. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Friday, September 20, 2013

សកម្មជន​បក្ស​ប្រឆាំង​៦​នាក់​នៅ​បន្ទាយមានជ័យ​រង​ការ​គំរាម​សម្លាប់

ក្រោយ​ពេល​ដែល​សកម្មជន និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ជា​ច្រើន​ម៉ឺន​នាក់ បាន​ចូល​រួម​ធ្វើ​បាតុកម្ម​ជាមួយ​គណបក្ស​នេះ ដើម្បី​ទាមទារ​រក​យុត្តិធម៌​ចំពោះ​លទ្ធផល​បោះ​ឆ្នោត​នៅ​ទីក្រុង​ភ្នំពេញ​រួច​មក គេ​សង្កេត​ឃើញ​ថា សកម្មភាព​នៃ​ការ​គំរាម​កំហែង​ខាង​ផ្នែក​នយោបាយ​កំពុង​កើត​មាន​នៅ​តាម​ខេត្ត​មួយ​ចំនួន។ បញ្ហា​នេះ​បាន​ធ្វើ​អោយ​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​មាន​ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព និង​សន្តិសុខ​ផ្ទាល់​ខ្លួន។
ដោយ សួន សុផលមុន្នី
2013-09-20
 
សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៦​នាក់ ក្នុង​ខេត្ត​បន្ទាយមានជ័យ ត្រូវ​ជន​មិន​ស្គាល់​មុខ​សរសេរ​លិខិត​អនាមិក​មួយ​ច្បាប់​គំរាម​សម្លាប់។ ការ​គំរាម​សម្លាប់​នេះ កើត​មាន​ឡើង​ដោយសារ​តែ​អ្នក​ទាំង ៦​នាក់ បាន​ចូល​រួម​ធ្វើ​សកម្មភាព​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។
ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា លោក ឃួន បាន់ឌុង រស់​នៅ​ឃុំ​ឫស្សីក្រោក ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ បញ្ជាក់​ថា ជន​មិន​ស្គាល់​មុខ​បាន​យក​លិខិត​អនាមិក​មួយ​ច្បាប់​ទៅ​ប្លុង​ចោល​នៅ​ខាង​ក្រោយ​តូប​របស់​អាជីវករ​លក់​ផ្លែ​ក្រូច ស្ថិត​នៅ​ខាង​មុខ​ផ្សារ​មង្គលបុរី៖ «គេ​សរសេរ​លិខិត​ហ្នឹង​ដាក់​ឈ្មោះ អា​ឌុង អា​ផាត អា​ថា អា​ម៉ៅ អា​សូនី អា​យន់ ថា​អ្ហែង​កុំ​ជ្រុល​និយម​ពេក ប្រយ័ត្ន​ស្លាប់​ចោល​កូន បន្ទាប់​គេ​ដាក់​ចុចៗ គេ​គំរាម​ពួក​ខ្ញុំ​អ៊ីចឹង​ជា​ការ​គំរាម​បិទ​សិទ្ធិ​សេរីភាព​ការ​បញ្ចេញ​មតិ​រឿង​នយោបាយ ព្រោះ​ខ្ញុំ​ជួប​ជុំ​គ្នា តែង​តែ​និយាយ​ពី​រឿង​នយោបាយ​បោះ​ឆ្នោត​មិន​ប្រក្រតី ដំណើរ​គណបក្ស​មាន​អំណាច​គំរាម​យើង​មិន​ចង់​ឲ្យ​យើង​និយាយ​រឿង​នយោបាយ»
អាជីវករ​លក់​ផ្លែ​ក្រូច​នៅ​ផ្សារ​មង្គលបុរី ប្រទះ​ឃើញ​លិខិត​អនាមិក​នោះ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កញ្ញា មួយ​ថ្ងៃ​ក្រោយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ បញ្ចប់​ការ​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ភ្នំពេញ។ ជន​ដែល​រង​ការ​គំរាម​សម្លាប់​នោះ បច្ចុប្បន្ន​មាន​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ហើយ​បាន​រាយការណ៍​ករណី​នេះ​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ជួយ​អន្តរាគមន៍។
សមាជិក​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក កែ សម្ផស្ស ចាត់​ទុក​ថា ជា​ការ​គំរាម​ខាង​ផ្នែក​នយោបាយ ដើម្បី​បំបាក់​ស្មារតី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ។ សកម្មភាព​នេះ​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​លទ្ធផល​បោះ​ឆ្នោត​កន្លង​ទៅ​ថ្មីៗ​នេះ។ លោក​ថា សំឡេង​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​បន្ទាយមានជ័យ ជា​ពិសេស​នៅ​ស្រុក​មង្គលបុរី មាន​ការ​កើន​ឡើង៖ «អ៊ីចឹង​ហើយ​ជន​មិន​ស្គាល់​មុន​ហ្នឹង គេ​ធ្វើ​ដើម្បី​បំបាក់​ទឹក​ចិត្ត​កុំ​ឲ្យ​សកម្មភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​កន្លែង​ហ្នឹង កាន់​តែ​មាន​សិទ្ធិ កាន់​តែ​ខ្លាំង​ជាង​ហ្នឹង​ទៀត ហើយ​យើង​ឃើញ​ថា បន្ទាប់​ពី​មាន​ការ​ផ្លាស់​ប្ដូរ​អភិបាល​ខេត្ត​ថ្មី​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ រាល់​ចំណាត់​ការ​ភាព​អនាធិបតេយ្យ​នៃ​ការ​ទទួល​ខុស​ត្រូវ​របស់​សមត្ថកិច្ច និង​អំពើ​ខុស​ច្បាប់​មាន​ច្រើន​ពាក់ព័ន្ធ​លើ​គណបក្ស​សង្គ្រោះ​ជាតិ»
វិទ្យុ​អាស៊ីសេរី នៅ​ពុំ​ទាន់​អាច​សុំ​ប្រតិកម្ម​ពី​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា និង​អាជ្ញាធរ​ពាក់ព័ន្ធ ជុំវិញ​ការ​ចោទ​ប្រកាន់​របស់​មន្ត្រី​គណបក្ស​ប្រឆាំង​នេះ​បាន​ទេ។
ទាក់ទិន​ករណី​គំរាម​សម្លាប់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៦​នាក់​នេះ លោក កែ សម្ផស្ស បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​រាយការណ៍​បញ្ហា​នេះ​ទៅ​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក និង​គ្រោង​រៀប​ចំ​ពាក្យ​បណ្ដឹង​ដាក់​ទៅ​អាជ្ញាធរ​មូលដ្ឋាន។
មន្ត្រី​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគារ សម្ដែង​ការ​ព្រួយ​បារម្ភ​ជុំវិញ​ករណី​គំរាម​កំហែង​ដល់​អាយុ​ជីវិត​លើ​សកម្មជន​គណបក្ស​ប្រឆាំង។ ករណី​នេះ កើត​មាន​ឡើង​ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា កំពុង​ជាប់​គាំង​ខាង​ផ្នែក​នយោបាយ។ លោក​បាន​អំពាវនាវ​សុំ​កង​កម្លាំង​សមត្ថកិច្ច​រក្សា​ជំហរ​អព្យាក្រឹត្យ តាម​ចាប់​ជន​ប្រព្រឹត្តិ​យក​ទៅ​ផ្ដន្ទាទោស​តាម​ច្បាប់៖ «យើង​បាន​ទាក់ទង​ពី​បញ្ហា​ហ្នឹង​ហើយ សុំ​ឲ្យ​ភ្នាក់ងារ​ផ្សេងៗ​ជួយ​អន្តរាគមន៍​ពី​បញ្ហា​នេះ ចាប់​ជន​ប្រព្រឹត្តិ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់»
រយៈកាល​កន្លង​ទៅ មាន​ករណី​ជា​ច្រើន​កើត​មាន​ឡើង​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ។ ក្នុង​នោះ​ដូច​ជា​ការ​ធ្វើ​ឲ្យ​ខូច​ស្លាក​សញ្ញា​គណបក្ស ការ​គំរាម​សម្លាប់​សកម្មជន​នៅ​ឃុំ​សំរោង នៅ​ស្រុក​ស្វាយចេក និង​នៅ​ឃុំ​សំបួរ ស្រុក​មង្គលបុរី ជា​ដើម។
មន្ត្រី​គណបក្ស​ប្រឆាំង​អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្ដឹង​ករណី​ទាំង​នេះ​ទៅ​អាជ្ញាធរ​មូលដ្ឋាន ប៉ុន្តែ​ពួក​គេ​ពុំ​ដែល​ចាប់​បាន​ជន​ប្រព្រឹត្តិ​យក​មក​ផ្ដន្ទាទោស​នោះ​ឡើយ។
មន្ត្រី​សិទ្ធិ​មនុស្ស​កត់​សម្គាល់​ថា នៅ​ក្នុង​បរិបទ​សង្គម​កម្ពុជា បច្ចុប្បន្ន ប្រជាពលរដ្ឋ​ខ្មែរ​មាន​ការ​យល់​ដឹង​ច្រើន​ពី​សិទ្ធិ​ធ្វើ​នយោបាយ ប៉ុន្តែ​ករណី​គំរាម​កំហែង​នយោបាយ​កើត​មាន​ឡើង ដោយសារ​ក្រុម​មនុស្ស​មាន​និន្នាការ​គណបក្ស​នយោបាយ ហើយ​របត់​នេះ​កំពុង​កើត​មាន​ឡើង​ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា កំពុង​ជាប់​គាំង​ខាង​ផ្នែក​នយោបាយ​រក​ច្រក​ចេញ​ពុំ​ទាន់​ឃើញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


   អត្ថបទខាងលើនេះ មិនមែនជារបស់គេហទំព័រយើងខ្ញុំទេ
សូមចុចអានទំព័រដើមនៅទីនេះ 

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons