. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Saturday, September 14, 2013

ជំនួប​មេដឹកនាំ​បក្ស​ទាំង​២​នៅ​ព្រះ​បរម​រាជវាំង​ពុំ​មាន​លទ្ធផល

ជំនួប​រវាង​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​ព្រះ​រាជាធិបតី​របស់​ព្រះមហាក្សត្រ នា​ព្រះ​បរម​រាជវាំង នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​កញ្ញា បាន​​បញ្ចប់​ទៅ​ដោយ​ពុំ​មាន​លទ្ធផល​អ្វី​នោះ​ទេ។
ដោយ វិទ្យុ អាស៊ីសេរី
2013-09-14
 
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
ហ៊ុន​សែន​សម​រង្ស៊ី ៣០៥
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី
RFA Photo



លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​នេះ​មិន​ទទួល​បាន​លទ្ធផល​អ្វី​ទេ ដោយ​ភាគី​ទាំង​សង​ខាង​ប្រកាន់​ជំហរ​រៀងៗ​ខ្លួន។ គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ទាមទារ​ឲ្យ​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត ដោយ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត។ ចំណែក​ឯ​គណបក្ស​ប្រជាជន​កម្ពុជា ប្រកាន់​ជំហរ​ទទួល​យក​លទ្ធផល​បោះ​ឆ្នោត​ដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)។
ព្រះមហាក្សត្រ​មហាក្សត្រ​មាន​​ព្រះរាជ​បន្ទូល​ឲ្យ​គណបក្ស​ទាំង​២ បន្ត​ដោះស្រាយ​បញ្ហា​ជាប់​គាំង​នេះ​ដោយ​សន្តិវិធី និង​សហការ​គ្នា​ថែរក្សា​ស្ថិរភាព​និង​សន្តិភាព​សង្គម។ ព្រះអង្គ​ទ្រង់​ក៏​បាន​​ព្រះរាជទាន​លិខិត​កោះ​អញ្ជើញ​ប្រជុំ​សភា​នៅ​ថ្ងៃ​ទី​​២៣ ខែ​កញ្ញា ទៅ​ដល់​តំណាង​គណបក្ស​ទាំង​២ ដើម្បី​ចែក​ជូន​ដល់​បេក្ខភាព​តំណាងរាស្ត្រ​ទាំង​អស់។
ទោះ​ជា​យ៉ាង​ណា គណបក្ស​នយោបាយ​ទាំង​២​ នឹង​មាន​កិច្ច​ប្រជុំ​ពិសេស​មួយ​រវាង​មេដឹកនាំ​កំពូល​នៃ​គណបក្ស​ទាំង​២ នៅ​ថ្ងៃ​ច័ន្ទ ទី​១៦ ខែ​កញ្ញា ពិភាក្សា​លើ​បញ្ហា​ជាប់​គាំង​ផ្នែក​នយោបាយ​នេះ។
យ៉ាង​ណា​ក៏​ដោយ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា ការ​ធ្វើ​មហា​បាតុកម្ម​នឹង​នៅ​តែ​មាន​ដដែល មាន​ទ្រង់ទ្រាយ​ធំ​ជាង​មុន ខ្លាំងក្លា​ជាង​មុន ហើយ​បាតុករ​អាច​នឹង​ដើរ​ដង្ហែ​ពេញ​រាជធានី​ភ្នំពេញ។
សូម​រង់ចាំ​អាន​និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សូមចុចអានទំព័រដើមនៅទីនេះ

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons