. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Thursday, September 12, 2013

ក្រសួង​មហាផ្ទៃ​ប្រតិកម្ម​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​អង្គការ​អាដហុក

លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ប្រតិកម្ម​តប​ចំពោះ​ប្រសាសន៍​របស់ លោក ធន សារាយ ប្រធាន​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ដែល​បាន​និយាយ​ថា ខ្លឹមសារ​លិខិត​របស់​ក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃ​ទី១១ កញ្ញា ជា​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​ភស្តុតាង គ្មាន​ភាព​ស្មោះសរ ភាព​ស្មោះត្រង់​ចំពោះ​ការ​គ្រប់គ្រង​ប្រទេស​ជាតិ និង​បម្រើ​ឲ្យ​ផល​ប្រយោជន៍​បក្ខពួក។
ដោយ កែវ និមល
2013-09-12

ធន សារាយ ៣០៥
ប្រធាន​សមាគម​សិទ្ធិ​មនុស្ស​កម្ពុជា អាដហុក (Adhoc) លោក ធន សារាយ ក្នុង​សន្និសីទ​កាសែត​បង្ហាញ​របាយការណ៍​ស្ដីពី "ផ្លូវ​របត់" ផ្ដោត​លើ​បញ្ហា​សិទ្ធិ​ដីធ្លី សិទ្ធិ​លំនៅឋាន និង​សិទ្ធិ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា នៅ​ទីស្នាក់ការ​កណ្ដាល​សមាគម​អាដហុក កាល​ពី​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៣។
RFA/Tep Soravy



លោក ខៀវ សុភ័គ៖ «លិខិត​របស់​ក្រសួង​មហាផ្ទៃ នេះ ជា​លិខិត​ថ្លែង​អំណរគុណ ដែល​ធ្វើ​ឡើង​ក្នុង​នាម​រាជ​រដ្ឋាភិបាល​កម្ពុជា មិន​មែន​ក្នុង​នាម​បុគ្គល ឬ​គណបក្ស​នយោបាយ​ណា​ទេ។ ការ​ថ្លែង​អំណរ​គុណ​នេះ គឺ​ចំពោះ​អង្គការ​សមាគម​ស៊ីវិល​ទាំងអស់ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​បាន​បំពេញ​តួនាទី​របស់​ខ្លួន​យ៉ាង​ល្អ​ប្រសើរ ដើម្បី​អភិវឌ្ឍ​ដល់​ការ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ​យើង​ហ្នឹង នេះ​ជា​ចំណុច​ទី១។ ចំណុច​ទី២ ខ្ញុំ​គិត​ថា ប្រតិកម្ម​របស់ លោក ធន សារាយ នេះ គឺ​ជា​ប្រតិកម្ម​លើក​ឡើង​ក្នុង​នាម​ខ្លួន​លោក​ផ្ទាល់​ទេ មិន​មែន​ជា​មតិ​របស់​អង្គការ​សមាគម​ជាង ៣.០០០ ដែល​កំពុង​បំពេញ​ការងារ​នៅ​កម្ពុជា យើង​នោះ​ទេ។ ហើយ​គាត់​មិន​មែន​ជា​តំណាង​របស់​អង្គការ​សមាគម​ដទៃ​ទៀត ដែល​បំពេញ​ការងារ​នៅ​កម្ពុជា នោះ​ទេ។ ទី៣ យើង​ចាត់​ទុក​ថា លោក ធន សារាយ ដូច​ជា​រអៀស​ខ្លួន​ឯង។ ពាក្យ​ខ្មែរ​ថា រអៀស​ខ្លួន​ឯង ដែល​គេ​ថា គោ​ដំបៅ​ខ្នង ពេល​ឃើញ​ក្អែក​ហើរ​រំលង រំសាយ​កន្ទុយ។ នេះ​ជា​ការ​យល់​ឃើញ​របស់​ខ្ញុំ​ទេ​ណា»
កាល​ពី​ថ្ងៃ​ទី១១ កញ្ញា ក្រសួង​មហាផ្ទៃ បាន​ចេញ​ផ្សាយ​លិខិត​មួយ​មាន​ខ្លឹមសារ​ជាអាទិ៍​ថា ក្រសួង​មហាផ្ទៃ បាន​កត់​សម្គាល់​ឃើញ​ថា មាន​អង្គការ​សង្គម​ស៊ីវិល សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន​តូច កំពុង​តែ​គាំទ្រ​ដល់​បុគ្គល និង​គណបក្ស​នយោបាយ​មួយ តាម​រយៈ​ការ​ធ្វើ​សកម្មភាព​នានា​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល ជា​សេចក្តី​ថ្លែងការណ៍ ឬ​ជា​សេចក្តី​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​នយោបាយ​មួយ ឬ​ធ្វើ​ការ​ចលនា​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម​តវ៉ា ប្រឆាំង​ទៅ​នឹង​បុគ្គល ឬ​គណបក្ស​នយោបាយ​មួយ ឬ​ស្ថាប័ន​ជាតិ ឬ​របស់​រាជ​រដ្ឋាភិបាល ក៏​ដូច​ជា​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នៅ​ថ្ងៃ​ទី២៨ កក្កដា ឆ្នាំ​២០១៣។ ទង្វើ និង​សកម្មភាព​ទាំង​នោះ មាន​លក្ខណៈ​ផ្ទុយ​ពី​លក្ខន្តិកៈ​របស់​អង្គការ​សង្គម​ស៊ីវិល សមាគម ឬ​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​តម្កល់​ទុក​នៅ​ក្រសួង​មហាផ្ទៃ និង​ច្បាប់​នានា​ជា​ធរមាន។
នៅ​មុន​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី២៨ កក្កដា កន្លង​ទៅ មាន​អង្គការ​សមាគម​ចំនួន​២ ដែល​បាន​ប្រកាស​ជា​សាធារណៈ ឲ្យ​សមាជិក​របស់​ខ្លួន​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។ អង្គការ​ទាំង​២​នោះ គឺ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ និង​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​ឲ្យ​ដឹង​ថា ទង្វើ​របស់​លោក​មិន​ខុស​ជាមួយ​លក្ខន្តិកៈ​របស់​អង្គការ​លោក​ទេ ពីព្រោះ​អង្គការ​សមាគម និង​សហជីព​របស់​លោក គ្រាន់​តែ​ចង្អុល​បង្ហាញ​ប្រាប់​សមាជិក​ខ្លួន​អំពី​អ្វី​ដែល​រីក​ចម្រើន និង​មិន​រីក​ចម្រើន​ប៉ុណ្ណោះ ហើយ​ម៉្យាង​ទៀត សកម្មភាព​ពួក​លោក​មិន​មែន​ធ្វើ​សកម្មភាព​ដើម្បី​ដណ្ដើម​អំណាច​គ្រប់គ្រង​រដ្ឋ ដូច​គណបក្ស​នយោបាយ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


 អត្ថបទខាងលើនេះ មិនមែនជារបស់គេហទំព័រយើងខ្ញុំទេ ។


 សូមចុចអានទំព័រដើមនៅទីនេះ

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons