. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Thursday, November 7, 2013

អាជីវករ​ផ្សារ​សិរីសោភ័ណ្ឌ​លើក​គ្នា​ទៅ​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​បន្ទាយមានជ័យ

ក្រុម​អាជីវករ​លក់​ដូរ​នៅ​ផ្សារ​សិរីសោភ័ណ្ឌ ខេត្ត​បន្ទាយមានជ័យ ជា​ច្រើន​នាក់ បដិសេធ​ចំពោះ​សេចក្ដី​ជូន​ដំណឹង​របស់​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ដែល​មាន​គម្រោង​ផ្លាស់ប្ដូរ​ទី​តាំង​ឲ្យ​ពួកគាត់​ទៅ​លក់​ដូរ​នៅ​កន្លែង​ផ្សេង។
ដោយ សួន សុផលមុន្នី
2013-11-04
 



តវ៉ា ផ្សារ​សិរីសោភ័ណ្ឌ ៦១០
ក្រុម​អាជីវករ​នៅ​ផ្សារ​សិរីសោភ័ណ្ឌ នាំ​គ្នា​តវ៉ា​នៅ​ខាង​មុខ​សាលា​ខេត្ត​បន្ទាយមានជ័យ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ វិច្ឆិកា ឆ្នាំ​២០១៣។
Provided Photo


សាលា​ខេត្ត​បន្ទាយមានជ័យ កន្លង​ទៅ​ថ្មីៗ​នេះ​បាន​ជូន​ដំណឹង​ឲ្យ​ក្រុម​អាជីវករ​មួយ​ចំនួន​ដែល​លក់​ដូរ​នៅ​ផ្នែក​សង​ខាង​នៃ​ជ្រុង​ផ្សារ​ក្រុង​សិរីសោភ័ណ្ឌ រុះ​រើ​អីវ៉ាន់​​ទៅ​លក់​នៅ​ផ្សារ​រាត្រី ជា​ផ្សារ​ទើប​បង្កើត​ថ្មី​ដើម្បី​រៀបចំ​សោភ័ណភាព​នៅ​ក្នុង​ក្រុង។
ប្រជាពលរដ្ឋ​ជា​អ្នក​លក់ដូរ​នៅ​ជុំវិញ​បរិវេណ​ផ្សារ​សិរីសោភ័ណ្ឌ ជា​ច្រើន​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​៤ វិច្ឆិកា បាន​លើក​គ្នា​ទៅ​តវ៉ា​នៅ​ខាង​មុខ​សាលា​ខេត្ត​បន្ទាយមានជ័យ​ ទាមទារ​ឲ្យ​មន្ត្រី​សាលា​ខេត្ត​បញ្ឈប់​គម្រោង​ការ​បង្ខំ​ពួកគាត់​ឲ្យ​ទៅ​លក់ដូរ​នៅ​ក្នុង​ផ្សារ​រាត្រី​មួយ​របស់​ក្រុមហ៊ុន​ឯកជន​ដែល​ទើប​បង្កើត​ថ្មី​ក្បែរ​មាត់​ស្ទឹង​សិរីសោភ័ណ្ឌ។
ក្រុម​អាជីវករ​ទាំង​នោះ​អះអាង​ថា ពួកគាត់​ធ្លាប់​លក់ដូរ​នៅ​ផ្សារ​សិរីសោភ័ណ្ឌ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ មូលហេតុ​ដែល​ពួកគាត់​មិន​ព្រម​នាំ​គ្នា​ចេញ​ទៅ​កន្លែង​ថ្មី​នោះ គឺ​ដោយសារ​ទីតាំង​ផ្សារ​រាត្រី​ថ្មី​នោះ​នៅ​ឆ្ងាយ​ ហើយ​លិច​ទឹក​ពិបាក​រាល់​ឆ្នាំ៖ «សុំ​លក់​នៅ​ផ្សារ​សិរីសោភ័ណ្ឌ ខេត្ត​បន្ទាយមានជ័យ ម៉េច​ឲ្យ​ទៅ​លក់​នៅ​ផ្សារ​រាត្រី​ទៅ​វិញ? ខ្ញុំ​អត់​ទៅ​ទេ​ កន្លែង​នោះ​លក់​អត់​បាន ផ្សារ​រាត្រី​ហ្នឹង នៅ​ចុងកាត់មាត់ញក​វា​បាន​រស់​សុខ​ស្រួល បាន​ប្រកប​មុខ​របរ​ដោះស្រាយ​ជីវភាព​តាម​សម្រួល​ហើយ​ដូច្នេះ​រើ​ពេល​វេលា​ត្រូវ​តែ​រុះ​យើង​មាន​ប្រាក់​ខាតបង់​រាល់​ឆ្នាំ»
តំណាង​ក្រុម​អាជីវករ​ឈ្មោះ ខាត់ ខុន បញ្ជាក់​ថា ក្រុម​អាជីវករ​ជា​អ្នក​លក់​ដូរ​នៅ​លើ​បរិវេណ​ជុំវិញ​ផ្សារ​សិរីសោភ័ណ្ឌ​ ប្រកាស​ជំហរ​ដូច​គ្នា​ថា មិន​ព្រម​ទៅ​លក់​ទៅ​ផ្សារ​រាត្រី​នោះ​ទេ ទោះបី​ម្ចាស់​ផ្សារ​នៅ​ទី​នោះ ផ្ដល់​តូប​ទី​កន្លែង​លក់​ដូរ​ដោយ​មិន​គិត​ថ្លៃ​ក្នុង​មួយ​ឆ្នាំ​ក៏ដោយ៖ «ផ្សារ​នោះ​មាន​ផ្លូវ​តែ​មួយ ទី​២ ជា​ផ្សារ​នៅ​ក្រៅ​ក្រុង ទី​៣ ផ្សារ​នោះ​លិច​ទឹក​ហើយ​ ទី​៤ អាជីវករ​ដាច់​បាយ ផ្សារ​ហ្នឹង​គេ​លក់​អត់​ដាច់ គេ​ធ្វើ​ហើយ​លក់​មិន​ដាច់​ទេ»
ទន្ទឹម​គ្នា​នឹង​ការ​តវ៉ា​នេះ​ ក្រុម​អ្នក​លក់​ដូរ​នៅ​លើ​ចិញ្ចើម​ផ្សារ​ទាំង​នោះ គំរាម​បិទ​ផ្លូវ​ថែម​ទៀត ប៉ុន្តែ​ក្រោយ​ពី​មន្ត្រី​សាលា​ខេត្ត​បន្ទាយមានជ័យ ចេញ​មក​សម្របសម្រួល​ ក្រុម​អាជីវករ​ទាំង​នោះ​បាន​នាំ​គ្នា​វិល​ទៅ​កាន់​កន្លែង​លក់ដូរ​វិញ។
ទាក់ទិន​បញ្ហា​នេះ​ អភិបាល​រង​ខេត្ត​បន្ទាយមានជ័យ​ លោក ចុង ភែត គូស​បញ្ជាក់​ថា កន្លង​ទៅ​នេះ​ សាលា​ខេត្ត​បាន​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​រៀបចំ​អនាម័យ​សោភ័ណភាព​ជុំវិញ​បរិវេណ​ផ្សារ​ សិរីសោភ័ណ្ឌ ពុំ​មែន​ជា​ការ​រុះ​រើ​ផ្សារ​សិរីសោភ័ណ្ឌ នោះ​ទេ។ ក្រុម​អាជីវករ​ទាំង​នោះ​បាន​ទៅ​លក់ដូរ​អស់​រយៈ​ពេល ១០​ឆ្នាំ​មក​ហើយ​នៅ​លើ​ផ្លូវ​ជុំវិញ​ផ្សារ​សិរីសោភ័ណ្ឌ។
លោក​បញ្ជាក់​ថា បញ្ហា​នេះ​អាជ្ញាធរ​ខេត្ត​បាន​បង្កើត​គណៈកម្មការ​ស្រាវជ្រាវ ដោយ​ចែក​ជា​ពីរ​ក្រុម៖ «ក្រុម​ទី​១ ស្រាវជ្រាវ​ថា ​អ្នក​នៅ​ក្នុង​ផ្សារ​ដែល​មាន​សៀវភៅ​បន្ទុក​ស្រប​ច្បាប់​ប៉ុន្មាន តើ​អ្នក​ដែល​លក់​នៅ​ខាង​ក្រៅ​ផ្សារ តើ​ប៉ុន្មាន​នាក់ ដែល​អត់​សៀវភៅ​បន្ទុក បាន​លក់​ដោយសារ​អ្នក​ណា? កំពុង​ស្រាវជ្រាវ ១០​ឆ្នាំ​កន្លង​មក​ហើយ ប្រជាពលរដ្ឋ​ច្រើន​ណាស់​ដែល​រិះ​គន់​ដល់​ថ្នាក់​ដឹក​នាំ​ខេត្ត​ថា ហេតុ​អី​ធ្វើ​ផ្លូវ​ចាក់​បេតុង​និង​ក្រាល​​កៅស៊ូ​រួច​ហើយ​នៅ​តែ​អោយ​លក់​នៅ​លើ​តួ​ផ្លូវ​ទៀត»
លោក​បន្ត​ថា នៅ​ផ្សារ​សិរីសោភ័ណ្ឌ​នោះ មាន​ការ​លិច​ទឹក​ស្ទើរ​រាល់​ឆ្នាំ។ ដោយ​មើល​ឃើញ​បញ្ហា​នេះ អាជ្ញាធរ​ខេត្ត​បាន​រៀបចំ​ដាក់​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ ហើយ​បាន​រៀបចំ​អោយ​ក្រុម​អាជីវករ​លក់ដូរ​នៅ​ជុំវិញ​ផ្សារ​សិរីសោភ័ណ្ឌ​នោះ ផ្លាស់​ទៅ​លក់​នៅ​ផ្សារ CM (ផ្សារ​រាត្រី) ដោយ​ពុំ​បាន​គិត​ថ្លៃ​តូប​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ ប៉ុន្តែ​បញ្ហា​នេះ​ លោក​ចោទ​ថា ​បែរ​ជា​មេ​បះបោរ​​ដឹក​នាំ​ក្រុម​អាជីវករ​ធ្វើ​បាតុកម្ម​ប្រឆាំង​ទៅ​វិញ។ លោក​គូស​បញ្ជាក់​​ថា ទោះ​យ៉ាង​ណា អាជ្ញាធរ​ខេត្ត​នៅ​តែ​បន្ត​ការ​​រៀបចំ​អនាម័យ​ដើម្បី​លើក​មុខ​មាត់​សោភ័ណភាព​ក្នុង​ទី​ក្រុង។
អ្នក​សម្រប​សម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​ លោក ស៊ុំ ច័ន្ទគា បាន​គាំទ្រ​ចំពោះ​ផែនការ​រៀបចំ​សណ្ដាប់ធ្នាប់ អនាម័យ​របស់​អាជ្ញាធរ​ខេត្ត។ លោក​កត់​សម្គាល់​ថា ​ជាក់​ស្ដែង​នៅ​ជុំវិញ​ផ្សារ និង​លើ​ផ្លូវ​ស្ទើរ​ជុំវិញ​ផ្សារ​សិរីសោភ័ណ្ឌ​ មាន​ការ​លក់ដូរ​ពាសពេញ​ ពុំ​មាន​សណ្ដាប់ធ្នាប់​ដូច្នេះ​មែន។ មន្ត្រី​សមាគម​អាដហុក​ ដដែល​សង្កត់​ធ្ងន់​ថា ​ទន្ទឹម​គ្នា​នឹង​ការ​រៀបចំ​សណ្ដាប់ធ្នាប់​និង​អនាម័យ​ នេះ អាជ្ញាធរ​ខេត្ត​គួរ​គិតគូរ​ឲ្យ​អោយ​បាន​ច្បាស់លាស់​ជុំវិញ​ការ​លំបាក និង​ផល​ប៉ះពាល់​ទៅ​លើ​ក្រុម​អាជីវករ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។




សូមចុចអានទំព័រដើមទាំងស្រុងនៅទីនេះ

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons