. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Sunday, September 8, 2013

តំណាង​រាស្ត្រ​​​​គណបក្ស​​ប្រជា​ជន​ជាច្រើន​រូប​បាន​លាលែងតំណែង​​​

RFI ដោយ លាង ដឺលុច ទាក់​ទឹងនឹង​​បញ្ជី​​តំណាង​រាស្ត្រ​​ជាប់​ឆ្នោត​​របស់​​គណប​ក្ស​​ប្រជា​ជន​​កម្ពុជា​ គេ​​សង្កេត​​ឃើញ​ថា ​មាន​​តំណាង​រាស្ត្រ​​របស់​គណបក្ស​នេះ​ជា​ច្រើន​នាក់ បាន​​លា​លែង​​តំណែង​ទៅ​វិញ​ ដើម្បី​​អនុញ្ញាត​អោយ​មាន​​ការ​​ដាក់​បញ្ចូល​​បេក្ខ​ជន​​នៅ​លេខ​រៀង​ខាង​ក្រោម ​​ក្នុង​​បញ្ជី​​បេក្ខ​ជន​​នោះ​ ​ចូល​ជា​​តំណាងរាស្ត្រ​​​ជាប់​ឆ្នោត​​​វិញ​។ តំណាង​រាស្ត្រ​​ភាគ​ច្រើន​​ដែល​​បាន​​លាង​លែង​ សុទ្ធ​តែ​​រដ្ឋ​មន្ត្រី​​បច្ចុប្បន្ន​។ សេចក្តីរាយកាណ៍របស់​ លាង ដឺលុច ស្តាប់ (01:53)More 08/09/2013 យោងតាម​បញ្ជីឈ្មោះ​បេក្ខជន​ដែលជាប់ឆ្នោត​ជាតំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា មាន​តំណាងរាស្ត្រ​ជាច្រើនរូប ​ដែល​កាន់តំណែងជា​រដ្ឋមន្ត្រី​បច្ចុប្បន្ន​ បាន​លាលែងពី​តួនាទី​តំណាងរាស្ត្រ។ បេក្ខជន​ជាប់ឆ្នោត​ដែល​បាន​លាលែងតំណែង​វិញនោះរួមមាន លោក វង សូត លោក ខៀវ កាញារីទ្ធ លោកជា សុផារា លោក លឹម គានហោ លោក ម៉ម ប៊ុន និងលោក អ៊ិត សំហេង​ជាដើម។ លោកជា ស៊ីម​ ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា​ និងជា​ប្រធាន​ព្រឹទ្ធសភា​ក៏​បាន​លាលែងដែរ។ ​តំណាងរាស្ត្រ​​របស់គណបក្ស​ប្រជាជន​កម្ពុជា​ដែលលាលែង​សុទ្ធតែ​រដ្ឋមន្ត្រីមែន ប៉ុន្តែ គេ​ក៏​នៅ​មិនទាន់មានដំណឹងថា ពួកគេ​នឹង​នៅ​កាន់តំណែង​រដ្ឋមន្ត្រី​បន្តទៀត​ ឬយ៉ាងណា​នោះដែរ។ មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺលោក ឈាង វុន ដែលជាប់ជា​តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង ដោយ​សារ​ការលាលែង​នៃបេក្ខជន​ផ្សេងនោះ បាន​បញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា​កំពុងធ្វើ​កំណែទម្រង់ស៊ីជម្រៅ ដើម្បីឆ្លើយតប​ទៅនឹង​ការ​ចង់បានរបស់​អ្នកបោះឆ្នោត។ ការ​ចង់បាន​របស់​អ្នកបោះឆ្នោត​ដែល​បាន​សំដែងចេញ​ តាម​រយៈការ​​បោះឆ្នោត​ថ្ងៃទី​២៨​ កក្កដា​កន្លងទៅនេះ។ លោក ឈាង វុន​ក៏​បាន​បញ្ជាក់ផងដែរ​អំពី​ការ​ដាក់បញ្ចូល​កំលាំង​យុវជន​ទៅ​ក្នុង​ម៉ាស៊ីន​ការងារ​របស់​គណបក្ស​នេះ។ តាមពិត​ ដោយសារ​ការលាលែង​របស់​តំណាងរាស្ត្រ​មួយ​ចំនួន​នេះហើយ ​បាន​ជា​គេឃើញ​ បេក្ខភាព​លោកហ៊ុន ម៉ានី និង​លោក​ស​ សុខា ​ដែល​មិន​បាន​ជាប់ឆ្នោត​ដោយផ្ទាល់​ក្នុង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះនោះ នៅពេលនេះ​បាន​ជាប់ជា​តំណាងរាស្ត្រ​។ ទោះយ៉ាងណា​ក៏ដោយ ​គេ​មិន​បាន​ឃើញ​កូន​របស់​ថ្នាក់ដឹកនាំ​ផ្សេងទៀតដែលបាន​ឈឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​ដែរ ដូចជា លោក សាយ សំអាល់ កូន​ប្រុស​លោកសាយ ឈុំ លោកសុខ ​សូកាន កូនប្រុស​លោក សុខ អាន ត្រូវ​បាន​ដាក់​បញ្ចូល​ជា​បេក្ខជន​ជាប់ឆ្នោត​នោះទេ។ លោកកែវ ផល្លា ប្រធាន​នាយកដ្ឋានសេវាកម្ម​ច្បាប់ និង​វិវាទ​កម្ម​នៃ​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត ​បាន​អះអាង​ថា មាន​ការ​លាលែង​ច្រើន​នៃបេក្ខជន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មែន។ លោក​បន្ត​ថា ការ​លាលែង​នេះ​មិន​មាន​នៅ​ក្នុង​គណបក្ស​សង្គ្រោះជាតិ​នោះទេ។ បើយោងតាម​ការ​បញ្ជាក់របស់​មន្ត្រី ច្បាប់​​គ.ជ.ប ដដែល ការ​លាលែង​នេះ​ត្រូវបាន​អនុញ្ញាតដោយនីតិវិធី ដែល​គេអាច​ធ្វើ​បាន​ នៅ​មុនការ​ប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons