. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Monday, September 9, 2013

ការបើកវគ្គផ្សព្វផ្សាយ ដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ

បន្ទាយមានជ័យៈ កាលពីថ្ងៃទី ២៣. ២៧ និង ៣០ ខែ សីហាឆ្នាំ២០១៣ សមាគមអាដហុក ខេត្តបន្ទាយមានជ័យ បានចុះបើកវគ្គផ្សព្វផ្សាយអំពីគំរោងថ្មីរបស់សមាគមអាដកហុកទាំងមូលគឺ ដោះ ស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ។ គំរោងនេះ នៅខេត្តបន្ទាយមានជ័យបានចាប់ផ្តើមបើកវគ្គ
មុនដំបូងគេបង្អស់ចាប់ផ្តើមនៅក្នុងឃុំចំណោម 
ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ នៅក្នុង ចំណោម មានភូមិចំនួន ១៩ ភូមិ ដែលសមាគម អាដហុក ខេត្តបន្ទាយមានជ័យ បានចុះបើកវគ្គ ផ្សព្វផ្សាយចំនួន ០៣ វគ្គ ។ 
  លោក ចៅ ម៉ី មេឃុំចំណោម បានមានប្រសា សន៍ថាៈ នេះជាការចាប់ផ្តើមមុនដំបូង គេបង្អស់ ដែលនៅក្នុងខេត្តបន្ទាយមានជ័យ ឃុំរបស់ លោកទទួលបានគំរោងវគ្គផ្សព្វផ្សាយ ដោះ ស្រាយប្រព័ន្ធតុលាការនេះ ។ 
   នេះជាការចូលរួមក្នុងការអភិវឌ្ឍន៍ ឃុំរបស់ លោក ដើម្បីក្នុងការកាត់បន្ថយភាពក្រីក្រ កន្លង មក លោកឃើញប្រជាពលរដ្ឋនៅក្នុងភូមិឃុំ 

មានទំនាស់គ្នាបន្តិចបន្តួចច្រើន ប្តឹងទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បីឲ្យរកយុត្តិធម៌ និង ដោះស្រាយ ។ 
     សមាគមអាដហុក ធ្លាប់បានចុះមកសម្របសម្រួលដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ដែល ធ្វើឲ្យភាគីទំនាស់បានចប់ហើយ ពួកគាត់បានព្រមព្រៀងគ្នា ហើយបានចប់សព្វគ្រប់ ។ ចាប់តាំងពី ពេលនោះ ខាងក្រុមប្រឹក្សាឃុំ បានយកយន្តការនោះ មកប្រើប្រាស់បានជោគជ័យ លោក បានដោះ ស្រាយចប់ចំនួន ១១ រឿងហើយ ។ 
   នៅក្នុងពេកបើកវគ្គផ្សព្ចផ្សាយនេះ សមាគមអាដហុក បានជ្រើសសមាជិកគណកម្មការដោះ
ស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ នៅក្នុងឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ បានជ្រើសរើសចេញពីអាជ្ញាធរក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន ០៣ រូប ហើយប្រជាពលរដ្ឋចំនួន ០៧រូប  ហើយសរុបបានចំនួន ១០រូប ។ 
សមាសភាពសមាជិកគណកម្មការដោះស្រាយទំនាស់ចំនួន ១០ រូបមានៈ 
១.លោក ញាន ឌិន ក្រុមប្រឹក្សាឃុំ ចំណោម 
២. កញ្ញា ជៃ សាវួន  ក្រុមប្រឹក្សាឃុំ ចំណោម
៣. លោក អ៊ី វួន        ក្រុមប្រឹក្សាឃុំ ចំណោម
៤. លោក សៀក ឃឿន      ប្រជាពលរដ្ឋ 
៥.លោក  លក ដូប              ប្រជាពលរដ្ឋ
៦. លោក ព្រឹក រឿង               ប្រជាពលរដ្ឋ
៧. កញ្ញា   សួន ចន្តា             ប្រជាពលរដ្ឋ
៨. លោក យ៉ន គឺន                   ប្រជាពលរដ្ឋ
៩. លោក ទ្រី អ៊ិត                     ប្រជាពលរដ្ឋ
១០. លោក សោម ឆក           ប្រជាពលរដ្ឋ
           សមាជិកគណកម្មការទាំង ១០ រូប នៅក្នងឃុំ ចំណោមនេះ សមាគមអាដហុក នឹងបើកវគ្គ បង្រៀនបន្ថែមអំពីនីតិវិធី ដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការនេះ ដើម្បីយកមកជួយដោះស្រាយ និងសម្របសម្រួល ជួយដល់អាជ្ញាធរ ដែនដី ។ 
      សមាគមអាដហុក ខេត្តបន្ទាយមានជ័យ នឹងបើកវគ្គផ្សព្វផ្សាយចំនួន ០២ ឃុំបន្ថែមទៀត ក្នុង ស្រុកមង្គលបូរី ដើម្បីជ្រើសរើសសមាជិកគណកម្មការ ដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ។ 
រហូតបានចំនួន ៣០ រូប ទើប ចាប់ផ្តើមបង្រៀនសមាជិកទាំងអស់នោះមួយវគ្គ ៕
 
 

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons