. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Tuesday, November 19, 2013

លោក គោ ស៊ុំ សារឿ​ត ចូលកាន់​តំ​ ណែង​ជា​អភិបាលខេត្ត​បន្ទាយមានជ័យ​ថ្មី


លោក គោ ស៊ុំ សារឿ​ត ចូលកាន់​តំ​ ណែង​ជា​អភិបាលខេត្ត​បន្ទាយមានជ័យ​ថ្មី
Tuesday 19/11/2013 Time: 2:14 pm
បន្ទាយមានជ័យ ៖ លោក គោ ស៊ុំ សារឿ​ត រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ នឹង​ត្រូវ​ប្រកាស​ចូលកាន់​តំណែង​ជា អភិបាលខេត្ត​បន្ទាយមានជ័យ​ថ្មី ជំនួស​លោក​ទ្រី ណារិន ដែល​ ត្រូវ​បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ទៀបភ្លឺ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៣ ។
ការ​ចូល​កាន់​តំណែង​នៅ ដើម​សប្ដាហ៍​ទី​៤ ខែវិច្ឆិកា ២០១៣ ខាងមុខ នេះ​គឺ​ក្រោយ​បុណ្យខួប​៧​ថ្ងៃ​លោក ទ្រី ណារិន ។ លោក គោ​ស៊ុំ សារឿ​ត បច្ចុប្បន្ន​រដ្ឋលេខាធិកា​រ​ធិ​ការ​ក្រសួងទេសចរណ៍ នឹង​លោកស្រី​ក៏បាន​អញ្ជើញ​ចូលរួម​បុណ្យខួប​គម្រប់​៧​ថ្ងៃ ឧទ្ទិស​ជូន​វិញ្ញាណក្ខន្ធ លោក ទ្រី ណារិន អភិបាលខេត្ត​បន្ទាយមានជ័យ​នៅ​សាល​”​ក​” សាលាខេត្ត បន្ទាយមានជ័យ​ជាមួយនឹង​វត្តមាន​លោក ជំទាវ ញ៉ែម សា​ខន សខេង ភរិយា​លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​ត្រូវជា​ម្ដាយធំ​បង្កើត​នៃ​លោកជំទាវ ឈុន ឌី​ន ភរិយា​របស់ លោក ទ្រី ណារិន ។ ក្រៅពីនោះ​មាន​ភរិយា​ថ្នាក់ដឹកនាំ​, លោក ហេង ចាន់ថា អតីត​អភិបាលខេត្ត​បន្ទាយមានជ័យ​, លោក អ៊ុង អឿន អតីត​អភិបាលខេត្ត​នេះ​បច្ចុប្បន្ន ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ​, លោក​ឧកញ៉ា ហង្ស ស៊ីផា ,​លោក ប៉ុក សា​លុយ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ប្រធាន​អនុប្រធាន​មន្ទីរ អង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពុទ្ធបរិស័ទ ជាច្រើន​ទៀត ។ លោក​បាន​មាន​ប្រសា​ស​ន៏​នៅក្នុង​ពិធី​នោះ​នា​ព្រឹក​ថ្ងៃទី​១៩ ខែ​វិច្ឆិកា​ថា​លោក​មិន​បានដឹង​ទេ​ថា​លោក​នឹង​ ត្រូវ​បាន​ប្រមុខ​ថ្នាក់ដឹកនាំ ប្រគល់​ភារកិច្ច​ជា​អភិបាល​នេះ​អោយ​ នោះ​ទេ​ព្រោះ​ក្នុងឱកាស​នោះ​លោក កំពុងតែ​ស្ថិតនៅ​ក្រៅ​ប្រទេស តែ​លោក​ទើបតែ​ដឹង បន្ទាប់ពី​ថ្នាក់ដឹកនាំ​ បាន​រៀបចំ​រួច ។
បើ​តាម​ ប្រភព​ព័ត៌មាន​បាន​អោយ​ដឹង​ថា ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​លោក​នឹង​អញ្ជើញ​មក​ប្រកា​ស​លោក​ចូលកាន់​តំណែង ជា​អភិបាលខេត្ត​បន្ទាយមានជ័យ​នៅមុន​ថ្ងៃទី​២៤ ខែវិច្ឆិកា​ខាងមុខ ។ តែ​លោក​បានបញ្ជាក់​ពី​គោលជំហរ​ របស់​លោក​ថា “​អ្វីៗ​យើង​នឹង​បន្ត​ជួយ​ខេត្ត និង ប្រជាជន​យើង​” ។
ដោយ​ទ្បែ​ក​ បើ​តាម​មន្ត្រី​សាលាខេត្ត​បន្ទាយមានជ័យ​ បាន​អោយ​ដឹង​ថា មកដល់​ថ្ងៃនេះ​សាលាខេត្ត​នៅ​មិនទាន់​ ទទួល​បាន​លិខិតផ្លូវការ​ណាមួយ​ ស្ដីពី ការប្រកាស​តែងតាំង​លោក​គោ​ស៊ុំ សារឿ​ត ជា​អភិបាលខេត្ត​បន្ទាយមានជ័យ​ថ្មី​នៅឡើយ​ទេ ។ តែ​ព័ត៌មាន​ក្រៅផ្លូវការ​ថា​គឺ​លោក​គោ​ស៊ុំ សារឿ​ត បច្ចុប្បន្ន​ជា​រដ្ឋលេខា​ក្រសួងទេសចរណ៍​និង​ត្រូវ​ចូលកាន់​តំណែង​ជា អភិបាលខេត្ត​បន្ទាយមានជ័យ​ថ្មី ៕
​ពី Khmer online News

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons