. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Tuesday, September 24, 2013

ព្រះសង្ឃ​វត្ត​បាលិលេយ្យ​បារម្ភ​ពី​ការ​រើសអើង​ពី​មន្ត្រី​បក្ស​ប្រជាជន

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ថ្នាក់​ដឹក​នាំ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បាន​លុប​វេន​កាន់​បិណ្ឌ​របស់​ខ្លួន ហើយ​មិន​បាន​នាំ​គ្នា​ទៅ​ធ្វើ​បុណ្យ​កាន់​បិណ្ឌ​នៅ​វត្ត​បាលិលេយ្យ តាម​ប្រពៃណី​ទំនៀម​ទម្លាប់​នៅ​ឆ្នាំ​នេះ​ទេ ដោយសារ​ទី​វត្ត​អារាម​មួយ​នេះ បាន​អនុញ្ញាត​ផ្ដល់​ទីតាំង​ឲ្យ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ជួប​ជុំ​ជាមួយ​សកម្មជន និង​អ្នក​គាំទ្រ កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ។
ដោយ សួន សុផលមុន្នី
2013-09-24
 
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
វត្ត​បាលិលេយ្យ ដែល​ជា​ទី​អារាម​សម្រាប់​ឲ្យ​ពុទ្ធបរិស័ទ​នាំ​គ្នា​ចូល​ទៅ​ធ្វើ​បុណ្យ​ទាន កាន់​បិណ្ឌ​ជា​រៀង​រាល់​ឆ្នាំ​តាម​ប្រពៃណី និង​ទំនៀម​ទម្លាប់​ព្រះពុទ្ធ​សាសនា​នោះ ឥឡូវ​នេះ កំពុង​ទទួល​រង​ការ​ចោទ​ប្រកាន់​ពី​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ថា​មាន​និន្នាការ​នយោបាយ​គាំទ្រ​គណបក្ស​ប្រឆាំង។
ការ​រើសអើង​ខាង​ផ្នែក​នយោបាយ​ទៅ​លើ​ទី​វត្ត​អារាម មួយ​នេះ គឺ​កើត​មាន​ឡើង​ក្រោយ​ពី​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ មាន លោក សម រង្ស៊ី លោក កឹម សុខា និង​សកម្មជន​អ្នក​គាំទ្រ​ជាច្រើន​នាក់ បាន​ទៅ​ជួប​ជុំ​គ្នា​នៅ​ទី​អារាម​នោះ កាល​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា។
ព្រះតេជព្រះគុណ សេង ស៊ន គង់​នៅ​វត្ត​បាលិលេយ្យ មាន​ថេរ​ដីកា​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ថា ព្រះសង្ឃ​ចំនួន ២៧​អង្គ និង​គណៈកម្មការ​អាចារ្យ​វត្ត កំពុង​មាន​ការ​ព្រួយ​បារម្ភ ដោយសារ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ថ្នាក់​ដឹក​នាំ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត បាន​លុប​ចោល​វេន​កាន់​បិណ្ឌ​របស់​ខ្លួន​នៅ​រដូវ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០១៣៖ «អភិបាល​ក្រុង ខាង​គយ ឆ្នាំ​នេះ​ត្រូវ​មក​ចូល​រួម​វេន​ទី​២ ដល់​មាន​បញ្ហា​អ៊ីចឹង​ទៅ ពួក​អស់​លោក​មិន​បាន​អញ្ជើញ​មក​ធ្វើ​បុណ្យ​ទេ អាត្មា​ថា វត្ត​គណបក្ស​ណា​ក៏​អាច​ចូល​បាន​ដែរ​សម្រាប់​ការងារ​សាសនា សម្រាប់​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ដូច​គ្នា អាត្មា​ព្រួយ​បារម្ភ​ជាង​គេ ព្រោះ​ជា​ម្ចាស់​កុដិ ព្រោះ​ថ្ងៃ​ហ្នឹង ឯកឧត្ដម​គាត់​អញ្ជើញ​មក​កុដិ​អាត្មា​ខាង​ត្បូង ជាប់​ក្លោង​ទ្វារ​ហ្នឹង​ឯង ហើយ​មាន​ការ​ភ័យ​ខ្លាច ពួក​គាត់​មក​គំរាម​ព្រះសង្ឃ ព្រោះ​គេ​ចោទ​ថា វត្ត​យើង​កាន់​ខាង​សង្គ្រោះ​ជាតិ អី​អ៊ីចឹង»
វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី លោក ង៉ោ ម៉េងជ្រួញ ជា​អភិបាល​ក្រុង​ប៉ោយប៉ែត និង​ជា​មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជុំវិញ​បញ្ហា​នេះ​ទេ។
កាល​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា លោក សម រង្ស៊ី ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក កឹម សុខា ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រួម​ទាំង​សកម្មជន​របស់​ខ្លួន​ជា​ច្រើន​រយ​នាក់ បាន​ទៅ​ជួប​ប្រជុំ​គ្នា​នៅ​វត្ត​បាលិលេយ្យ។
អនុ​ប្រធាន​ទី​៣ នៃ​គណៈកម្មការ​វត្ត​បាលិលេយ្យ លោក អេង លីហួរ ថ្លែង​ថា ថ្វី​ត្បិត​សកម្មភាព​គំរាម​កំហែង​នៅ​ពុំ​ទាន់​កើត​មាន​ឡើង​ក៏ដោយ ប៉ុន្តែ​ទាំង​ព្រះសង្ឃ និង​គណៈកម្មការ​អាចារ្យ​វត្ត មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ចោទ​ប្រកាន់​ទៅ​លើ​វត្ត​បាលិលេយ្យ ដែល​ថា និន្នាការ​គាំទ្រ​គណបក្ស​ប្រឆាំង។ លោក​បញ្ជាក់​ថា នៅ​វត្ត​នេះ​មិន​កាន់​និន្នាការ​គណបក្ស​នយោបាយ​ណា​មួយ​ទេ ទោះ​បី​គណបក្ស​ប្រជាជន ឬ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ដោយ៖ «ហើយ​កាល​ពី​ថ្ងៃ​ទី​១២ ដែល​ដឹក​នាំ​ដោយ​ឯកឧត្តម សម រង្ស៊ី និង​ឯកឧត្តម កឹម សុខា នោះ គឺ​ខាង​វត្ត​បាលិលេយ្យ អត់​បាន​ទទួល​ព័ត៌មាន​មុន ហើយ​ក៏​អត់​មាន​ការ​សុំ​ពី​ចៅអធិការ​វត្ត​ដែរ អ៊ីចឹង​លោក​មក​ធ្វើ​កម្មវិធី​នៅ​ក្នុង​វត្ត លោក​ក៏​មិន​មាន​សិទ្ធិ​ដែរ ដោយសារ​ទី​វត្ត​អារាម គឺ​ជា​កន្លែង​ទី​សក្ការៈ ហើយ​ក៏​មិន​បាន​កាន់​បក្ស​នយោបាយ​បាយ​ណា​មួយ​ដែរ ដោយសារ​បក្ស​នយោបាយ​នៅ​កម្ពុជា សុទ្ធតែ​ជនជាតិ​ខ្មែរ​ទាំងអស់»
លោក​បន្ត​ថា វត្ត​បាលិលេយ្យ នៅ​តែ​ជា​កន្លែង​ទី​សក្ការៈ​សម្រាប់​ពុទ្ធបរិស័ទ​ខ្មែរ​ទាំងអស់។
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក មាន សារិទ្ធិ ថ្លែង​ថា ថ្នាក់​ដឹក​នាំ​ក្រុង​ប៉ោយប៉ែត និង​ជា​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា មិន​ចូល​រួម​កាន់​វេន​បិណ្ឌ​របស់​ខ្លួន​នៅ​ឆ្នាំ​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ចេតនា​គំរាម​សម្លុត​បំភ័យ​ចំពោះ​ព្រះសង្ឃ។ ព្រះសង្ឃ​ព្រះអង្គ​បាន​ប្រកាន់​ជំហរ​អព្យាក្រឹត្យ មិន​ប្រកាន់​គណបក្ស​នយោបាយ​ណា​មួយ​នោះ​ទេ។ លោក មាន សារិទ្ធិ បន្ត​ថា ថ្វី​ត្បិត​នៅ​ពេល​នេះ​មិន​ទាន់​មាន​សកម្មភាព​គំរាម​កំហែង ប៉ុន្តែ​បើ​សិន​មាន​ករណី​គំរាម​ទៅ​លើ​ព្រះសង្ឃ​នៅ​វត្ត​បាលិលេយ្យ នោះ គណបក្ស​សង្គ្រោះ​ជាតិ អន្តរាគមន៍​ដើម្បី​ជួយ​ការពារ​ព្រះសង្ឃ ព្រោះ​វត្ត​បាលិលេយ្យ គឺ​ជា​កន្លែង​ទី​សក្ការៈ​សម្រាប់​ពុទ្ធបរិស័ទ​ខ្មែរ​ទូទៅ មិន​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​នយោបាយ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 អត្ថបទខាងលើនេះ មិនមែនជារបស់គេហទំព័រយើងខ្ញុំទេ


 សូមចុចអានទំព័រដើមនៅទីនេះ 

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons