. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Monday, October 28, 2013

ប៉ូលិស​ខ្មែរ​និង​ថៃ​នៅ​ច្រក​ទ្វារ​ប៉ោយប៉ែត​រង​ការ​ចោទ​ថា​ជំរិត​ទារ​ប្រាក់​ពី​អាជីវករ​ខ្មែរ

ប្រជាពលរដ្ឋ​ខ្មែរ​លក់​ដូរ​នៅ​ក្នុង​ទឹក​ដី​ថៃ ស្នើ​ឲ្យ​សមត្ថកិច្ច​ប៉ូលិស​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បញ្ឈប់​ការ​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​ថៃ ក្នុង​ការ​ជំរិត​យក​ប្រាក់​ថ្លៃ​ម៉ូតូ និង​ថ្លៃ​រថយន្ត​ប្រចាំ​ខែ។ ក្នុង​មួយ​ខែ ពួក​គាត់​ត្រូវ​បង្ខំ​អោយ​បង់​ប្រាក់​ចាប់​ពី ៣​ម៉ឺន​រៀល​ឡើង​ទៅ​ជិត ១០​ម៉ឺន​រៀល។ ពួក​គាត់​អះអាង​ថា ការ​តម្រូវ​ឲ្យ​បង់​លុយ​ថ្លៃ​ម៉ូតូ និង​រថយន្ត ដែល​បើក​ចូល​ទៅ​ក្នុង​ទឹក​ដី​ថៃ ប្រចាំ​នោះ គឺ​បាន​កើត​មាន​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ពួក​គេ​ពុំ​ដែល​ចេញ​វិក្កយបត្រ​ឲ្យ​នោះ​ឡើយ។
ដោយ សួន សុផលមុន្នី
2013-10-26
 
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
ប៉ោយប៉ែត ៣០៥
ទិដ្ឋភាព​នៅ​លើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​នៃ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ក្នុង​ខេត្ត​បន្ទាយមានជ័យ នា​ថ្ងៃ​៦ វិច្ឆិកា ២០០៩។
RFA/Sophal Mony
ក្រុម​អាជីវករ​ខ្មែរ​ចេញ​ចូល​លក់​ដូរ​នៅ​ផ្សារ​លុងគឿ​ថៃ ចោទ​ប្រកាន់​សមត្ថកិច្ច​ប៉ូលិស​ខ្មែរ និង​អាជ្ញាធរ​ថៃ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ថា​ពួក​គេ​បាន​ឃុបឃិត​គ្នា​ចាំ​កាក់​ម៉ូតូ និង​រថយន្ត​ក្រុម​អាជីវករ ដែល​បើកបរ​ឆ្លង​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ចូល​ទៅ​ក្នុង​ទឹក​ដី​ថៃ នោះ ឲ្យ​បង់​លុយ​ប្រចាំ​ខែ ដោយ​ពុំ​មាន​ចេញ​វិក្កយបត្រ។
ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ក្រុម​អាជីវករ​ទាំង​នោះ​បញ្ជាក់​ថា ពួក​គាត់​ជា​អាជីវករ​ប្រកប​របរ​លក់​ដូរ​នៅ​ក្នុង​ផ្សារ​លុងគឿ​ថៃ មាន​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ចំពោះ​សកម្មភាព​អាជ្ញាធរ​ថៃ ដែល​នៅ​ចាំ​ចាប់​ម៉ូតូ និង​កាក់​រថយន្ត​ក្រុម​អាជីវករ​ខ្មែរ ឲ្យ​បង់​លុយ​ជា​ប្រចាំ​ខែ។ ម៉ូតូ​មួយ​គ្រឿង ត្រូវ​បង់​លុយ​ចំនួន ៣០០​បាត ស្មើ​ជាង ៣​ម៉ឺន​រៀល និង​រថយន្ត ១​គ្រឿង គេ​តម្រូវ​ឲ្យ​បង់ ៧០០​បាត ស្មើ​ជិត ១០​ម៉ឺន​រៀល៖«ព្រោះ​មិន​ចាំបាច់​ត្រូវ​បង់ ព្រោះ​ម៉ូតូ​ឡាន​គ្នា​មាន​លិខិត​ស្នាម​អស់​ហើយ មិន​ចាំបាច់​ប៉ូលិស​មក​យក ព្រោះ​ទាំង​ម៉ូតូ និង​រថយន្ត​មាន​ឯកសារ​គ្រប់គ្រាន់ មាន Border Pass ចេញ​ចូល​គ្រប់គ្រាន់​ហើយ មិន​ដឹង​ជា​យក​ថ្លៃ​អី​អ៊ីចឹង ប៉ុន្តែ​បើ​មាន​ជា​ក្រដាស​បង់​ពន្ធ បង់ថ្លៃ​អី​នោះ គេ​អត់​ថា​អី​ទេ អានេះ​យក​ចូល​ហោប៉ៅ អត់​មាន​ចេញ​ជា​វិក្កយបត្រ​ឲ្យ​គេ​ផង»
ការ​តម្រូវ​ឲ្យ​ក្រុម​អាជីវករ​ខ្មែរ​លក់​ដូរ​នៅ​ក្នុង​ផ្សារ​លុងគឿ​ថៃ បង់​លុយ​ថ្លៃ​ម៉ូតូ និង​រថយន្ត​ប្រចាំ​ខែ​នេះ បាន​កើត​មាន​អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ។ ពួក​គាត់​អះអាង​ថា ពុំ​មាន​ច្បាប់​ណា​កំណត់​ឲ្យ​សមត្ថកិច្ច​ប៉ូលិស យក​លុយ​ថ្លៃ​ម៉ូតូ និង​រថយន្ត ដែល​បើក​ចេញ​ចូល​ទៅ​ក្នុង​ទឹក​ថៃ នោះ​ទេ ហើយ​ភាគី​ថៃ ក៏​ពុំ​បាន​តម្រូវ​ឲ្យ​អាជីវករ​ខ្មែរ​បង់​ប្រាក់​ថ្លៃ​ម៉ូតូ និង​រថយន្ត​ប្រចាំ​ខែ​នេះ​ទេ។
ពួក​គាត់​បន្ត​ថា ប៉ុន្តែ​ក្នុង​រយៈពេល​ជាង ១០​ថ្ងៃ​កន្លង​ទៅ អាជ្ញាធរ​ខ្មែរ​ប្រចាំ​នៅ​ច្រក​ទ្វារ បើក​ដៃ​ឲ្យ​ភាគី​ថៃ កាក់​ម៉ូតូ និង​រថយន្ត​របស់​ក្រុម​អាជីវករ បង្ខំ​ឲ្យ​បង់​លុយ​ប្រចាំ​ខែ៖ «ភាគី​អន្តោប្រវេសន៍​នេះ​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ថៃ ហ្នឹង ដើម្បី​ដាក់​វិធាន​ការ​សម្រាប់​ម៉ូតូ​ណា​ដែល​មិន​បង់​ខែ​នៅ​ខាង​ខ្មែរ​ទេ ឲ្យ​ភាគី​ថៃ នៅ​ចាំ​ឃាត់​យក​លុយ​ហ្នឹង​មក​បង់​ប្រចាំ​ខែ​មួយ​ខែ ៣០០​បាត ហើយ​បើ​រថយន្ត ៦០០​បាត ប៉ុន្តែ​ភាគី​ថៃ វា​អត់​យក​ទេ​លក្ខណៈ​ជា​ខែ តែ​ខ្មែរ​អ្នក​យក។ អាជីវករ​គ្នា​ត្អូញត្អែរ​តែ​ប៉ុណ្ណឹង​ទេ ថា​មិន​ដឹង​ជា​អ្នក​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ការងារ​ហ្នឹង»
វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​សុំ​ការ​បញ្ជាក់​ពី លោក នាក់ រមនា ជា​ប្រធាន​រដ្ឋបាល​នគរបាល​អន្តោប្រវេសន៍​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ប៉ុន្តែ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទាក់ទង​បាន។
ប្រភព​ពី​ក្រុម​អាជីវករ ឲ្យ​ដឹង​ថា ម៉ូតូ និង​រថយន្ត​របស់​ក្រុម​អាជីវករ​ខ្មែរ ដែល​បើក​ចេញ​ចូល​ទៅ​ប្រកប​របរ​រក​ស៊ី​លក់​ដូរ​នៅ​ផ្សារ​លុងគ្រឿ​ថៃ នោះ ក្នុង​មួយ​ថ្ងៃៗ​មាន​ជាច្រើន​រយ​គ្រឿង។
ទាក់ទិន​ការ​តម្រូវ​ឲ្យ​ក្រុម​អាជីវករ​ខ្មែរ​បង់​លុយ​ប្រចាំ​ខែ​នេះ អ្នក​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា ថ្លែង​ថា ស្ថាប័ន​សមត្ថកិច្ច​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត កំពុង​រំលោភ​លើ​សិទ្ធិ​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ។ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត កន្លង​ទៅ​នេះ អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​ទី​នោះ បង្កើត​ឲ្យ​មាន​បញ្ហា​ជាច្រើន​ទាក់ទិន​ទៅ​ការ​ជំរិត​ទារ​លុយ​ពី​ប្រជាពលរដ្ឋ ដោយ​គ្មាន​ច្បាប់​ទម្លាប់។ បញ្ហា​នេះ សមាគម​អាដហុក ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ និង​ជាពិសេស លោក​អភិបាល​ខេត្ត​បន្ទាយមានជ័យ គួរ​ចាត់​វិធាន​ការ​ទប់ស្កាត់​បញ្ហា​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សូមអានទំព័រដើមទាំងស្រុងនៅទីនេះ 

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons