. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Monday, November 11, 2013

អ្នក​ទោស​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​ប្រឈម​នឹង​ខ្វះ​ទឹក​ប្រើប្រាស់

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បាន​ដឹក​ជញ្ជូន​អ្នក​ទោស​ជិត ១​ពាន់​នាក់ ពី​ខេត្ត​បាត់ដំបង និង​ខេត្ត​សៀមរាប ទៅ​ដាក់​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ វិញ​អស់​ហើយ។ អ្នក​ទោស​ទាំង​នោះ ត្រូវ​បាន​គេ​ជម្លៀស​ចេញ​ពី​ខេត្ត​បន្ទាយមានជ័យ យក​ទៅ​ដាក់​នៅ​ពន្ធនាគារ​ខេត្ត​បាត់ដំបង និង​ខេត្ត​សៀមរាប ដោយសារ​តែ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ លិច​ទឹក​ក្នុង​ពេល​មាន​ជំនន់។

ដោយ សួន សុផលមុន្នី
2013-11-
ទឹក​លិច ពន្ធនាគារ ៦១០
សកម្មភាព​កង​កម្លាំង​សមត្ថកិច្ច​ជម្លៀស​អ្នក​ទោស​ចេញ​ពី​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ ​ដោយសារ​​ជន់​ទឹក​លិច នៅ​ថ្ងៃ​ទី​១០ តុលា ឆ្នាំ​២០១៣។
Adhoc Photo

















ន្ត្រី​សង្គម​ស៊ីវិល ឲ្យ​ដឹង​ថា ពេល​មាន​ទឹក​ជំនន់ អ្នក​ទោស​ទាំង​នោះ​រងគ្រោះ​ដោយសារ​ទឹក​លិច តែ​នៅ​ពេល​ទឹក​ស្រក អ្នក​ទោស​ទាំង​នោះ​បែរ​ខ្វះ​ខាត​ទឹក​ប្រើប្រាស់​ទៅ​វិញ។
អ្នក​ទោស​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ កំពុង​ប្រឈម​ទៅ​នឹង​ការ​ខ្វះ​ខាត​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ក្រោយ​ពី​ពួក​គាត់​ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​ចេញ​ពី​ពន្ធនាគារ​ខេត្ត​បាត់ដំបង និង​ពន្ធនាគារ​ខេត្ត​សៀមរាប ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ វិញ។
អ្នក​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា ថ្លែង​កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ថា សមាគម​អាដហុក មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ខ្វះ​ខាត​ទឹក​ប្រើប្រាស់​នៅ​ក្នុង​ពន្ធនាគារ៖ «អ្នក​ពន្ធនាគារ​ដែល​ក្នុង​មួយ​បន្ទប់​ធ្លាប់​ដាក់​ទឹក​ហ្នឹង វា​មាន​ធុង ១១ ទៅ ១២​ធុង សម្រាប់​អ្នក​ទោស ១៦​នាក់​ប្រើប្រាស់។ ឥឡូវ​ហ្នឹង មាន​ត្រឹម​តែ ៨​ធុង​អី​ទេ។ ដូច្នេះ ទឹក​សម្រាប់​អ្នក​ទោស​ប្រើប្រាស់​អត់​គ្រប់​ទេ។ ទី​២ ពួក​គាត់​លើក​ឡើង​ទាក់ទង​ទៅ​លើ​លុយ​កាក់​ដែល​រ៉ៃ​គ្នា​សម្រាប់​បុក​អណ្ដូង​នៅ​ក្នុង​ពន្ធនាគារ ឥឡូវ​ហ្នឹង​អណ្ដូង​ក៏​មិន​ឃើញ លុយ​ហ្នឹង​ក៏​វា​អស់ រ៉ៃ​លុយ​យក​អស់»
ការ​ខ្វះ​ខាត​ទឹក​ប្រើប្រាស់ និង​ការ​រៃអង្គាស​លុយ​ពី​អ្នក​ទោស ដើម្បី​យក​ទៅ​ជីក​អណ្ដូង​នេះ បាន​ធ្វើ​ឲ្យ​សមាគម​អាដហុក រិះ​គន់​ថា ជា​រឿង​ពុំ​ត្រឹមត្រូវ ហើយ​ទាមទារ​ឲ្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ក្រសួង​មហាផ្ទៃ គិតគូរ​ពិចារណា​ឡើង​វិញ។ អ្នក​ទោស​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ ដែល​គេ​បញ្ជូន​ចេញ​ពី​ខេត្ត​បាត់ដំបង និង​ខេត្ត​សៀមរាប ទៅ​ដាក់​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ វិញ​នោះ មាន​ចំនួន​កើន​ឡើង ៨៦៤​នាក់។
ទាក់ទិន​ការ​លើក​ឡើង​ពី​រឿង​អ្នក​ទោស​ខ្វះ​ខាត​ទឹក​ប្រើប្រាស់​នេះ លោក ហ៊ិន សុផល ប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ បាន​បដិសេធ​ថា ខាង​ពន្ធនាគារ​បាន​ផ្គត់ផ្គង់​ទឹក​ឲ្យ​អ្នក​ទោស​ប្រើប្រាស់​គ្រប់គ្រាន់ ពុំ​មាន​ការ​ខ្វះ​ខាត​នោះ​ទេ៖ «បញ្ហា​ទឹក​អត់​មាន​ខ្វះ​ទេ ទឹក​ខ្ញុំ​បូម​ម៉ូទ័រ ២៤​ម៉ោង​លើ ២៤​ម៉ោង។ ម៉ូទ័រ​បូម​ដាក់​ទៅ​ក្នុង​អគារ​តែ​ម្ដង គាត់​មិន​មែន បើ​តាម​ពិត​ទៅ​របប​មុជ​គាត់​ក្នុង​មួយ​ថ្ងៃ ១​ធុង​ទេ ប៉ុន្តែ​នេះ​គឺ​គាត់​មុជ​តាម​ចិត្ត​តែ​ម្ដង មិន​ពិត​ទេ»
ទាក់ទិន​ការ​ជីក​អណ្ដូង​សម្រាប់​យក​ទឹក​ប្រើប្រាស់​នៅ​ក្នុង​ពន្ធនាគារ​នោះ លោក ហ៊ិន សុផល បញ្ជាក់​ថា អណ្ដូង​ទាំង​នោះ​បាន​ធ្វើ​ឡើង​រួច​រាល់ ហើយ​ខាង​ពន្ធនាគារ​កំពុង​បូម​យក​ទឹក​ប្រើប្រាស់​រាល់​ថ្ងៃ៖ «អណ្ដូង​ខ្ញុំ​ជីក​រួច​អស់​ហើយ​ហ្នឹង ហើយ​អា​អណ្ដូង​ដែល​ខ្ញុំ​ជីក​ហ្នឹង​នៅ​ចេញ​ដដែល ម៉ូទ័រ​អី​នៅ​បូម​ដដែល អត់​មាន​ខ្វះ​ទេ​ទឹក​ប្រើប្រាស់ បើ​សិន​ណា​ជា​ខ្វះ​ទឹក ក៏​ស្ទឹង​នៅ​ក្បែរ​ហ្នឹង​ទៀត អ៊ីចឹង​ខ្ញុំ​ដាក់​តែ​ម៉ាស៊ីន​បូម​ទឹក​ទៅ​បូម​ប្រុយ ប៉ុន្តែ​គាត់​អត់​មាន​ខ្វះ​ទេ»
អ្នក​ទោស​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​ចេញ​ពី​ខេត្ត​បាត់ដំបង និង​ខេត្ត​សៀមរាប ទៅ​ដាក់​នៅ​ខេត្ត​បន្ទាយមានជ័យ វិញ​តាំង​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។ ប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ លោក ហ៊ិន សុផល បញ្ជាក់​ថា នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ បាន​ផ្គត់ផ្គង់​សម្ភារៈ​ឲ្យ​អ្នក​ទោស​ប្រើប្រាស់​គ្រប់គ្រាន់ ក្នុង​នោះ​មាន​មុង ភួយ កន្ទេល ដែល​បាន​បាត់​បង់ និង​ខូច​ខាត​ដោយសារ​ទឹក​ជំនន់​នោះ​ត្រូវ​បាន​ខាង​ពន្ធនាគារ​ចែក​សម្ភារៈ​ថ្មី​ឲ្យ​អ្នក​ទោស​ទាំងអស់​ទទួល​គ្រប់ៗ​គ្នា។
ក្រោយ​ពី​ជំនន់​ទឹក​ភ្លៀង​បាន​ស្រក​ចុះ​អស់​ទៅ​វិញ ខាង​ពន្ធនាគារ​បាន​ធ្វើ​អនាម័យ​នៅ​ក្នុង​គុក​ស្អាត​បាត​ឡើងវិញ។ បច្ចុប្បន្ន ខាង​ពន្ធនាគារ​មាន​គម្រោង​លាប​ថ្នាំ​នៅ​តាម​របង និង​ជញ្ជាំង​គុក ដែល​ដិត​ដាម​ដោយ​ស្នាម​ទឹក​ជំនន់​នោះ​ឡើង​វិញ ក្នុង​ពេល​ឆាប់ៗ​នា​ពេល​ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទខាងលើនេះ មិនមិនមែនជាកម្មសិទ្ធិគេហរទំព័រយើងខ្ញុំទេ សូមចុចអានអត្ថបទដើមនៅទីនេះ

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons