. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Tuesday, October 8, 2013

មតិប្រិយមិត្ត Facebook លើករណីគ្រោះទឹកជំនន់

ក្នុងរយៈកាលទឹកជំនន់នេះ មានប្រិយមិត្តFacebookមួយចំនួន កំពុងតែលើកឡើងនូវមតិរិះគន់ប្លែកៗគ្នារៀងៗខ្លួន មានអ្នកឯករាជ្រនិយាយផ្សេង, អ្នកនយោបាយនិយាយផ្សេង, អ្នកគាំទ្រនយោបាយនិយាយផ្សេង និងឯកជននិយាយផ្សេង មានទស្សនៈដាច់ដោយឡែកពីគ្នា។ល។និង។ល។ ទៅតាមគំនិត និងអារម្មណ៍របស់ខ្លួន រៀងៗខ្លួន។ ខ្ញុំមិនចង់រិះគន់អ្វីជាមួយអ្នកមានទស្សនៈ ល្អៗក្នុងន័យរិះគន់កែរលម្អនោះទេ ឫសំរាប់កំសាន្តអារម្មណ៍អ្វីនោះទេ ប៉ុន្តែថ្មីៗនេះមានក្រុមមនុស្សមួយក្រុមផុសរូបភាពឆ្នៃប្រឌិតហួសការពិតមួយចំនួន បានលំអៀងទៅរកការការពារអ្នកនយោបាយដោយបោកប្រាស់រាស្រ្តទាំងភ្នែកស្រស់ មើលទៅអ្នកទាំងនោះដូចជាគ្មានបេះដូងជាមនុស្សម្នារអីនឹងគេសោះម៉ង គឺបំភ្លៃការពិតហួសហេតុពេក។ ហើយអ្វីដែលគួរអោយខឹងបំផុតនោះគឺពួកគេនិយាយថា ការកាប់បំផ្លាញព្រៃឈើមិនបណ្តាលអោយកើតមានទឹកជំនន់នោះទេ តើសម្តីនេះពួកគេមានបានចូលសាលាឫទេ??? បើបានចូលសាលាគួរតែបានយល់ដឹងពីបញ្ហានេះ ម៉េចក៏ពួកនេះចូលចិត្តធ្វើឆ្កួតដើម្បីការពារផលប្រយោជន៍ខ្លួន និងបក្សពួកខ្លួនម៉េះៗ។ ទឹកជំនន់នេះពិតណាស់ថា ពីដើមមុនមានការកាប់បំផ្លាញព្រៃឈើរហូតមកដល់ពេលនេះ ក៏ធ្លាប់កើតមានទឹកជំនន់ដែរ តែវាមិនមែនកើតមានរាល់ឆ្នាំដូចពេលនេះទេ សំរាប់ប្រទេសកម្ពុជាយើង ឥឡូវនេះដោយសារទឹកជំនន់នេះពិធីបុណ្យអ៊ុំទូកដែលជាប្រពៃណីជាតិយើងបានអាក់ខានជាបន្តបន្ទាប់ និងមានបាតុភូតធម្មជាតិប្លែកៗ ដូចខ្យល់ព្យុះ និងរន្ទៈបាញ់..... បំផ្លាញមនុស្សមិនចេះចប់មិនចេះហើយស្ទើររាល់ឆ្នាំ នេះបញ្ជាក់ថា ដល់ដំណាក់កាលធម្មជាតិបំផ្លាញមនុស្សវិញហើយ ដោយសារតែមនុស្សបំផ្លាញវាមុន។ អ្វីដែលគួរអោយខឹងមួយទៀតនោះ គឺខ្ញុំមិនដែលបំផ្លាញធម្មជាតិជាមួយក្រុមអ្នកបំផ្លាញទាំងនោះសោះហេតុអ្វី ត្រូវអោយខ្ញុំទទួលផលប៉ះពាល់ពីបញ្ហាទាំងនេះដែរ ដូច្នេះហើយរឿងអីមិនអោយខ្ញុំមានការក្តៅក្រហាយនឹងគេពីបញ្ហានេះ។ គិតម៉េចបងប្អូនទាំងអស់គ្នា?????? អរគុណរូបភាពពីពូរិទ្ធផងដែរ។ អរគុណដែលបានអាន និងចូលរួមយោបល់ ដោយក្តីគោរព និងសោមនស្សរីករាយ។ ពីខ្ញុំបាទ ករុណា
Like ·  ·  · 12 minutes ago · 

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons