. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Tuesday, September 10, 2013

សូមអញ្ជើញប្រជាពលរដ្ឋ នៅឃុំរហាត់ទឹកស្រុកមង្គលបូរីចូលរួមវគ្គផ្សព្វផ្សាយដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ

បន្ទាយមានជ័យៈ សមាគមអាដហុក ខេត្តបន្ទាយមានជ័យ មានកិត្តិយស សូមជំរាបជូនលោក/ លោកស្រី ដែលមានបំណងចង់ចេះដឹងអំពី វិធីដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ។ សមាគមអាដហុក បានចាប់ផ្តើមបើកវគ្គផ្ស្ពព្វផ្សាយ នៅឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។  ការផ្សព្វផ្សាយអំពីការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការនេះ គឺជាការ
                                                                         ផ្សព្វអំពីឧបករណ៍របស់អន្តរជាតិ ដែលមាន ប្រទេសមួយចំនួន បានយកឧបករណ៍នេះមក ប្រើហើយបានទទួលជោគជ័យ ក្នុងការសំរប សំរួល ដោះស្រាយជូនប្រជាពលរដ្ឋ ។ 
នេះជាគំរោងថ្មីរបស់សមាគមអាដហុក បាន យកអនុវត្ត ជួយដល់អាជ្ញាធរ និង ប្រជាពលរដ្ឋ នៅក្នុងភូមិ ឃុំ ស្រុក ដើម្បីកាត់បន្ថយនូវទំនាស់ និង ភាពក្រីក្រ ដែលកំពុងញាំញី ដល់ជីវភាព រស់របស់ប្រជាពលរដ្ឋ ។ 
របៀបវារៈ ដែលវគ្គផ្សព្វផ្សាយត្រូវចាប់ផ្តើម
ភូមិចំនួន ១៣ ភូមិ បានបែងចែក និង របៀបវារៈ ដូចខាងក្រោមៈ
១. ភូមិ អូរដង្កោ 
២. ភូមិ ចំការចេក
៣. ភូមិ អូរជួប
៤. កស្វាយ
          ទាំង ៤ ភូមិនេះ នឹងធ្វើការបើកវគ្គផ្សព្វផ្សាយ ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលា ការនៅថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ២០១៣ ហើយត្រូវជ្រើសរើសសមាជិកគណកម្មការដោះស្រាយ ទំនាស់ចេញពីប្រជាពលរដ្ឋចូលរួមវគ្គផ្សព្វផ្សាយចំនួន ០២ នាក់ នៅវត្តអូរជួប ភូមិអូរជួប
១. ភូមិព្រែកសំរោង
២. ភូមិដូនមូល
៣. ភូមិចកលិច
៤.ភូមិចកកើត
៥. ខ្ទុំជ្រុំ
          ទាំង ០៥ ភូមិនេះ នឹងធ្វើការបើកវគ្គផ្សព្វផ្សាយ ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលា ការនៅថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ២០១៣ ហើយត្រូវជ្រើសរើសសមាជិកគណកម្មការដោះស្រាយ ទំនាស់ចេញពីប្រជាពលរដ្ឋចូលរួមវគ្គផ្សព្វផ្សាយចំនួន ០៣ នាក់ នៅវត្តចក ភូមិចកកើត។
១. ភូមិ ពោធិពីរដើម
២. ភូមិ រហាត់ទឹក
៣. ភូមិថ្នល់បត់
៤. ភូមិក្រមល់
          ទាំង៤ ភូមិនេះនឹងធ្វើការបើកវគ្គផ្សព្វផ្សាយ ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលា ការនៅថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ២០១៣ ហើយត្រូវជ្រើសរើសសមាជិកគណកម្មការដោះស្រាយ ទំនាស់ចេញពីប្រជាពលរដ្ឋចូលរួមវគ្គផ្សព្វផ្សាយចំនួន ០២នាក់ នៅវត្តប៉ោយចារ ស្ថិតនៅភូមិ ថ្នល់បត់ ។​
   យោងតាមការអញ្ជើញនេះ អស់លោក/ លោកស្រីអាចអញ្ជើញចូលរួម តាមរបៀបវារៈខាងលើ នៅ តាមចំណុច ដែលមានក្នុងរបៀបវារៈខាងនេះ ។ 
                                            សូមអរគុណ ។ 

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons