. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Monday, September 9, 2013

ធនធានធម្មជាតិ

ដោយលោក កុសល
ខណៈពេលដែលមហាជន និងអ្នកការពារធនធានធម្មជាតិកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងនឹងបញ្ហារកយុត្តិធម៌ជូនម្ចាស់ឆ្នោតនោះ វាជាឱកាសល្អណាស់សំរាប់ពួកឧក្រឹដ្ឋជនព្រៃឈើកាប់ដឹកជញ្ជូនឈើប្រណិត និងឈើគ្រឿងផ្ទះយ៉ាងគ្រឹកគគ្រេង នៅតំបន់ភូមិភាគឥសាន្ត ខេត្តស្ទឹងត្រែង ខេត្តក្រចេះ និងខេត្តមណ្ឌលគីរី យ៉ាងមានសុវត្ថភាព ប្រកបដោយសេចក្តីរីករាយ។ រូបភាពនេះបានបង្ហាញយ៉ាងច្បាស់ថាដើមច្បោះ (ដើមឈើផ្តល់ជ័រទឹក) ជាប់រយដើមរបស់ប្រជាពលរដ្ឋជនជាតិដើមភាគតិចពូនង (ភ្នង) រស់នៅភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី ត្រូវបានកាប់បំផ្លាញ និងកំពុងបន្តកាប់យ៉ាងសកម្មពីសំណាក់ក្រុមជនមានអំណាចដ៍មហិមា ដែលអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិមិនហ៊ានប៉ះពាល់ ឬចាត់វិធានការប្រកបដោយប្រសិទ្ធភាពឡើយ។ តើលោកអ្នកបានទទួលព័ត៌មាននេះទេ? ដើម្បីការពារធនធានធម្មជាតិដ៍កម្ររទាំងនេះ តើអ្នកមានវិធាន វិធីសាស្ត្រ និងយុទ្ធសាស្ត្រយ៉ាងណា ដើម្បីចូលរួមចំណែកដោះស្រាយប្រកបដោយប្រសិទ្ធភាព។ — ត្រីឆ្តោប្រឹងពង (8 photos)

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons