. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Friday, October 18, 2013

មតិរបស់អ្នកឃ្លាំមើល !!

ថ្ងៃនេះមានពាក្យចង់និយាយខ្លះ ដើម្បីជូនមិត្តភក្រ្តពិចារណាទាំងអស់គ្នា។រាល់ពេលការទាមទារតវ៉ារបស់ប្រជាពលរដ្ឋគ្រប់ហេតុការណ៍ទាំងអស់ តែងតែឃើញមានអ្នកយកការណ៍របស់អាជ្ញាធររាជរដ្ឋាភិបាលស្លៀកស៊ីវិលជាច្រើននាក់ តាមឃ្លាំមើលរាល់សកម្មភាពអ្នកតវ៉ាទាំងនោះ តែអ្វីដែលខ្ញុំកត់សម្គាល់នោះ លឺតែពួកគាត់ជជែកគ្នាដោយចោទអ្នកតវ៉ានោះថា សុទ្ធប្រឌិតរឿងនេះរឿងនោះរហូត និងប្រមាថដល់ព្រះសង្ឃដែលចូលរួមទៀត ហើយរាយការណ៍ទៅថ្នាក់លើរបស់ពួកគាត់ជាបន្តបន្ទាប់ពីរឿងនោះ អញ្ចឹងហើយទើបថ្នាក់លើគាត់ជឿរតែក្រុមការងារគាត់តែប៉ុណ្ណោះទោះបីមានសារព័ត៌មានឯករាជ្យមួយចំនួនផ្សាយពីរឿងពិតរបស់ប្រជាពលរដ្ឋយ៉ាងណាក៏ដោយក៏ថ្នាក់លើទាំងនោះមិនយកចិត្តទុកដាក់ធ្វើការពិចារណាប្រៀបធៀបរកចំណុចកណ្តាលដើម្បីរកដំណោះស្រាយជូនអ្នកតវ៉ានោះទេ មិនត្រឹមតែប៉ុណ្ណោះសារព័ត៌មានដែលមហាជនអោយតម្លៃថា ឯករាជ្យនោះ បែរជាអ្នកទាំងនោះថា ជាសារព័ត៌មានប្រឆាំងទៅទៀត ដូច្នេះហើយគ្មានទេពាក្យថាដំណោះស្រាយជូនអ្នកតវ៉ានោះ។ ហើយព្រឹកមិញនេះបែរជាចេញយុទ្ធសាស្រ្តថ្មី ស្លៀកពាក់ឯកសណ្ឋានជាសន្តិសុខថែររក្សាសណ្តាប់ធ្នាប់សាធារណៈតែចេះជេរបញ្ចោជាមួយស្រីៗយ៉ាងចាស់ដៃ ហើយមេៗគេនោះបញ្ជារអោយវាយស្រ្តីៗទាំងនោះទៀត ពិតជាអាងចង្កូមមែនម៉ង សូមផ្តាំផងថា គ្មានអ្វីឋិតនៅជានិរន្តនោះទេ កែរប្រែបានគួរកែរទៅទាន់អាចកែរបាន តែបើជ្រុលពេក កែរលែងកើតគឺជួយលែងបានហើយ។ ជួយបន្ថែមយោបល់ផងបាទ....... រីករាយថ្ងៃសម្រាកចុងសប្តាហ៍ តែខ្ញុំគ្មានថ្ងៃសម្រាកចុងសប្តាហ៍ទេមួយរយៈនេះ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons