. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Friday, August 23, 2013

ឧកញ៉ា ទ្រី ភាព ក្រៅពីល្បីឈ្មោះជាឈ្មួញឈើជើងខ្លាំង ថែមទាំង ល្បីឈ្មោះជាឈ្មួញវល្លិរមៀត ដែលក្រសួងមហាផ្ទៃបានហាមឃាត់

ភ្នំពេញ៖ ពាក្យដែលហៅថា “ឧកញ៉ា” នៅក្នុង ស្រុកខ្មែរសព្វថ្ងៃ គេតែងឲ្យនិយមន័យជា សាមញ្ញថា ជាអ្នកមាន ។ តែអ្នកមាននេះ គ្រាន់តែសំដៅទៅលើ អ្នកមានលុយកកាក់ ទ្រព្យសម្បត្តិស្ដុកស្ដម្ភ មហាសាលតែប៉ុណ្ណោះ ពោលគឺជា ទូទៅ គេមិនមែនសម្គាល់ថា ជាអ្នកមានចំណេះដឹង, អ្នកមានឧត្តមគតិខ្ពស់, អ្នកមានឆន្ទៈខ្ពស់, អ្នកមានចិត្តអាណិត ស្រឡាញ់ជាតិ ឬអ្នកមានបេះដូង ចេះគិត ចេះព្រួយបារម្ភ អំពីផលប្រយោជន៍ជាតិ… ជាដើមនោះទេ ។ ព្រោះថា សម័យ បច្ចុប្បន្ន ឲ្យតែមានលុយ អ្នកណាៗក៍អាចធ្វើ ឬទទួលបានគោរមងារជា “ឧកញ៉ា” បានយ៉ាងស្រួលដែរ ទោះបីជននោះ មិនចេះអក្សរ ឬចូលចិត្តប្រកបមុខរបរ ដែលប៉ះពាល់ដល់ ផលប្រយោជន៍ប្រទេសជាតិក៍ដោយ ។ ជាក់ស្ដែង ឧកញ៉ា ទ្រី ភាព ប្រធានក្រុមហ៊ុន អឹម ឌី អេស អាហ័រណ នីហរ័ណ ត្រូវបានមហាជន នាំគ្នារិះគន់យ៉ាងខ្លាំង ជាច្រើនឆ្នាំ មកហើយពាក់ព័ន្ធនឹង ការប្រកបមុខរបររបស់គាត់ដូចជា ការរកស៊ីជំនួញឈើប្រណីត យ៉ាងល្បីឈ្មោះនៅក្នុង ខេត្តពោធិ៍សាត់ និងកោះកុងកន្លងមក ។ - សូមចុចអានទំព័រដើមទាំងស្រុង


ចំពោះអត្ថបទខាងលើនេះ មិនជារបស់គេហទំព័រយើងខ្ញុំទេ ។

សូមចុចមើលទំព័រដើមត្រង់នេះ

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons