. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Saturday, September 21, 2013

សុខ ទូច៖ បើ​អ្នក​នយោបាយ​នៅ​តែ​ចូល​ចិត្ត​ចែក​អំណាច​គ្នា នោះ​រាស្រ្ត​នៅ​តែ​ទឹក​ភ្នែក

Published on Sat 21 Sep, 2013 at 21:22 21:22 by . | 343 views

ការផ្សាយកិច្ចសម្ភាសមួយរបស់ការសែតបារាំង បានធ្វើឲ្យលេចលឺថា គណបក្សប្រឆាំងមានបំណង ចង់បែង​ចែកអំណាច​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដោយចង់កាន់កាប់ស្ថាប័នរដ្ឋសភា ដែលជាថ្នូឈានទៅរកការចូលរួមប្រជុំសភាខាងមុខ។ ក៏ប៉ុន្តែជំហរនេះ ត្រូវបានគណបក្សកាន់អំណាចបដិសេធ។ លោក សុខ ទូច អ្នកវិភាគនយោបាយឯករាជ្យ បាន​បង្ហាញ​ទស្សនៈថា បើអ្នកនយោបាយចេះតែបែងចែកអំណាចគ្នាទេ នោះរាស្រ្តនឹងនៅតែរងទុក្ខដដែល។

មហាបាតុកម្មទី២ របស់គណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ ថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - នៅក្នុងបរិបទនយោបាយកម្ពុជា ការប្រកាសគោលជំហរផ្ទុយគ្នា រវាងគណបក្សជាប់ឆ្នោតទាំងពីរ​ បាន​បង្ករឲ្យមានការជាប់គាំងផ្នែកនយោបាយមួយឡើង។ បញ្ហានៅត្រង់ថា គណបក្សកាន់អំណាចប្រកាសស្វាគមន៍ ចំពោះ​លទ្ធផលបោះឆ្នោតថា ជាការត្រឹមត្រូវមានភាពយុត្តិធម៌ និងប្រឹងប្រែងដើម្បីស្វែងរកភាពស្រប់ច្បាប់​ ដើម្បបើក​សម័យ​ប្រជុំ​សភានិតិកាលថ្មី ក្នុងគោលបំណងឈានទៅរកការបង្កើតរដ្ឋាភិបាល។ រីឯគណបក្សប្រឆាំងវិញ ដែលទទួលបានលទ្ធផល តិចជាងគណបក្សកាន់អំណាច បានប្រកាសបដិសេធមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត និងមិនចូលប្រជុំសភា​លើកដំបូង​ជាដាច់ខាត ដោយសារតែការបោះឆ្នោតមិនមានភាពយុត្តិធម៌ មានភាពមិនប្រក្រតីច្រើន និងប្រកាសទាមទារ​រកយុត្តិធម៌ជូនម្ចាស់ឆ្នោត តាមរយៈការបង្កើតគណៈកម្មការឯករាជ្យដើម្បីស៊ើបអង្កេត។
បន្ទាប់ពីជំនួបទាំងពីរលើកនៅក្នុងអាគាររដ្ឋសភា រវាងគណបក្សទាំងពីរ (ខាងគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ហ៊ុន សែន រីឯ​គណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោក សម រង្ស៊ី) ទោះមិនបានសម្រេចអ្វីជាដុំកំភួននោះក៏ដោយ ក៏ភាគី​ទាំងពីរហាក់បានបង្ហាញឥរិយាបថទន់ភ្លន់ ដាក់គ្នាទៅវិញទៅមក។ សកម្មភាព«ទន់ភ្លន់» ដែលធ្វើឲ្យពលរដ្ឋដែលជា​អ្នក​បោះ​ឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ ប្រមាណជាជិត៣លាននាក់ បានសម្តែងការព្រួយបារម្ភចំពោះមេដឹកនាំរបស់ខ្លួន ថានឹង​អាច​ក្បត់​ឆន្ទៈរបស់ពលរដ្ឋ ចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា តាមរយៈការបែងចែកអំណាច ទាំងមិនទាន់បាន​រក​យុត្តិធម៌​ជូនពលរដ្ឋ។
ក្នុងកិច្ចសម្ភាសជាមួយកាសែតបារាំង ឈ្មោះ Liberation ចុះផ្សាយនៅថ្ងៃទី២០ខែកញ្ញា នៅក្រោយជំនួបនោះ លោក សម រង្ស៊ី បានលើកជា​ឧទាហរណ៍ថា គណបក្សសង្គ្រោះជាតិ ស្នើឲ្យ​មានការបែងចែកគ្នាទទួលខុសត្រូវ ពោលគឺគណបក្ស​ប្រជាជនកម្ពុជា គ្រប់គ្រងរដ្ឋាភិបាល រីឯគណបក្សសង្គ្រោះជាតិ គ្រប់​គ្រងរដ្ឋសភា ក្នុងគោលបំណងកុំឲ្យគណបក្ស​ប្រជាជន​កម្ពុជា ធ្វើអ្វីស្រេចតែចិត្តរបស់ខ្លួនទៀត។ ការបន្ទន់ជំហរជាងមុននេះ ក៏ត្រូវបានលោក សម រង្ស៊ី បញ្ជាក់អះអាងសារជាថ្មី នៅក្នុងសន្និសិទសារព័ត៌មានមួយដែរ កាលពីថ្ងៃសុក្រទី២០ខែកញ្ញា ដោយលោកបានថ្លែងថា គណបក្សសង្គ្រោះជាតិ ចង់​ឲ្យ​មានសម្បទាន«ឈ្នះៗ»ទាំងសងខាង គឺគណបក្សប្រជាជនក៏ឈ្នះ និងគណបក្សសង្គ្រោះជាតិក៏ឈ្នះ។
ជុំវិញការបែងចែកអំណាច និងសម្បទានឲ្យគ្នានេះ លោក សុខ ទូច បណ្ឌិតផ្នែកវិទ្យាសាស្រ្តនយោបាយ និងជា​អ្នកវិភាគ​ល្បីឈ្មោះមួយរូប បានធ្វើការអត្ថាធិប្បាយ នៅលើទំព័រហ្វេសប៊ុក (facebook) របស់លោកថា ស្រុកមានការ​រីកចម្រើន​ត្រូវ​ការអ្នកនយោបាយ មានភាពវ័យឆ្លាត។ តែបើអ្នកនយោបាយចេះតែចែកអំណាចគ្នា នោះរាស្ត្រពិតជានៅតែ«រងទឹកភ្នែក»​ដដែលជាក់ជាមិនខាន។ អ្នកវិភាគរូបនេះ បានផ្តល់គំនិតដល់អ្នកនយោបាយថា សូមឲ្យអ្នកនយោបាយឈរឲ្យខ្ពស់ មើល​ឲ្យឆ្ងាយព្យាយាមទៅឲ្យដល់ ដើម្បីសេចក្តីសុខរបស់ជាតិនិងប្រជាពលរដ្ឋ។
ប្រតិកម្មនឹងការបន្ទន់ឥរិយាបថរបស់ ក្រុមមេដឹកនាំគណបក្សប្រឆាំង ពលរដ្ឋអ្នកគាំទ្រគណបក្សនេះ រួមនឹងអ្នកតាមដាន​ស្ថានការណ៍សង្គម និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន បានជម្រុញនិងទទូចឲ្យតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ទាំងអស់កុំចូលរូមប្រជុំសភាលើកដំបូងជាដាច់ខាត ដរាបណាម្ចាស់ឆ្នោតនៅមិនទាន់ទទួលបានយុត្តិធម៌ទេនោះ។ ការ​បង្ហាញឆន្ទះនេះ នៅតែមានសន្ទះ ហើយត្រូវបានសម្ដែងឲ្យឃើញនៅតាមបណ្ដាញសង្គម  និងជាពិសេស​តាមការជួបជុំគ្នា​ជាលក្ខណៈតូចៗ ជាច្រើន។ នៅព្រឹកថ្ងៃទី២១ខែកញ្ញានេះ បណ្ដាជនប្រមាណជាជាង១០០នាក់ បានព្យាយាមយកញាតិ​ដែលមានស្នាមមេដៃពលរដ្ឋច្រើនជាង ២៦ម៉ឺននាក់យកទៅថ្វាយព្រះមហាក្សត្រ។ នៅក្នុងការជួបជុំគ្នាមួយទៀតក្បែរវត្តភ្នំ អ្នកចូលរួមប្រមាណជា៣០០នាក់ ក៏មានបំណងធ្វើដំណើរទៅកាន់ព្រះបរមរាជវាំងដែរ តែត្រូវបានអាជ្ញាធរហាមឃាត់។
ទោះជាយ៉ាងណាក៏ដោយ បើតាមគម្រោង វារំលងតែមួយថ្ងៃទៀតប៉ុណ្ណោះ កិច្ចប្រជុំសភាបើកនិតិកាលថ្មីនឹងត្រូវចាប់ផ្តើម​ឡើង។ ក៏ប៉ុន្តែគណបក្សសង្គ្រោះជាតិ បានប្រកាសពីជំហរចុងក្រោយរបស់ខ្លួនហើយថា នឹងមិនចូលរួមប្រជុំសភាលើក​ដំបូង តាម​ការកោះហៅរបស់ព្រះមហាក្សត្រនោះទេ។ មិនតែប៉ុណ្ណោះ នៅថ្ងៃនេះដដែល មន្រ្តីជាន់ខ្ពស់គណបក្ស​ប្រឆាំង​​​បាន​ឲ្យដឹងថា តំណាងរាស្រ្តគណបក្សប្រឆាំង ដែលជាប់ឆ្នោតទាំងអស់ បានធ្វើដំណើរទៅកាន់ទីក្រុងអង្គរ​ខេត្ត​សៀមរាប ដើម្បី​ជួបជុំគ្នាធ្វើការ ស្បថសច្ចានៅចំពោះមុខរូបសំណាកព្រះបាទ ជ័យវរ្ម័ន ទី៧ ថាពួកខ្លួនមិនចូលរួមប្រជុំសភា និង​មិន​ក្បត់​ឆន្ទៈ​​របស់​ពលរដ្ឋនោះឡើយ។
ប៉ុន្តែចំណោទនៅពេលនេះ សួរថាតើថ្ងៃស្អែក នឹងមានហេតុការណ៍អ្វីកើតឡើង? ការផ្លាស់ប្ដូរបែបណាមួយនោះ គ្មាននរណា​ម្នាក់អាចទាយមុនបានឡើយ៕
អត្ថខាងលើនេះ មិនជារបស់គេហទំព័រយើងខ្ញុំទេ ( សូមចុចអានទំព័រដើមខាងក្រោម)

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons