. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Wednesday, September 4, 2013

ព្រះមហាក្សត្រ​មិន​ទាន់​ទទួល​យក​សំណើ​របស់​បក្ស​ប្រឆាំង

ព្រះមហាក្សត្រ សម្ដេច​ព្រះ​បរមនាថ​ នរោត្តម សីហមុនី បាន​ផ្ញើ​ព្រះរាជសារ​ឆ្លើយ​តប​ចំពោះ​លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​ពុំ​ទាន់​បាន​ទទួល​យក​សំណើ​របស់​គណបក្ស​នេះ ដែល​ស្នើ​សុំ​យាង​ព្រះអង្គ​ឲ្យ​ធ្វើ​ព្រះរាជ​អន្តរាគមន៍ និង​ជា​អាជ្ញាកណ្ដាល​ដោះស្រាយ​រឿង​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះ​ឆ្នោត​នោះ​ទេ។
ដោយ ទេព សុរ៉ាវី


ព្រះ​មហាក្សត្រ​៣០៥
៩-វិច្ឆិកា-០៩: ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​បរមនាថ នរោត្ដម សីហមុនី យាង​ចូល​រួម​ជា​អធិបតីភាព​ក្នុង​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ខួប​ទី​៥៦ នៅ​វិមាន​ឯករាជ្យ នា​រាជធានី​ភ្នំពេញ។
RFA/Ayuthy




លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ញើ​លិខិត​មួយ​ទៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្វាយ​ព្រះមហាក្សត្រ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២ ខែ​កញ្ញា។ នេះ​ជា​លិខិត​លើក​ដំបូង​ដែល​គណបក្ស​ប្រឆាំង​បាន​ផ្ញើ​ទៅ​ព្រះមហាក្សត្រ នៅ​គ្រា​ដែល​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា កំពុង​ឡើង​កម្ដៅ​នយោបាយ​ខ្លាំង ក្រោយ​ការ​បោះ​ឆ្នោត។
ព្រះមហាក្សត្រ​មិន​បាន​ឆ្លើយ​តប​ចំពោះ​សំណើ​សុំ​របស់​គណបក្ស​ប្រឆាំង​ដែល​សុំ​យាង​ព្រះអង្គ​ឲ្យ​ធ្វើ​ព្រះរាជ​អន្តរាគមន៍ និង​ជា​អាជ្ញាកណ្ដាល​ដោះស្រាយ​រឿង​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះ​ឆ្នោត​នោះ​ទេ។
ព្រះអង្គ​បាន​ផ្ញើ​លិខិត​មួយ​តប​នឹង​លិខិត​ស្នើ​សុំ​របស់​លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ក្នុង​ន័យ​អរគុណ​ដល់​លោក សម រង្ស៊ី ដែល​បាន​គោរព និង​ដង្ហែ​តាម​ព្រះរាជ​តម្រិះ​ដែល​មាន​ចែង​នៅ​ក្នុង​ព្រះរាជសារ​របស់​ព្រះអង្គ ចុះ​ថ្ងៃ​ទី​៣០ ខែ​សីហា។ ប៉ុន្តែ​ក្នុង​លិខិត​ខ្លី​របស់​ព្រះអង្គ មិន​បាន​តប​ចំពោះ​សំណើ​សុំ​របស់​គណបក្ស​ប្រឆាំង​ដែល​ចង់​ឲ្យ​ទ្រង់​មក​ធ្វើ​ព្រះរាជ​អន្តរាគមន៍​រឿង​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត។
ក្នុង​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​កាល​ពី​ថ្ងៃ​ទី​២ ខែ​កញ្ញា។ លោក សម រង្ស៊ី បញ្ជាក់​ជំហរ​ថា​គណបក្ស​សង្គ្រោះ​ជាតិ បាន​រៀបចំ​គម្រោង​ធ្វើ​មហា​បាតុកម្ម​អហិង្សា នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ខាង​មុខ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ពិសេស​ឯករាជ្យ​មួយ​ធ្វើ​ការ​ស៊ើប​អង្កេត និង​ដោះស្រាយ​ភាព​មិន​ប្រក្រតី​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដែល​ការ​បោះ​ឆ្នោត​នោះ​មិន​ស្រប​ទៅ​នឹង​គោលការណ៍​នៃ​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​ដោយ​ស្មើ​ភាព។ ប៉ុន្តែ​បាតុកម្ម​នោះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​រក្សា​ភាព​ស្ងប់​ស្ងៀម និង​ភាព​ថ្លៃថ្នូរ​តាម​ព្រះ​រាជតម្រិះ​របស់​ព្រះអង្គ ដោយ​ធ្វើ​ក្នុង​រូបភាព​បួងសួង ស្មិងស្មាធិ៍ សុំ​សេចក្ដី​សុខ​សន្តិភាព និង​យុត្តិធម៌​ជូន​ដល់​ពលរដ្ឋ។
ប្រធាន​បក្ស​ប្រឆាំង​រូប​នេះ បាន​ស្នើ​សុំ​ឲ្យ​ព្រះមហាក្សត្រ​ព្រះរាជ​អន្តរាគមន៍ និង​ធ្វើ​ជា​ព្រះរាជអាជ្ញា​កណ្ដាល ដោះស្រាយ​ចំពោះ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​តម្លាភាព​និង​យុត្តិធម៌​ដែល​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ចង់​បាន​ស្រប​តាម​ស្មារតី​នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ​ត្រង់​មាត្រ ៨ និង​មាត្រា​៩។
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ក្នុង​ពិធី​ហាត់​សម​បាតុកម្ម​អហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ ដោយ​មាន​អ្នក​ចូលរួម​ជា​ច្រើន​ចូលរួម ដោយ​បង្ហាញ​ពី​មោទនភាព​ដែល​ព្រះមហាក្សត្រ​បាន​ចេញ​លិខិត​ថ្លែង​អំណរគុណ​ចំពោះ​គម្រោង​ធ្វើ​បាតុកម្ម​អហិង្សា និង​ប្រកប​ដោយ​សេចក្ដី​ថ្លៃថ្នូរ។ លោក​មិន​បាន​ថ្លែង​ពី​រឿង​ដែល​ព្រះមហាក្សត្រ​មិន​តប​សំណើ​សុំ​ដែល​ចង់​ឲ្យ​ព្រះអង្គ​ធ្វើ​ព្រះរាជ​អន្តរាគមន៍​ករណី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ទេ។
យ៉ាង​ណា​អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច គាំទ្រ​ចំពោះ​សំណើ​សុំ​របស់​លោក សម រង្ស៊ី ដែល​បាន​យាង​ព្រះមហាក្សត្រ​មក​ធ្វើ​ជា​អាជ្ញាកណ្ដាល​ក្នុង​រឿង​នេះ។ លោក​បញ្ជាក់​ថា ព្រះមហាក្សត្រ​មាន​ភារៈ​ធានា​សន្តិសុខ​សាធារណៈ ដូច្នេះ​ការ​យាង​របស់​ព្រះអង្គ​មក​ធ្វើ​ជា​អាជ្ញាកណ្ដាល​ពេល​ប្រទេស​កំពុង​ជា​មាន​វិបត្តិ​ជា​ការ​ត្រឹមត្រូវ។
លោក សុខ ទូច៖ «នេះ​ជា​ការ​ត្រឹមត្រូវ​បំផុត​ដែល​ឯកឧត្ដម សម រង្ស៊ី ដាក់​លិខិត​នេះ​ទៅ គឺ​ឆ្លើយ​តប​នឹង​មាត្រា​ទី​៨ និង​មាត្រា​ទី​៩ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ព្រះមហាក្សត្រ​ត្រូវ​តែ​ដើរ​តួនាទី​ក្នុង​ការ​សម្របសម្រួល​ឲ្យ​ឯកភាព​ជាតិ អ៊ីចឹង​ពេល​ដែល​ជាតិ​អត់​មាន​ឯកភាព​ជាតិ ព្រះអង្គ​ត្រូវតែ​ដើរ​តួ​សម្របសម្រួល ហើយ​ប្រសិន​ព្រះអង្គ​អត់​ដើរ​តួ​ទេ ហើយ​មាន​បញ្ហា ព្រះអង្គ​ក៏​ចូលរួម​ចំណែក​នៅ​ក្នុង​រឿង​ហ្នឹង​ដែរ ព្រោះ​តាម​មាត្រា ៨ និង​មាត្រា ៩ គឺ​ពិត​ជា​ត្រូវ​ការ​ព្រះអង្គ។ ធ្វើ​បែប​នេះ​បាន​ន័យ​ថា អ្នក​នយោបាយ​មាន​ភាព​ចាស់ទុំ​ផ្នែក​លើ​រដ្ឋ​ធម្មនុញ្ញ​ហើយ»
ត្បិត​សំណើ​សុំ​នោះ​កៀក​ថ្ងៃ​ធ្វើ​មហា​បាតុកម្ម​អហិង្សា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំណត់​យក​ថ្ងៃ​ទី​៧ ខែ​កញ្ញា ក៏ដោយ ក៏​លោក​បណ្ឌិត សុខ ទូច បញ្ជាក់​ថា មិន​ទាន់​ហួស​ពេល​នៅ​ឡើយ​ទេ ដែល​ព្រះមហាក្សត្រ​លូក​ព្រះហស្ត​ដោះស្រាយ​ក្នុង​រឿង​នេះ នៅ​ពេល​ដែល​ការ​សម្រេច​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​លើ​បណ្ដឹង​របស់​គណបក្ស​នយោបាយ ជុំវិញ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះ​ឆ្នោត​មិន​ទាន់​ត្រូវ​បញ្ចប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទខាងលើនេះ មិនជារបស់គេហទំព័រយើងខ្ញុំទេ ។
 សូមចុចអានអត្ថបទនេះទាំងស្រងនៅទីនេះ

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons