. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Tuesday, October 1, 2013

លោក សុខ អាន៖ គណបក្សប្រឆាំង បានឃុបឃិតជាមួយខុមហ្វ្រែល និង NDI ក្នុងការបំភ្លៃតួលេខអ្នកចុះឈ្មោះបោះឆ្នោត

(ថ្ងៃទី 1 តុលា 2013, ម៉ោង 03:24:PM) | ដោយ: រិទ្ធី (  CEN)
ក- ក ក+ | Print
ភ្នំពេញ: លោក សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ដ្រី បាន​ឲ្យ​ដឹងថា ក្នុងឱកាស​នៃ​ការបោះឆ្នោត​សកល​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៥ នៃ​រដ្ឋសភា​កន្លងទៅនេះ​គណបក្សប្រឆាំង បាន​ឃុបឃិត​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល​ចំនួន​ពីរ គឺ​ខុមហ្វ្រែល និង NDI ក្នុងការ​បំភ្លៃ​តួលេខ​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ដោយ​ចោទប្រកាន់​ពី​ការបាត់​ឈ្មោះ​អ្នកបោះឆ្នោត ជិត​ពីរលាន​នាក់​។​
​    ​
​លោក​ឧ​ប​នាក​យ​រដ្ឋមន្ត្រី បានលើកឡើង​បែបនេះ នៅក្នុង​ការធ្វើ​បទ​ប​ឋ​កថា​ដ៏​មាន​សារៈ​សំខាន់បំផុត​អំពី​ខ្លឹមសារ​នៃ​សៀវភៅ “​ស​” ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស ផលិត​ដោយ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស ស្ដីពី​ការបោះឆ្នោត​សកល​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​ដោយមាន​អ្នកចូលរួម​ស្ដាប់​ប្រមាណ ៥០០ នាក់​មកពី​ក្រសួង​ស្ថាប័ន​នានា​រួមមាន​សមាជិក​រាជរដ្ឋាភិបាល មន្ដ្រីរាជការ អាជ្ញាធរ សមត្ថ កិច្ច អ្នក​អត្ថាធិប្បាយ វិទ្យុ ទូរទស្សន៍ អ្នកសារព័ត៌មាន និង និស្សិត​មួយចំនួន​ផងដែរ​។​
​    ​
​លោក​ឧបនាយករដ្ឋមន្ត្រី​បានលើកឡើង​លោក សុខ អាន ក៏បាន​លើកឡើង​ផងដែរ​អំពី​ឧបាយកល​ទុច្ចរិត​នានា​របស់​បក្សប្រឆាំង​ក្នុងការ​ចោទប្រកាន់​ទៅលើ​នីតិវិធី​នៃ​ការបោះឆ្នោត និង ល្បិចកល​ក្នុងការ​ប​ដិ សេធ​លទ្ធផល​នៃ​ការបោះឆ្នោត​តាំងតែ​ពី​ដំណាក់កាល​មុន​ការបោះឆ្នោត ពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត ពេល​បោះឆ្នោត និង ក្រោយពេល​បោះឆ្នោត​ការប្រកាស​លទ្ធផល​ឆ្នោត​ផ្លូវការ ដោយ​គណៈកម្មាធិការ​ជាតិ​រៀប ចំការ​បោះឆ្នោត​មកម្ល៉េះ ។ ក្នុងន័យ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​មិនបាន​ធ្វើ​ចិត្តជា​អ្នកកីឡា​ទេ​ដោយ​ខ្លួន​ចាញ់ឆ្នោត​ហើយ​មិន​ព្រម​ទទួលស្គាល់​ការពិត ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​គណបក្សប្រឆាំង​បាន​ឃុបឃិត​ជាមួយ​អង្គ ការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​ពីរ គឺ ខុមហ្វ្រែល និង NDI ក្នុងការ​បំភ្លៃ​តួលេខ​អ្នក​ចុះឈ្មោះ​បោះឆ្នោត ដោយ​ចោទប្រកាន់​ពី​ការបាត់​ឈ្មោះ​អ្នកបោះឆ្នោត​ជិត​ពីរលាន​នាក់​។ ប៉ុន្ដែ​នៅពេលដែល គ​.​ជ​.​ប ទាមទារ​រក​បញ្ជី​ឈ្មោះ​ដែល​បាត់​នោះ​គណបក្សប្រឆាំង​និង​អង្គការ​ទាំងពីរ​នេះ​បាន​បដិសេធ​មិន​សហការ​ជាមួយ​ក្នុងការ​ផ្ដល់​ឈ្មោះ​ដែ ល​ខ្លួន​ចោទប្រកាន់ថា​បាន​បាត់​ពី​បញ្ជី​បោះឆ្នោត​នោះឡើយ​។ ក្រៅពីនេះ​គណបក្សប្រឆាំង​ក៏បាន​ប្រើប្រាស់​ការឃោសនា​របស់​ខ្លួន​ផងដែរ ដោយ​ធ្វើការ​បំផុស​ហិង្សា​ពូជសាសន៍ ដើម្បី​ធ្វើជា​វប្បធម៌​លាប​ពណ៌​ទៅលើ ប្រជា ពលរដ្ឋ​ខ្មែរ ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ថា​ជា​ជនជាតិ​យួន​ដូចជា​ការអំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មានការ​បះបោរ និង បង្កើត​នូវ​អំពើ​ដែលជា​ការ​ស្អប់ខ្ពើម​ចំពោះ​គណបក្សកាន់អំណាច​ជាដើម​។​

​លោក​បាន​បន្តថាៈ ជាក់ស្តែង​មាន​ភស្ដុតាង​បញ្ជាក់​យ៉ាងច្បាស់​នៅតាម​ការិយាល័យ​បោះឆ្នោត​មួយ​ចំ នួន​ពួកគេ​បាន​រំខាន​អ្នកបោះឆ្នោត និង​រារាំង​អ្នកបោះឆ្នោត មិន​ឲ្យ​បោះឆ្នោត​ជាច្រើន​ការិយាល័យ​។ អំពើ​បែបនេះ គឺជា​ការរំលោភ​យ៉ាង​កម្រោល​ទៅលើ​អនុសញ្ញា​អន្ដរជាតិ​ស្ដីពី​ការលុបបំបាត់ចោល​នូវ​គ្រប់​ទម្រង់​នៃ​កា រ​រើសអើង​ពូជសាសន៍ ហើយ​ទង្វើ​នេះ​ត្រូវបាន​ចាត់ទុកថា ជា​អំពើ​ខុសច្បាប់ និង​ត្រូវ​ទទួលទោស​ព្រហ្មទណ្ឌ ពីព្រោះ​កម្ពុជា​ជា​រដ្ឋ​ភាគី​ហត្ថលេខី​នៃ​អនុសញ្ញា​នោះ​ផងដែរ​។ ការ​ភូតកុហក​មួយចំនួនទៀត​របស់​គណបក្សប្រឆាំង​តាមរយៈ​អង្គការក្រៅរដ្ឋាភិបាល​ជា​សម្ព័ន្ធមិត្ត បាន​បង្កើត​បញ្ហា​ដូចជា​ទឹកខ្មៅ​ជ្រលក់​ដៃ អាច​លុប​ជ្រះ តែ​ការពិត​ទឹកខ្មៅ​ដែល​ផលិត​នៅ​ប្រទេស​ឥណ្ឌា​នោះ​មាន​គុណភាព​ខ្ពស់​ពិបាក​ក្នុងការ​លាងជម្រះ​ណាស់ ហើ យ​បញ្ហា​នេះ​ក៏​ត្រូវបាន​បំភ្លឺ​ផងដែរ​ពី​អ្នកសង្កេតការណ៍​អន្ដរជាតិ​មួយចំនួន​ថា​គណបក្សប្រឆាំង​និង អង្គការ​ក្រៅ រដ្ឋាភិបាល​ទាំងនោះ បាន​បំភ្លៃ​រឿងនេះ ខុសពី​ការពិត ។ ក្រៅពីនេះ ក្រុម​បក្សប្រឆាំង​បាន​ប្រើប្រាស់​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​បង្កើត​នូវ​ព័ត៌មាន​ភូតកុហក​គ្រប់បែបយ៉ាង ក្នុងការ​បំពុលបរិយាកាស បង្កើត​នូវ​វិ​ឆ្ឆេ​ទ​កម្ម​ស្មារតី​បង្ក​ឲ្យ​ចលាចល​ក្នុងសង្គម​ទៀតផង​។ 
​លោក សុខ អាន បាន​បន្តទៀតថា​៖​បន្ថែម​ពីលើ​នេះ​ក៏មាន​វិទ្យុ​បរទេស​ផ្សាយ​ជា​ភាសា​ខ្មែរ និង​វិទ្យុ​ក្នុងស្រុក​មួយចំនួន ដែលមាន​និន្នាការ​គាំទ្រ​គណបក្សប្រឆាំង ក៏បាន​រួមចំណែក​ក្នុងការ​បំភ្លៃ​ព័ត៌មាន ដើម្បី​បង្កើត​កំហឹង​ពូជសាសន៍ និង​ការចោទប្រកាន់​នានា​មកលើ​រាជរដ្ឋាភិបាល​ផងដែរ​។ យើង​បានកត់សម្គាល់​ឃើញថា អង្គការសិទ្ធិមនុស្ស​មួយចំនួន ដែលមាន​និន្នាការ​គាំទ្រ​គណបក្សប្រឆាំង ហើយ​ដែល​តែងតែ​ប្រកាស​ខ្លួន ថា​ជា​អ្នកការពារ និង​លើកស្ទួយ​សិទ្ធិមនុស្ស ក៏ប៉ុន្ដែ​ផ្ទុយទៅវិញ អង្គការសិទ្ធិមនុស្ស​ទាំង​នោះ បាន​នៅ​ស្ងៀម​មិនមាន​ចេញ​សេចក្ដីថ្លែងការណ៍​ណាមួយ​ថ្កោលទោស ទៅលើ​ទង្វើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​បញ្ឈប់​បញ្ហា​នេះ​ទេ​។ នេះ​សបញ្ជាក់​ឲ្យ​ឃើញថា អង្គការសិទ្ធិមនុស្ស​ទាំង​នោះ បាន និង​កំពុង​អនុវត្ត​ស្ដង់ដារ​ពីរ​ស្ដីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ 
​    ​
​ការបង្ក​ចលាចល​ដ៏​ធំ​មួយទៀត​នោះ​គឺ​គណបក្សប្រឆាំង​បានធ្វើ​ការប្រកាស​ក្លែងក្លាយ​អំពី​លទ្ធផល​នៃ ការបោះឆ្នោត​បណ្ដោះអាសន្ន​ថា​គណបក្ស​របស់ខ្លួន​ឈ្នះឆ្នោត​ខណៈដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន ទ​ទួ ល​សម្លេងឆ្នោត​គាំទ្រ​ជាង ៣​លាន​២​សែន​សម្លេង ហើយ​គណបក្សប្រឆាំង​បានទទួល​ត្រឹមតែ​ជាង ២​លាន ៩ សែន​សម្លេង ។ តាមពិត​ភាពត្រឹមត្រូវ​ដែលជា​លទ្ធផល​នៃ​ការបោះឆ្នោត​ក្នុង​អាណត្តិ​ទី ៥ នេះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​បានទទួល ៦៨​អាសនៈ និង គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បានតែ ៥៥​អាសនៈ​តែប៉ុណ្ណោះ ប៉ុន្ដែ ត្រូវបាន​គណបក្ស​សង្គ្រោះ​ជាតិ​និយាយ​បំផ្លើស​ថា បក្ស​ខ្លួន ទទួលបាន​ម្ដងថា ៦៣​អាសនៈ ម្ដងថា ៧៣​អាសនៈ និង​ម្ដងថា ៧៦​អាសនៈ ដែល​គ្មានអ្វី​ជា​មូលដ្ឋាន​ច្បាស់លាស់​សោះឡើយ​។​
​    ​
​ពាក់ព័ន្ធ​និង​សៀវភៅ “​ស​” លោក សុខ អាន បាន​មានប្រសាសន៍ថា “​សៀវភៅ “​ស​” នេះ​ធ្វើឡើង​ដើម្បី​បូកសរុប​អំពី​ព្រឹត្តិការណ៍​បោះឆ្នោតជាតិ ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ​២០១៣ ទាំងមូល និង បញ្ជាក់ជូន​អំពី​ការពិត​លើ​គ្រប់​ទិដ្ឋភាព និង ដំណាក់កាល​នៃ​ការបោះឆ្នោត ។ សៀវភៅ “​ស​” របស់​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស មាន​លក្ខណៈ​ខុសគ្នា​ពី​សៀវភៅ​“​ស​”​ដែល​រៀបចំឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ។ ខុសគ្នា​ត្រង់​ថា​សៀវ ភៅ “​ស​” របស់ គ​.​ជ​.​ប គឺ​សរសេរ​បូកសរុប​អំពី​បញ្ហា​វិជ្ជាជីវៈ និង បច្ចេកទេស​នៃ​ការរៀបចំ​ដំណើរការ​បោះឆ្នោត​ដែល​កំណត់ដោយ​រដ្ឋធម្មនុញ្ញ និង ច្បាប់​ស្ដីអំពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ ។ រីឯ​សៀវភៅ “​ស​” របស់​អង្គភាព​ព័ត៌មាន និង ប្រតិកម្ម​រហ័ស គឺជា​សៀវភៅ​ដែល​ឈរលើ​មូលដ្ឋាន​នៃ​ទិន្នន័យ​ដែលមាន​នៅ ក្នុង​សៀវភៅ “​ស​” របស់ គ​.​ជ​.​ប រួមទាំង​សកម្មភាព និង ការ​ចោទ ប្រកាន់ នានា​របស់​គណបក្សប្រឆាំង​និង អង្គការ​សង្គម​ស៊ីវិល​ដែលមាន​និន្នាការ​ប្រឆាំង​មួយចំនួន​មក​ធ្វើការ​បកស្រាយ និង​បំភ្លឺ​ការពិត ។ សៀវភៅ “​ស​” នេះ​បាន​បកស្រាយ​យ៉ាង​លំអិត ទៅនឹង​ការចោទប្រកាន់​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ដែលមាន​លក្ខណៈ​បំភ្លៃ បន្លំ​ខុសពី​ការពិត​ជុំវិញ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​។ 
​លោក​បាន​មានប្រសាសន៍​បន្ដថា​ការ​ភូតកុហក​របស់​គណបក្ស​ប្រឆាំង​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​មួយចំនួន​ដែល​មិនដឹង​ការពិត​បាន​ជឿ​តាម ។ លោក​បាន​បញ្ជាក់ថា​ការបោះឆ្នោត​នៅ​កម្ពុជា​មានការ​ប្រកួតប្រជែង​គ្នា​ដោយ​សេរី​តាមរយៈ​ការបោះឆ្នោត បែប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ដែលមាន​គណបក្ស​ន​យោ បាយ​ចំនួន ៨ បាន​ចូលរួម​ការបោះឆ្នោត​ក្នុង​អាណត្តិ​ទី ៥ នេះ​។​
​    ​
​លោក​បាន​បន្តថា​៖ ជា​ទម្លាប់​ទៅហើយ​នៅក្រោយ​ការបោះឆ្នោត​ម្ដង ៗ បក្សប្រឆាំង​តែងតែ​បដិសេធ មិន​ទទួលយក​លទ្ធផល​នៃ​ការបោះឆ្នោត ។ គេ​នៅ​ចាំបាន​ថា​ភាពជាប់គាំង​មួយចំនួន​ក្នុងការ​បង្កើត​រាជ​រដ្ឋា​ភិ បាល​ក្រោយ​ការបោះឆ្នោត​បានកើត​មាន​ឡើង​ដូចជា ៖ ក្នុងអំឡុង ឆ្នាំ ១៩៩៨ ដែល​នៅក្នុង​សម័យ​នោះ កម្ពុជា​នៅ​ប្រើប្រាស់​រូបមន្ដ​ពីរភាគបី ។ ប៉ុន្ដែ​ក្រោយ​ឆ្នាំ ២០០៦ មក​គឺ​បន្ទាប់ពី​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ពី​រូប មន្ត​ពីរភាគបី​មក ៥០ ភាគរយ បូក ១ និង ការបោះឆ្នោត​ជា​កញ្ចប់​ដើម្បី​ដោះស្រាយ​ភាពជាប់គាំង​នៃ​ស្ថានការណ៍​នយោបាយ​ត្រូវ​បានបញ្ចប់​ទាំងស្រុង​ដែល​ពេលនោះ​គណបក្ស សម រង្ស៊ី ដឹកនាំ​ដោយ​លោក សម រង្ស៊ី ផ្ទាល់​ក៏បាន​ចូលរួមចំណែក​ធ្វើ​វិសោធនកម្ម​ផងដែរ​។​
​    ​
​ដោយឡែក​សម្រាប់​ការបោះឆ្នោត​ឆ្នាំ ២០១៣ អាណត្តិ​ទី ៥ នេះ​យោងតាម​ស្មារតី​រូបមន្ដ ៥០​ភាគ រយ​បូក ១ គឺ​រដ្ឋសភា និង រាជរដ្ឋាភិបាល​ថ្មី​ត្រូវបាន​បង្កើតឡើង​ត្រឹមត្រូវ​ស្របតាម​រដ្ឋធម្មនុញ្ញរ​បស់​ព្រះរាជាណាចក្រ​កម្ពុជា​។​
​    ​
​លោក  សុខ អាន បាន​គូសបញ្ជាក់​ផងដែរ​ថា​នៅ​កម្ពុជា​យើង​អត្រា​ប្រជាជន​ដែល​បាន​ទៅ​បោះឆ្នោត មាន​ចំនួន​ដល់​ទៅ ៦៩,៦១ ភាគរយ ដែល​តួលេខ​នេះ បានបង្ហាញ​ពី​ចំនួន សមាមាត្រ​នៃ​ប្រជាជន​កម្ពុជា​ដែល​បាន​ទៅ​បោះឆ្នោត​មាន​កម្រិត​ខ្ពស់ បើ​ធៀប​ទៅនឹង​បណ្ដា​ប្រទេស​មួយចំនួន ដូចជា សហ​អាមេរិក ឥណ្ឌា អង់គ្លេស អូស្ដ្រាលី ជាដើម ដែល​ក្នុងនោះ ក៏មាន​ប្រទេស​ហ្វីលីពីន​ផងដែរ ដែលមាន​ត្រឹមតែ ៦០​ភាគរយ​នៃ​ចំនួន​ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​បោះឆ្នោត តែប៉ុណ្ណោះ​។​     
​    ​
​លោក សុខ អាន ក៏បាន​មានប្រសាសន៍​បញ្ជាក់​ផងដែរ​អំពី​ចំនួន​នៃ​អ្នកសង្កេតការណ៍​បោះឆ្នោត​ជាង ៤ ម៉ឺន​នាក់ ជាពិសេស​ភ្នាក់ងារ​គណបក្សនយោបាយ និ ង​អ្នកសង្កេតការណ៍​នៅតាម​ការិយាល័យ​បោះឆ្នោត​ទាំង​១៩០០៩​ការិយាល័យ នៅ​ទូទាំងប្រទេស ដែល​បាន​ចុះហត្ថលេខា​លើ​កំណត់ហេតុ​នៃ​ការរាប់​សន្លឹកឆ្នោត ក្នុងនោះ​មាន​ទម្រង់ ១១០៤ និង​ទម្រង់​ផ្សេងៗ​ទៀតថា មាន​ភាពត្រឹមត្រូវ គ្មាន​ការតវ៉ា គឺជា​មូលដ្ឋាន​ដ៏​សំខាន់ ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង ក្រុមប្រឹក្សាធម្មនុញ្ញ បដិសេធ​មិន​ធ្វើការ​រាប់​សន្លឹកឆ្នោត​ទៅ​តាម​ពាក្យបណ្ដឹង​របស់​គណបក្ស​ប្រឆាំង​នោះទេ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ការ​ភូតកុហក​បំភ្លៃ បំភាន់​សាធារណៈមតិ​ជាតិ និង អន្តរជាតិ ប្រាស់ចាក​ពី​ការពិត​នោះ គឺ​គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន មកលើ​គណបក្ស​ប្រជាជន​កម្ពុជា ថា​បាន​លួច​បន្លំ​សន្លឹកឆ្នោត នៅក្នុង​ពេលដែល​គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្លាក់​សម្លេងគាំទ្រ​ពី ៩០​អាសនៈ មក​នៅត្រឹម ៦៨​អាសនៈ​ប៉ុណ្ណោះ​។ ការចោទប្រកាន់​អំពី​ការ​លួច​សន្លឹកឆ្នោត​គឺជា​រឿង​ភូតកុហក​ដែល​មិនអាច​ទទួលយកបាន ពីព្រោះ​បើ​គិត​អំពី​ចំនួន​ភ្នាក់ងារ​សង្កេតការណ៍ នៅតាម​ការិយាល័យ​នីមួយៗ គឺ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ចំនួន​តែ ២​នាក់ រីឯ​គណបក្ស​សង្គ្រោះ​ជាតិ មាន​រហូតដល់​ទៅ ៧​នាក់ ឯណោះ​។ រឹតតែ​អាក្រក់​ជាងនេះទៅទៀត ដោយ​ការអនុវត្ត​នូវ​ល្បិចកល​ដែល​ខ្លួន​បានរៀបចំ​ទុកជាមុន និង​ផ្អែកលើ​ទិន្នន័យ​ដែល​ទទួលបាន​ពី​អង្គការក្រៅរដ្ឋាភិបាល​ដែលជា​សម្ព័ន្ធមិត្ត គណបក្សប្រឆាំង​បាន​យក​ធ្វើជា​លេស ដើម្បី​ធ្វើពហិការ​មិន​ចូលរួម​ក្នុង​ដំណើរ​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ដំណើរការ​បោះឆ្នោត និង​បានប្រកាស​ម្ដង​ហើយ​ម្ដង​ទៀតថា ខ្លួន​នឹងមិន​ចូលរួម​ក្នុងការ​បោះឆ្នោត ឬ​ខ្លួន​នឹង​បដិសេធ​លទ្ធផល​នៃ​ការបោះឆ្នោត​ជាដើម​។ ប៉ុន្ដែ គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ចូលរួម​ក្នុងការ​បោះឆ្នោត​ដដែល ការពិត​ពួកគេ​ធ្វើបែបនេះ គឺ​ដើម្បី​បំភាន់​សាធារណៈមតិ​ប៉ុណ្ណោះ និង​បង្កើត​លេស​ដើម្បី​បដិសេធ​លទ្ធផល​ប្រសិនបើ​ពួកគេ​ចាញ់ឆ្នោត ប៉ុន្ដែ​ពួកគេ​នឹង​ទទួលយក​លទ្ធផល​នៃ​ការបោះឆ្នោត​ភ្លាមៗ ប្រសិនបើ​ពួកគេ​ឈ្នះឆ្នោត​។​    ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ទៀត​នោះ គឺ​អ្នកសង្កេតការណ៍​អន្ដរជាតិ មកពី​ស្ថាប័ន ICAPP និង CAPDI បាន​វាយតម្លៃ​ខ្ពស់​ថា តាមរយៈ​ការបោះឆ្នោត​លើក​នេះ គឺ​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស ពិតជា​បាន​ចាក់ឫស​ដ៏​រឹងមាំ​នៅ​កម្ពុជា​មែន​។​
​    ​
​ដោយឡែក ពាក់ព័ន្ធ​ទៅនឹង​ការបើក​សម័យប្រជុំ​សភា​លើកដំបូង​នៃ​រដ្ឋសភា ត្រូវបាន​គណបក្សប្រឆាំង​ព្យាយាម​បំភាន់​សាធារណៈមតិ​ថា ជាការ​រំលោភ​ទៅនឹង​រដ្ឋធម្មនុញ្ញ ដែល​ការចោទប្រកាន់​បែបនេះ គឺជា​ការបកស្រាយ​ខុស​ទាំងស្រុង​របស់​គណបក្ស​សង្គ្រោះ​ជាតិ អំពី​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ ដែល​ករណីនេះ ត្រូវបាន​ក្រុមអ្នកច្បាប់​មួយចំនួន បានធ្វើការ​បកស្រាយ​យ៉ាងច្បាស់​លាស់​ហើយ​ថា តាមពិត មាត្រា ៨២ ថ្មី នៃ​រដ្ឋធម្មនុញ្ញ កថាខណ្ឌ​ទី​១ បាន​ចែងថា “​រដ្ឋសភា​បើក​សម័យប្រជុំ​ដំបូង ៦០ ថ្ងៃ​យ៉ាងយូរ​ក្រោយពេល​បោះឆ្នោត តាម​ការកោះប្រជុំ​របស់​ព្រះមហាក្សត្រ ” ដែល​ផ្ទុយ​ពី​ការលើកឡើង​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ថា ការប្រជុំ​សភា​លើកដំបូង ធ្វើឡើង ៦០​ថ្ងៃក្រោយ​ប្រកាស​លទ្ធផល​ឆ្នោត​ចុងក្រោយ​។ ម្យ៉ាងវិញទៀត មាត្រា ៧៦ កថាខណ្ឌ​ទី​១ ចែងថា “​រដ្ឋសភា​មាន​សមាជិក​តំណាងរាស្ដ្រ​យ៉ាងតិច ១២០​រូប ” មានន័យថា តំណាងរាស្ដ្រ​យ៉ាងតិច ១២០​រូប ត្រូវបាន​ជ្រើសរើស នៅ​រាល់ពេល​បោះឆ្នោត​សកល​។ ដោយឡែក​ការបោះឆ្នោត​សកល​នៅ​ឆ្នាំ​២០១៣ នេះ សមាជិក​រដ្ឋសភា​មាន​ចំនួន ១២៣​រូប​។ មាត្រា​ទាំងពីរ​នេះ មិនបាន​ចែងថា សម័យប្រជុំ​លើកដំបូង ក្រោម​ព្រះរាជាធិបតីភាព​របស់​ព្រះមហាក្សត្រ ត្រូវមាន​វត្តមាន​សមា​ជិ​ក​សភា​យ៉ាងតិច ១២០ រូប​នោះទេ​។ 
​    ​
​ជារួម គណបក្សប្រឆាំង​គ្មាន​ទឡ្ហីករណ៍​ណាមួយ​ច្បាស់លាស់ ក្នុងការ​បញ្ជាក់​ជំហរ​ដ៏​ត្រឹមត្រូវ​របស់ខ្លួន ឲ្យ​ស័ក្ដិ​សមជា​អ្នកដឹកនាំ​គណបក្សនយោបាយ​មួយ​ប្រកបដោយ​ភាព​សុចរិត​នោះឡើយ គឺមាន​តែ​ការប្រើប្រាស់​អំណាច​នៃ​ការ​បំភ្លៃ ភូតកុហក និង​បំភាន់​សាធារណៈមតិ តែប៉ុណ្ណោះ​។ ប៉ុន្ដែ ទោះបីជា​គណបក្សប្រឆាំង និង​សម្ព័ន្ធមិត្ត​របស់ខ្លួន បាន​ប្រើ​គ្រប់​ល្បិចកល​ដើម្បី​បំផ្លាញ​លទ្ធផល​បោះឆ្នោត​ក៏ដោយ ក៏​ការពិត​នៅតែ​ជាការ​ពិត​ដដែល គឺ​រដ្ឋសភាជាតិ និង​រាជរដ្ឋាភិបាល ត្រូវបាន​បង្កើតឡើង ហើយ​បាន និង​កំពុង​បំពេញ​កិច្ចការ​របស់ខ្លួន​ស្របតាម​រដ្ឋធម្មនុញ្ញ និង ច្បាប់​ជា​ធរមាន​របស់​កម្ពុជា ដែល​មិនមាន​អ្វី​បង្ក​ជា​ឧ​ប​សគ្គ​រាំងស្ទះ​ឡើយ​៕

- See more at: http://www.cen.com.kh

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons