. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Monday, December 16, 2013

ស្ត្រី​ខ្មែរ​២​នាក់​រង​ទារុណកម្ម​នៅ​ក្នុង​កាស៊ីណូ​ប្រទេស​ថៃ

ស្ត្រី​ខ្មែរ​ពីរ​នាក់​រង​ទារុណកម្ម​ដោយ​ដោះ​សម្លៀក​បំពាក់​នៅ​កាស៊ីណូ​មួយ​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ។ ស្ត្រី​រង​គ្រោះ​ទាំង​ពីរ​នាក់​ត្រូវ​បាន​គេ​រាយការណ៍​មក​ថា ជាប់​ចោទ​ពី​បទ​កិបកេង​លុយ​កាក់​ជា​ច្រើន​លាន​បាត។ ក្រុម​គ្រួសារ​ស្ត្រី​រង​គ្រោះ​កំពុង​ស្វះស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ខ្មែរ និង​អង្គការ​សង្គម​ស៊ីវិល​ឲ្យ​ជួយ​រំដោះ​មក​ស្រុក​ខ្មែរ​វិញ។

ដោយ សួន សុផលមុន្នី
2013-12-17




មន្ត្រី​ស្ថានទូត​ខ្មែរ​នៅ​ប្រទេស​ថៃ និង​សមាគម​ការពារ​សិទ្ធិ​មនុស្ស កំពុង​តែ​តាម​រក​អាសយដ្ឋាន​ពិតប្រាកដ​របស់​កាស៊ីណូ​មួយ នៅ​ប្រទេស​ថៃ ដើម្បី​ជួយ​ស្ត្រី​ខ្មែរ ២​នាក់ ដែល​ត្រូវ​ជនជាតិ​ថៃ ធ្វើ​ទារុណកម្ម​ដោយ​ដោះ​សម្លៀក​បំពាក់។
បង​ថ្លៃ ស្ត្រី​រង​គ្រោះ ៦១០
បង​ថ្លៃ​ស្ត្រី​ឈ្មោះ ថាប់ នីតា ទៅ​រក​កិច្ច​អន្តរាគមន៍​ពី​សមាគម​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ ឲ្យ​ជួយ​ប្អូន​ថ្លៃ​ស្រី​ពី​ប្រទេស​ថៃ។
Adhoc Photo
ស្ត្រី​ខ្មែរ ២​នាក់​នោះ ត្រូវ​មិត្តភ័ក្ដិ​ធ្វើ​ការ​ជាមួយ​លួច​ថត​រូប​នាង​ត្រូវ​គេ​ធ្វើ​ទារុណកម្ម និង​ដោះ​សម្លៀក​បំពាក់​ក្រៅ នៅ​គ្រា​ដែល​នាង​ទាំង​ពីរ​ត្រូវ​គេ​ធ្វើ​ទារុណកម្ម​នៅ​​ក្នុង​បន្ទប់​កាស៊ីណូ​មួយ​ដែល​គេ​មិន​ស្គាល់​ឈ្មោះ​នៅ​ប្រទេស​ថៃ ហើយ​បាន​បង្ហោះ​រូបភាព​នាង​តាម​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក (Facebook) ដើម្បី​ជូន​ព័ត៌មាន​មក​ក្រុម​គ្រួសារ​របស់​នាង​នៅ​ស្រុក​ខ្មែរ​ឲ្យ​បាន​ដឹង។
ក្រោយ​ពេល​មាន​រូប​បង្ហោះ​តាម​ហ្វេសប៊ុក គេ​បាន​ដឹង​ថា ស្ត្រី​ជា​ជន​រងគ្រោះ​ទាំង​ពីរ​នាក់ ម្នាក់​មាន​ឈ្មោះ​ថា ថាប់ នីដា ហៅ ស្រីដែន និង​ម្នាក់​ទៀត​មិន​ស្គាល់​ឈ្មោះ។ លោកស្រី គឹម នី ត្រូវ​បង​ស្រី​របស់​ស្ត្រី​ឈ្មោះ ថាប់ នីដា ហៅ ស្រីដែន ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កិច្ច​អន្តរាគមន៍​ពី​ស្ថានទូត​ខ្មែរ​នៅ​ក្រុង​បាងកក ប្រទេស​ថៃ។ លោកស្រី​បញ្ជាក់​នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ពី​ក្រុង​បាងកក មក​ថា ព័ត៌មាន​ដែល​គាត់​ទទួល​បាន គឺ​ប្អូន​ស្រី​របស់​គាត់​កំពុង​ជាប់​ឃុំ និង​រង​ការ​ធ្វើ​ទារុណកម្ម​នៅ​ក្នុង​កាស៊ីណូ​មួយ​នៅ​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ៖ «អ្នក​គេ​ឲ្យ​ការណ៍​ពី​ក្នុង​មក​គ្នា​ជិត​ស្លាប់​ហើយ វា​វាយ​ដំ​ធ្វើ​បាប​យើង​សព្វ​គ្រប់។ ពី​ដំបូង​ថា​មាន​គ្នីគ្នា តែ​ដល់​ក្រោយ​មក​ថា​គេ​ចាប់​បាន​តែ​ប្អូន​ខ្ញុំ​ម្នាក់​គេ​វាយ​ធ្វើ​បាប»
នៅ​រូបភាព​ដែល​គេ​បង្ហោះ​តាម​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក គឺ​នាង​ទាំង​ពីរ​នាក់​ត្រូវ​គេ​​​ដោះ​សំលៀក​បំពាក់​ចេញ​អស់​ពី​ខ្លួន​​នៅ​សល់​តែ​ខោ​ទ្រនាប់​នៅ​ក្នុង​បន្ទប់​កាស៊ីណូ​មួយ ដែល​ជា​ទីកន្លែង​ធ្វើ​ទារុណកម្ម​ទៅ​លើ​រូប​នាង​នៅ​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ។ បង​ស្រី​ជន​រងគ្រោះ​ម្នាក់​ទៀត​ឈ្មោះ ថាប់ ចិន្ដា រស់​នៅ​ស្រុក​មង្គល​បុរី​ខេត្ត​បន្ទាយមានជ័យ ថ្លែង​ថា ប្អូន​ស្រី​របស់​គាត់​ឈ្មោះ ថាប់ នីដា បាន​ទៅ​ធ្វើ​ការ​នៅ​កាស៊ីណូ​ ក្នុង​បាងកក អស់​រយៈ​ជាង ២​ឆ្នាំ​មក​ហើយ។
នៅ​ស្រុក​ថៃ នាង​តែង​តែ​ទាក់ទង​តាម​ទូរស័ព្ទ​មក​ក្រុម​គ្រួសារ​នៅ​ស្រុក​ខ្មែរ​រាល់​ថ្ងៃ​ ប៉ុន្តែ​ចាប់​ពី​ថ្ងៃ​២៨ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៣​ ក៏​បាត់​ដំណឹង​សូន្យ ហើយ​ក្រុម​គ្រួសារ​ទូរស័ព្ទ​ពី​ស្រុក​ខ្មែរ​ទៅ​ក៏​ទាក់ទង​លែង​បាន។ លោកស្រី​បន្ត​ថា លុះ​ក្រោយ​មក​ស្រាប់​តែ​ឮ​ដំណឹង​ពី​មិត្តភ័ក្ដិ​នាង និង​ឃើញ​រូបភាព​នាង​ត្រូវ​គេ​បង្ហោះ​តាម​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក ទាំង​រូប​កាយ​អាក្រាត​ជាមួយ​ស្ត្រី​ម្នាក់​ខ្មែរ​ទៀត​មិន​ស្គាល់​ឈ្មោះ៖ «ឮ​តាម​ខ្សែ​រយៈ​មិត្តភ័ក្ដិ​ថា គេ​ធ្វើ​ទារុណកម្ម​ហើយ​តាម​រយៈ​ប្អូន​ជីដូន​មួយ​របស់​ខ្ញុំ​ទូរស័ព្ទ​មក​ប្រាប់​ថា ធ្វើ​ទារុណកម្ម​វាយ​ស្រាត​ខោ​ស្រាត​អាវ​បង្ហោះ​ហ្វេសប៊ុក»
ទន្ទឹម​គ្នា​នេះ ក្រុម​​គ្រួសារ​ជន​រងគ្រោះ​បាន​សុំ​ឲ្យ​ស្ថានទូត​ខ្មែរ​នៅ​ក្រុង​បាងកក និង​​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ឲ្យ​ជួយ​អន្តរាគមន៍​ក្នុង​ករណី​នេះ។ មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា បញ្ជាក់​ថា តាម​ព័ត៌មាន​ដែល​លោក​ទទួល​បាន​ គឺ​ជន​រង​គ្រោះ​ឈ្មោះ ថាប់ ដានី ហៅ ស្រី​ដែន ត្រូវ​ម្ចាស់​កាស៊ីណូ​ចោទ​ពី​បទ​លួច​លុយ​ចំនួន ៧​លាន​បាត។
បច្ចុប្បន្ន​រូប​នាង​នឹង​ស្ត្រី​ខ្មែរ​ម្នាក់​ទៀត​ ត្រូវ​គេ​ឃុំ​ខ្លួន​ធ្វើ​ទារុណកម្ម​នៅ​កាស៊ីណូ មិន​ស្គាល់​ឈ្មោះ​មួយ​ ​ក្នុង​ក្រុង​បាងកក​ប្រទេស​ថៃ។ សមាគម​អាដហុក ចាត់​ទុក​ថា នេះ​ជា​អំពើ​ទារុណកម្ម​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។ ជាមួយ​គ្នា​នេះ សមាគម​បាន​អន្តរាគមន៍​ទៅ​ស្ថានទូត​ខ្មែរ​ប្រចាំ​ក្រុង​បាងកក។
ឯក​អគ្គរាជ​ទូត​ខ្មែរ​ប្រចាំ​ក្រុង​បាងកក លោកស្រី យូ អយ បញ្ជាក់​ថា ស្ថានទូត​មាន​ការ​លំបាក​ក្នុង​ការ​ស្វែង​រក​ទី​តាំង​កាស៊ីណូ នៅ​ក្រុង​បាងកក ដោយសារ​តែ​ក្រុម​គ្រួសារ​ពុំ​បាន​ស្គាល់​ឈ្មោះ និង​ទីតាំង​ច្បាស់​លាស់។ ទោះ​យ៉ាង​នេះ​ក្ដី​លោកស្រី យូ អយ បញ្ជាក់​ថា មន្ត្រី​ស្ថាន​ទូត​ខ្មែរ​នៅ​ក្រុង​បាងកក កំពុង​ស្វះស្វែង​ស្រាវជ្រាវ​រក​ទី​តាំង​កាស៊ីណូ​នោះ ដើម្បី​ជួយ​សង្គ្រោះ​ជន​រង​គ្រ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សូមចុចអានទំព័រដើមនៅទីនេះ 

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons