. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Monday, September 2, 2013

ក្រុមសង្គមស៊ីវិល អំពាវនាវឲ្យគណបក្សទាំងពីរ ចូលតុ... | CEN: Local News

 ភ្នំពេញ: នៅ​ថ្ងៃទី​២ ខែកញ្ញា​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បានចេញ​សេចក្តីថ្លែងការណ៍​រួម ស្តីពី អនុសាសន៍​របស់​សង្គម​ស៊ីវិល ក្នុងការ​ដោះស្រាយ​វិវាទ នៃ​ការបោះឆ្នោត បន្ទាប់ពី​ដំណើរការ​ដោះស្រាយ​បណ្តឹង​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ ដែល​បានសំរេច​ឲ្យ គ​.​ជ​.​ប បើ​កញ្ចប់​សុវត្ថិភាព "​ក​" ដែលមាន​ភាពមិនប្រក្រតី​ជាច្រើន នៅ​មណ្ឌល​ក្រចេះ បាត់ដំបង សៀមរាប​ភាគច្រើន គឺមាន​ការមិន​បិទក​ញ្ច​ប់​ត្រឹមត្រូវ​តាម​នីតិវិធី មាន​ការកែ​ទិន្នន័យ​ដូចជា ចំនួន​សន្លឹកឆ្នោត​បាន​ការ​នឹង​ការខុស​ទិន្នន័យ​គ្នា ក្នុង​ទំរង់ ១១០៤ ១១០២ ការមិន​កត់ត្រា​សំឡេង​ទិន្នន័យ​របស់​គណបក្សនយោបាយ​។​

នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​នោះ បាន​បញ្ជាក់ថា មានការ​បដិសេធ​រប​ស់​គណបក្សនយោបាយ​ដោយ គ​.​ជ​.​ប និង​ក្រុមប្រឹក្សាធម្មនុញ្ញ​ក្នុង​ការសំរេច​ជ្រើសរើស​ក្នុងការ​ស្រាវជ្រាវ​កញ្ចប់​សុវត្ថិភាព "​ក​" ខ្វះ​តម្លាភាព​ពី​ចំនួន​ការិយាល័យ​តិចតួច ក្នុងចំណោម​ពាក្យបណ្តឹង​រាប់រយ​ការិយាល័យ ការសំរេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ ដោយ​តម្កល់​សេចក្តីសំរេច​របស់ គ​.​ជ​.​ប បដិសេធ​បណ្តឹងតវ៉ា​លទ្ធផល​បោះឆ្នោត​បណ្តោះអាសន្ន​ខេត្តក្រចេះ ហើយ​ដាក់​វ​ពិន័យ​មន្ត្រី​ការ​រិ​យា​ល័យ​បោះឆ្នោត​។​
​    ​
​នៅក្នុង​សេច​ក្ត​ថ្លែងការណ៍​ដដែល​នោះ បាន​លើកឡើងថា ការឆ្លើយ​ឆ្លង​លិខិត នៃ​មេដឹកនាំ​គណបក្សនយោបាយ​ទាំងពីរ អំពី​ការបន្ត​ការចរចា ប៉ុន្តែ​មិនមាន​អី​វិវត្តន៍​រីកចំរើន​ទៅមុខ ដែល​បង្ក​ឲ្យ​មាន​វិវាទ​បោះឆ្នោត​កាន់តែ​ស្មុគស្មាញ​ឡើង និង​តានតឹង ដែល​អាច​ឈានដល់​ប្រទូស្ត​រាយ​ក្នុងសង្គម​ធ្ងន់ធ្ងរ​ពេលខាងមុខ​។ 


​អង្គការក្រៅរដ្ឋាភិបាល ស្នើ​ឲ្យ​មេដឹកនាំ​កំពូល​នៃ​គណបក្សនយោបាយ​ទាំងពីរ គួរ​បញ្ជូន​គណៈប្រតិភូ​ជាន់ខ្ពស់ ដើម្បី​ជជែក​គ្នា​អំពី​ការបង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ចម្រុះ​ជាបន្ទាន់ ដើម្បី​អង្កេត​ទៅលើ​ភាពមិនប្រក្រតី ដែល​អាច​ប៉ះពាល់​លទ្ធផល​បោះឆ្នោត និង​បន្ថែម​ផែន​ការណ៍​កំណែទម្រង់​សំខាន់​ទៅ​អនាគត​។​
​ 
   ​
ជាមួយគ្នា​នោះដែរ សេចក្តីថ្លែងការណ៍​ដដែល បាន​អំពាវនាវ​ដល់​មេដឹកនាំ​គណបក្ស​ទាំងពីរ បន្ត​នូវ​ការអត់ធ្មត់​បន្ថយ​វោហា​ស័ព្ទ​នយោបាយ ដែល​ងាយ​បង្ក​ឲ្យ​មាន​អំពើ​ហឹ​ង្សា និង​កាត់បន្ថយ​នូវ​ចលនា​ចល័ត​ទ័ព និង​អាវុធ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច និង​សុំ​ឲ្យ​គណបក្ស​ទាំងពីរ​ប្រកាន់​នូវ​ម​ធ្យោ​យ​បាយ​ចរចា​គ្នា ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ឲ្យ​បានជា​អ​ប្បរមា ដែល​អាចធ្វើ​ទៅបាន​ហើយនឹង​កម្ក​ល់​ទុក​ប្រយោជន៍​ជាតិ ឲ្យ​បាន​ខ្ពស់​ជា​ប្រយោជន៍​របស់​គណបក្ស​៕​ 
សូមចុចអានទំព័រដើមទាំងស្រុងនៅទីនេះ... | CEN: Local News

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons