ធ្វើ​ការ​ជា​មួយ​គាត់​កន្លង​មក​ហ្នឹង​ឃើញ​ថា ឲ្យ​នៅ​ពេល​ដែល​បញ្ហា​កើត​ឡើង​រវាង​សមត្ថកិច្ច​ជាមួយ​ប្រជាពលរដ្ឋ​ហ្នឹង គឺ​តុលាការ​តែងតែ​មាន​ចេតនា​ធ្វើ​ការ​សម្របសម្រួល ឬ​ក៏​នៅ​ក្នុង​ករណី​ខ្លះ​តុលាការ​ចេញ​ដីកា​តម្កល់​រឿង​ទុក​ឥត​ចាត់​ការ​តែ​ម្ដង»
កញ្ញា​បញ្ជាក់​ថា ចំពោះ​ករណី​យុវជន​រង​របួស​ពី​ការ​វាយ​ដំ​ធ្ងន់ធ្ងរ បែរ​ជា​ភាគី​ប្រើ​អំពើ​ហិង្សា​ឈ្មោះ គូ ឌឿន និង ផល្លី ប្ដឹង​ជន​រង​គ្រោះ​ពី​បទ​ចោរកម្ម​ទៅ​វិញ ហើយ​តំណាង​អយ្យការ​នៃ​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ បាន​ចេញ​ដីកា​កោះ​នៅ​ថ្ងៃ​១៨ សីហា ឆ្នាំ​២០១៣ ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​ជុំ​វិញ​ដំណើរ​រឿង​នេះ​ក្នុង​នាម​ជា​ជន​សង្ស័យ​ទៀត​ផង។
កាល​ពី​ថ្ងៃ​ទី​ព្រឹក​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៣ យុវជន​ម្នាក់​បាន​អះអាង​ថា ខ្លួន​ត្រូវ​បាន​មន្ត្រី​ប៉េអឹម​ម្នាក់ ឈ្មោះ គូ ឌឿន និង​កម្មករ​ជា​ច្រើន​នាក់​ផ្សេង​ទៀត បាន​ព្រួត​គ្នា​វាយ​យ៉ាង​ខ្លាំង​តាម​ការ​បញ្ជា​របស់​អ្នកស្រី ផល្លី ជា​ថៅកែ​ឃ្លាំង​កែច្នៃ​ឈើ​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​ដើម​ច្រេស ឃុំ​បឹងខ្នារ ដោយ​ចោទ​យុវជន​រូប​នោះ​ថា បាន​ចូល​លួច​សម្ភារៈ​ក្នុង​រោងចក្រ។
ជន​រងគ្រោះ​ពី​ការ​វាយ​ធ្វើ​បាប លោក អេម រហូត ឲ្យ​ដឹង​ថា លោក​បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ដីកា​តុលាការ និង​បាន​រៀបរាប់​អំពី​ដំណើរ​រឿង​រហូត​ដល់​ចប់ ក៏​ប៉ុន្តែ​ក្រោយ​ពី​ការ​សាកសួរ​តុលាការ​បាន​ព្យាយាម​សម្របសម្រួល​ករណី​នេះ៖ «ខ្ញុំ​រៀបរាប់​ពី​រឿង​ហ្នឹង ហើយ​ក៏​គាត់​និយាយ​ថា ចង់​បញ្ចប់​គ្នា​នៅ​កន្លែង​គាត់​ហ្នឹង ឬ​ក៏​ចង់​ទៅ​មុខ​ទៀត។ គាត់​ថា​បើ​ចង់​គ្នា​នៅ​កន្លែង​ហ្នឹង​ភាគី​គេ​ខាង​ណោះ​គេ​បង់​លុយ​បង់​អី​ឲ្យ»
លោក អេម រហូត បន្ត​ថា ប្អូន​អាច​នឹង​ទទួល​យក​ការ​សម្របសម្រួល​នេះ ប្រសិន​បើ​ភាគី​អ្នកស្រី ផល្លី និង គូ ឌឿន ដែល​ប្រើ​អំពើ​ហិង្សា​មក​លើ​ខ្លួន ព្រម​បង់​ប្រាក់​ចំនួន ៥​ពាន់​ដុល្លារ ដើម្បី​ព្យាបាល​ខ្លួន ពី​ព្រោះ​លោក​មិន​ចង់​មាន​រឿង​វែង​ឆ្ងាយ ដោយសារ​តែ​បុគ្គល​នោះ​មាន​លុយ​និង​ខ្នង​បង្អែក​ច្រើន។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក គូ ឌឿន អ្នកស្រី ផល្លី និង​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ លោក តន់ សីហតិជ ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​២៥ សីហា។
ទោះ​ជា​យ៉ាង​ណា ប្រធាន​តុលាការ​ខេត្ត​ពោធិ៍សាត់ លោក ថោង អុល មាន​ប្រសាសន៍​ថា ការ​តម្កល់​រឿង​ទុក​ឥត​ចាត់​ការ គឺ​ជា​នីតិវិធី​របស់​តំណាង​អយ្យការ ដូច្នេះ​លោក​មិន​បាន​ជ្រាប​ច្បាស់​អំពី​សំណុំ​រឿង​ទាំង​នោះ​ទេ៖ «តាម​លោក​លើក​ឡើង​រឿង​ហ្នឹង​ទាំង​អស់​នៅ​ខាង​អយ្យការ ហើយ​ខ្ញុំ​អត់​ដឹង​ទេ ហើយ​ខ្ញុំ​អត់​អាច​ធ្វើ​អត្ថាធិប្បាយ​នូវ​អ្វី​ដែល​សំណុំ​រឿង​អត់​បាន​នៅ​នឹង​ដៃ​ផង អត់​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ»
មន្ត្រី​សិទ្ធិមនុស្ស​ប្រចាំ​ខេត្ត​ពោធិ៍សាត់ បាន​ចាត់​ទុក​សកម្មភាព​ប្រើ​អំពើ​ហិង្សា​របស់​មន្ត្រី​មាន​អំណាច​ទៅ​ប្រជាពលរដ្ឋ​ស្លូត​ត្រង់ គឺ​ជា​ទង្វើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ដូច្នេះ​តុលាការ​ត្រូវ​តែ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់​ចំពោះ​ជនល្មើស ជា​ជាង​ធ្វើ​ការ​សម្របសម្រួល ឬ​បន្ធូរបន្ថយ​ទោស​ដល់​ជន​ទាំង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទខាងលើមិនមែនជាអត្ថបទរបស់គេហទំព័រយើងទេ ។
សូមចុចអានទំព័រដើមទាំងស្រុងនៅទីនេះ

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons