. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Saturday, August 24, 2013

ខុមហ្វ្រែល​បង្ហាញ​របាយការណ៍​សង្កេត​ការណ៍​ទី២​ពី​ការ​បោះ​ឆ្នោត

គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្រ្វែល (Comfrel) នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី២៤ ខែ​សីហា បង្ហាញ​របាយការណ៍​សង្កេត​ការណ៍​ទី​២ របស់​ខ្លួន ដែល​ជា​ការ​សន្និដ្ឋាន​ពី​ស្ថានភាព​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​នីតិកាល​ទី៥។
ខុមហ្វ្រែល​បោះ​ឆ្នោត ៦១០
គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្រ្វែល (Comfrel) បង្ហាញ​របាយការណ៍​សង្កេត​ការណ៍​ទី​២ ដែល​ជា​ការ​សន្និដ្ឋាន​ពី​ស្ថានភាព​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​នីតិកាល​ទី៥ នៅ​ថ្ងៃ​ទី២៤ ខែ​សីហា ឆ្នាំ​២០១៣។
RFA/Sochivy
ស្រប​គ្នា​នេះ ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាង ៣០​ស្ថាប័ន និង​តំណាង​គណបក្ស​នយោបាយ​ចំនួន​ពីរ ដែល​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​នៅ​ពេល​បង្ហាញ​របាយការណ៍ នៅ​តែ​បន្ត​ទាមទារ​អោយ​គណៈកម្មាធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ដោះស្រាយ​បញ្ហា​ចម្បងៗ​នៅ​ក្នុង​ការ​បោះ​ឆ្នោត ដើម្បី​អោយ​ពលរដ្ឋ និង​អ្នក​សង្កេត​ការណ៍​ទាំងអស់​បាន​អស់​ចិត្ត។
ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​តំណាង​គណបក្ស​នយោបាយ​មួយ​ចំនួន ចង់​អោយ​មាន​ដំណោះស្រាយ​ភាព​មិន​ប្រក្រតី​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ ច្បាស់​លាស់ ដ្បិត​ពួក​គេ​នៅ​តែ​អះអាង​ថា ភាព​មិន​ប្រក្រតី​បាន​ធ្វើ​អោយ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​លទ្ធផល​ឆ្នោត។
ការ​លើក​ឡើង​បែប​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ពិភាក្សា​សន្និដ្ឋាន​ពី​ដំណើរ​ក្នុង​ការ​បោះ​ឆ្នោត គឺ​ស្រប​ពេល​ដែល​អង្គការ ខុមហ្រ្វែល បាន​បង្ហាញ​របាយការណ៍​ថ្មី​មួយ​លម្អិត​ពី​ភាព​មិន​ប្រក្រតី ដែល​ខ្លួន​បាន​រក​ឃើញ។ ក្នុង​នោះ ខុមហ្រ្វែល ក៏​បាន​រក​ឃើញ​មណ្ឌល​បោះ​ឆ្នោត​ចំនួន​៥ ដែល​ភាព​មិន​ប្រក្រតី​បាន​ធ្វើ​អោយ​មាន​ផល​ប៉ះពាល់​ខ្លាំង​ទៅ​លើ​លទ្ធផល​ឆ្នោត គឺ​មណ្ឌល​ភ្នំពេញ កណ្ដាល ក្រចេះ សៀមរាប និង​បាត់ដំបង។
នាយក​ប្រតិបត្តិ​អង្គការ ខុមហ្វ្រែល លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា ការ​ផ្ទៀង​ផ្ទាត់​លទ្ធផល ឬ​អាច​ឈាន​ដល់​ការ​បោះ​ឆ្នោត​ឡើង​វិញ នៅ​តាម​ការិយាល័យ​មួយ​ចំនួន គឺ​ជា​វិធាន​ការ​ដែល​អាច​ដោះស្រាយ ដើម្បី​ផ្ដល់​ទំនុក​ចិត្ត​ដល់​អ្នក​បោះ​ឆ្នោត។
ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ខឹម វាសនា មាន​ប្រសាសន៍​ថា លោក​ចង់​អោយ​មាន​ការ​ផ្ទៀង​ផ្ទាត់​បញ្ជាក់​នៅ​តាម​ការិយាល័យ​មួយ​ចំនួន​នៅ​ក្នុង​មណ្ឌល​សៀមរាប ដែល​សង្ស័យ​ពី​ការ​បន្លំ​ឈ្មោះ​ទៅ​បោះ​ឆ្នោត។
ចំណែក​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ លោក ហូរ វ៉ាន់ នៅ​តែ​ចាត់​ទុក​ថា ការ​បោះ​ឆ្នោត​នៅ​មិន​ទាន់​សេរី និង​យុត្តិធម៌ ដែល​ទាមទារ​អោយ​មាន​ដំណោះស្រាយ។
វិទ្យុ​អាស៊ីសេរី ពុំ​អាច​សុំ​ការ​អធិប្បាយ​ពី​អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា បាន​នៅ​ឡើយ​ទេ នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី២៤ ខែ​សីហា។
ក្នុង​របាយការណ៍​របស់ គ.ជ.ប ស្ដីពី​ការ​ដោះស្រាយ​បណ្ដឹង​ពី​ភាព​មិន​ប្រក្រតី បាន​ទទួល​ស្គាល់​ថា មាន​ភាព​មិន​ប្រក្រតី​ពិត​មែន ប៉ុន្តែ​មិន​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ឡើយ។ គ.ជ.ប ចាត់​ទុក​ភាព​មិន​ប្រក្រតី​ទាំង​នោះ​ថា ជា​មេរៀន​បទ​ពិសោធន៍​សម្រាប់​កែលំអ​ការ​បោះ​ឆ្នោត​នៅ​ពេល​ក្រោយ​ទៀត។
ទាក់ទង​ដល់​ការ​ផ្ទៀង​ផ្ទាត់​លទ្ធផល​បោះ​ឆ្នោត​នេះ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​សម្រេច​អោយ គ.ជ.ប បើក​កញ្ចប់​សុវត្ថិភាព “ក” នៅ​ការិយាល័យ​បោះ​ឆ្នោត​ចំនួន​១៣ នៅ​ក្នុង​មណ្ឌល​ក្រចេះ នៅ​ថ្ងៃ​អាទិត្យ ទី​២៥ ខែ​សីហា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ចំពោះអត្ថបទខាងលើនេះ មិនមែនជារបស់គេហទំព័រយើងខ្ញុំទេ 

សូមចុចអានទំព័រដើមនៅទីនេះ

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons