. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Monday, September 30, 2013

កំពូល​​មហា​​សេដ្ឋី​​ក្នុង​​ស្រុក​​ខ្មែរ​​ទាំង​៩​រូប​​ក្នុង​ Wikileaks

នេះ ​ជាឯកសារ​ដែល​បាន​បោះផ្សាយ​ដោយគេហទំព័រឯកសារ Wilileaks ហើយត្រូវបាន​ដក​ស្រង់​ដោយ​ទំព័រ​ហ្វេសប៊ុកមួយ​មាន​ឈ្មោះ​ថា ពត៌មាន​ជំនួញ បង្ហាញ​ពីឈ្មោះ មុខរបរ និង​ប្រវត្តិ​តិចតួច​របស់​មហាសេដ្ឋី​នៅ​កម្ពុជា។

ទី១ លោកឧកញ៉ា គិត ម៉េង ៖ ក្នុង​នាម​ជា​ប្រធាន និង​ជា​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន Royal Group of Companies គិត ម៉េង ដែល​ក្នុង​ឯកសារ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា “អ្នកលេងវ័យក្មេង” បាន​គ្រប់​គ្រង និង​ដំណើរ​ការ​មុខ​ជំនួញ ធំៗ​ជា​ច្រើន​ ក្នុង​ប្រទេស​កម្ពុជា និង​ធ្វើ​ជា​ទី​ប្រឹក្សា​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ទៀតផង។
លោកឧកញ៉ា គិត ម៉េង ជានាយកក្រុមហ៊ុនទូរស័ព្ទ ម៉ូប៊ីតែល ០១២ និងធ្វើអជីវកម្មជាច្រើនទៀតហើយ ក៏​ជា​ប្រធាន​សភា​ពាណិ​ជ្ជ​កម្ម​កម្ពុជា។

ទី២ លោកឧកញ៉ា លី យ៉ុងផាត់ ៖ យោងតាមឯកសារនេះ លី យ៉ុងផាត់ ចូលរកស៊ីខាង ថ្នាំជក់ អគ្គិសនី កាស៊ីណូ និងកន្លែងកម្សាន្ត ហើយ លី យ៉ុង ផាត់ មានទំនាក់ទំនងជាមួយអ្នកជំនួញ និងមន្រ្តីជាច្រើនក្នុងប្រទេសថៃ ដែលនៅទីនោះគាត់គឺជាប្រជាជនដែល មានសញ្ជាតិពីរ (ថៃ-ខ្មែរ)។ លី យ៉ុងផាត់ ក៏ជាទីប្រឹក្សារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ៕

ទី៣ លោកឧកញ៉ា សុខ គង់ ៖ លោកឧកញ៉ា សុខ គង់ ចាប់ផ្តើមដំបូងដោយក្រុមហ៊ុនកៅស៊ូបន្ទាប់មកក្រុមហ៊ុន សូគីម៉ិច ដែល​ជា​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​ប្រេងដ៏ធំបំផុតមួយនៅកម្ពុជា ។ កាលពីឆ្នាំ១៩៩៩ក្រុមហ៊ុនសូគីម៉ិច ទទួលបានសិទ្ធិលក់សំបុត្រចូលទស្សនា ប្រាសាទ​អង្គរ​វត្ត​ក្នុង​ខេត្ត សៀមរាប។ ក្រុមហ៊ុនសូគីម៉ិច ក៏ត្រូវបានគេអះអាង ថាបានបន្ទាបប្រាក់ចំណូលបានមកពីការលក់ សំបុត្រ និងមិនបានផ្តល់ថវិកា គ្រប់​គ្រាន់​សម្រាប់កិច្ចការអភិរក្សប្រាសាទទេ ។ ឧកញ៉ា សុខ គង់ ជាប្រធាន ក្រុមហ៊ុនសូគីម៉ិច ហើយ​ក៏ជា​អតីត​ប្រធាន​សភា​ពាណិជ្ជ​កម្ម​កម្ពុជា​គ្រូប។

ទី៤ លោកឧកញ៉ា ឡាវ ម៉េងឃីន និងលោកជំទាវ ជឹង សុភាព ៖ លោកឧកញ៉ាឡាវ ម៉េងឃីន សមាជិកព្រឹទ្ធសភាគណបក្សប្រជាជន និងលោកជំទាវ ជឹង សុភាព ឈ្មោះហៅក្រៅថា យាយភូ ដោយត្រូវបានចាត់ទុកថា ជា​ប្តី​ប្រពន្ធ​ដែល​មាន​ទំនាក់​ទំនង​ខាង​សេដ្ឋកិច្ច​និង​នយោបាយ​បំផុត ក្នុង ប្រទេសកម្ពុ​ជា យាយ ភូ និង ឡាវ ម៉េងឃីន សមាជិក​ព្រឹទ្ធ​សភា របស់ គណបក្ស ប្រជាជន​កម្ពុជា គឺ​ជា​សហ​ម្ចាស់​កម្ម​សិទ្ធិ​ក្រុម​ហ៊ុន Pheapimex។
លោកឡាវ ម៉េងឃីន ក៏បានគ្រប់គ្រង Shukaku Inc និងមានទំនាក់ទំនង យ៉ាងជិតស្និទ្ធ ជាមួយលោក ហ៊ុនសែន និងលោក ជំទាវ ប៊ុន រ៉ានី ។ សូមបញ្ជាក់ថា Shukaku Inc (សូកាគូអ៊ីន) គឺបានទទួលសិទ្ធិឲ្យវិនិយោគទីតាំងបឹងកក ឲ្យក្លាយជាទីក្រុងរណប រយៈពេល៩៩ឆ្នាំ។

ទី៥ លោកជំទាវឧកញ៉ា លីម ឈីវហូរ ៖ លោកជំទាវឧកញ៉ា លីម ឈីវហូរ ជានាយកក្រុមហ៊ុន Attwood Export Import Co.Ltd។ លីម ឈីវហូរ គឺជាស្រ្តីម្នាក់ដែលមានទំនាកទំនងល្អបំផុតរបស់កម្ពុជា។ ឯកសាររបស់ស្ថានទូតអាមេរិកបានឲ្យដឹងថា គាត់មានទំនាក់ទំនងយ៉ាង ជិតស្និទ្ធជាមួយ យាយ ភូ (លោកជំទាវ ជឹង សុភាព) ។លោកជំទាវឧកញ៉ាលីម ឈីវហូរ ប្រធានក្រុមហ៊ុន LCH INVESTMENT GROUP

ទី៦ លោកឧកញ៉ា ស៊ីវ គង់ទ្រីវ ៖ ដោយត្រូវបានគេចាត់ទុកថា ជាហេរញ្ញិកដ៏សំខាន់ របស់គណបក្សប្រជាជនកម្ពុជា ស៊ីវ គង់ទ្រីវ គឺជាប្រធានក្រុមហ៊ុន KT Pacific Groupដែលជាក្រុមហ៊ុនផលិត និងចែកចាយ ហើយគាត់បានគ្រប់គ្រងមុខជំនួញក្នុងស្រុកជាច្រើនទៀត៕

ទី៧ លោកឧកញ៉ា កុក អាន ៖ កុក អាន ជាសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា បាន​ចាប់​ផ្តើម​មុខ​ជំនួញ​ដោយ​ការដោះ​ដូរ​ទំនិញ​រវាង​កម្ពុជា និង​វៀតណាម​ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ដោយក្រោយមកបន្ថែមមុខជំនួញខាងការនេសាទ ថ្នាំជក់ និងកាស៊ីណូ។ ឯកសារ​នេះ​បាន​ឲ្យ​ដឹង​ថា កុក អាន បានជួយបង់ប្រាក់សងជំងឺចិត្តចំនួន៥០លានដុល្លារទៅឲ្យប្រទេសថៃ ចំពោះ​ការ​ខូច​ខាត​ស្ថាន​ទូត​ថៃ​កាល​ពីឆ្នាំ​២០០៣៕

ទី៨ លោកឧកញ៉ា ម៉ុង ឫទ្ធី ៖ សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា និងអ្នកជំនួញ ម៉ុង ឫទ្ធី គឺជាស្ថាបនិកក្រុមហ៊ុន Mong Rithy Group Ltd ដែលដើមឡើយបាននាំចេញកៅស៊ូមុនពេលពង្រីកខ្លួនទៅនាំចេញប្រេងដូង និងចិញ្ចឹមសត្វ។ គាត់​ក៏​ពាក់​ព័ន្ធ​នឹង​ការ​សាង​សង់ ហើយត្រូវបានពិពណ៌នាក្នុងឯកសារនោះថា «ទំនងជាមហាសេដ្ឋីជំនួញ និងសម្ព័ន្ធមិត្តដ៏ស្និទ្ធជាងគេបំផុតជាមួយលោកនាយករដ្ឋ ហ៊ុន សែន»។
លោក ម៉ុង ឫទ្ធី បានឲ្យដឹងកាលពីម្សិលមិញថា៖ «ខ្ញុំផ្តល់អំណោយឲ្យរដ្ឋាភិបាល ដើម្បីជួយប្រជាជន និងជួយជាតិ។ វា​ជា​រឿង​ធម្មតា​ទេ​ចំពោះ​អ្នក​ជំនួញ»៕

ទី៩ លោកឧកញ៉ា ពុង ឃាវសែ ៖ ពុង ឃាវសែ «អ្នកត្រួសត្រាយផ្នែកធនាគារ» ។ លោក ពុង ឃាវសែ រក​ស៊ី​ចំណេញ​ប្រាក់​ជា​ច្រើ​ន​ក្នុង​ប្រទេស​កាណា​ដា មុន​ពេល​បង្កើត​ធនាគារ​កាណាឌីយ៉ា​ដែលជាធនាគារដំបូងបំផុតមួយក្នុង ចំណោមធនាគារធំៗជាច្រើនទៀតនៅកម្ពុជា។ គាត់​ក៏​មាន​ចំណាប់​អារម្មណ៍លើការរកស៊ីខាងពាណិជ្ជកម្មផងដែរ ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និង ប៊ុន រ៉ានី ៕

ច្បាប់ចំលងពី៖ ហ្វេសប៊ុក ពត៌មានជំនួញ
85359_millionaire_in_cambodia.jpg

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons