. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Wednesday, September 11, 2013

បន្ទាប់ពី​ទទួល​ព្រះរាជដំណើរ​ព្រះមហាក្សត្រ សម្តេច ហ៊ុន សែន លោក សមរង្ស៊ី និង​លោក កឹម សុខា មិន​បាន​ចាប់ដៃ និង​មិន​ជួប​គ្នា​ទេ

(ថ្ងៃទី 11 កញ្ញា 2013, ម៉ោង 04:31:PM) | ដោយ: មុនីរាជ ( ព័ត៌មាន  CEN ) 
ក- ក ក+ | Print
ភ្នំពេញ: ក្រោយពី​ទទួល​ព្រះរាជដំណើរ​របស់​ព្រះករុណា ព្រះមហាក្សត្រ​រួចមក សម្តេច​ហ៊ុន​សែន លោក​សម​រង្ស៊ី និង​លោក កឹម សុខា មិន​បាន​សម្តែង​គារវកិច្ច ចាប់ដៃ​គ្នា​ទេ​។ ថ្នាក់ដឹកនាំ​ទាំង​បី បាន​បែកផ្លូវ​គ្នា ឡើង​ឡាន បើក​ចេញ​រៀងខ្លួន បន្ទាប់​ពី​ព្រះមហាក្សត្រ និង​សម្តេចម៉ែ ឡើង​ព្រះទីនាំង ចាកចេញ​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​។​

​ជា​ការកត់សម្គាល់ នៅ​ម៉ោង ៤ រសៀល​នេះ ព្រះករុណា ព្រះមហាក្សត្រ និង​សម្តេចម៉ែ បាន​យាង​និវត្ត ដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ហើយ​។ សម្តេច ហ៊ុន សែន សម្តេច​ហេង​សំរិន រួម​ទាំង​ថ្នាក់​ដឹកនាំ​កំពូលៗ​របស់​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និង​ព្រះរាជវង្សានុវង្ស រួមទាំង​លោក​សម​រង្ស៊ី លោក​កឹម​សុខា និង​ថ្នាក់ដឹកនាំ​គណបក្សនយោបាយ​ជាច្រើនរូប បានទទួល​ព្រះរាជដំណើរ​របស់​ព្រះករុណា​។​

​នៅ​ព្រលានយន្តហោះ កាលពី​ម៉ោង​ជាង ៣ រសៀល​នេះ ក្នុង​ពេល​រង់ចាំ​ព្រះរាជដំណើរ​របស់​ព្រះករុណា ព្រះមហាក្សត្រ លោក​សម​រង្ស៊ី លោក កឹម​សុខា និង​សម្តេច​ហ៊ុន​សែន បាន​ចូល​ក្នុង​បន្ទប់​រង់ចាំ VIP រួមគ្នា​។ តែ​គេ​មិនដឹងថា មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ឆ្លៀត​ពេល​ជួប​ពិភាក្សា​បញ្ហា​នយោបាយ​ជាមួយគ្នា ឬ​យ៉ាងណា​ទេ​។​

​នៅពេល​ឈរ​ទទួល​ព្រះរាជដំណើរ​របស់​ព្រះមហាក្សត្រ នៅ​ព្រលានយន្តហោះ ក្រុម​របស់​លោក​សម​រង្ស៊ី និង​លោក​កឹម​សុខា ក្នុងនាម​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឈរ​នៅ​ម្ខាង ហើយ​ក្រុម​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​របស់​សម្តេច ហ៊ុន សែន ឈរ​នៅ​ម្ខាង​។​

​ក៏​ប៉ុន្តែ​មុនពេល​ព្រះរាជដំណើរ​របស់​ព្រះករុណា យាង​មកដល់ នៅ​ម៉ោង​ជាង ៣ រសៀល សម្តេច ហ៊ុន សែន លោក​សម​រង្ស៊ី និង​លោក​កឹម​សុខា បាន​ចូល​ក្នុង​បន្ទប់ VIP រួមគ្នា​។ 

​យ៉ាងណាក៏ដោយ លោក​សម​រង្ស៊ី បាន​បញ្ជាក់​ប្រាប់​ក្រុមអ្នកកាសែត មុនពេល​លោក ចាកចេញ​ពី​ព្រលាន​យន្តហោះ​ថា នៅក្នុង​បន្ទប់ VIP មុននេះ គឺ​លោក រួមទាំង​លោក កឹម​សុខា មិនបាន​ជួប​សម្តេច​ហ៊ុន​សែន​ទេ​។ លោក មក​ព្រលានយន្តហោះ​ពេលនេះ ក្នុង​គោលបំណង​តែមួយគត់ គឺ​ទទួល​ព្រះរាជដំណើរ​របស់​ព្រះករុណា ព្រះមហាក្សត្រ និង​សម្តេចម៉ែ​តែប៉ុណ្ណោះ​៕​
- See more at: http://www.cen.com.kh/localnews/show_detail/19?token=ZTRiOTY3Yj#sthash.glnQpwog.dpuf

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons