. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Sunday, December 29, 2013

តំណាង​អង្គការ​សហប្រជាជាតិ​ស្នើ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​ចរចា​គ្នា​ជៀស​វាង​ប្រើ​ហិង្សា

តំណាង​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ ដោយ​ស្នើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ចរចា​គ្នា​ឡើង​វិញ ដើម្បី​ដោះស្រាយ​ជម្លោះ​នយោបាយ។
ដោយ វណ្ណ វិចារ
2013-12-28

    សុរិយា ស៊ូប៊ែឌី ៦១០
    អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ក្នុង​សន្និសីទ​កាសែត​បិទ​បញ្ចប់​បេសកកម្ម​លើក​ទី៩ នៅ​កម្ពុជា នា​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី២៥ ខែ​ឧសភា ឆ្នាំ​២០១៣។
    RFA/Khe Sonorng

















    លោក​បន្ត​ថា កម្ពុជា ត្រូវ​ការ​យន្តការ​ដ៏​ជាក់​លាក់​មួយ ដែល​គួរ​ឲ្យ​ទុក​ចិត្ត ដើម្បី​ទម្លាយ​ភាព​ទាល់ច្រក​នេះ ហើយ​វា​ជា​យន្តការ​មួយ​ដែល​គ្រប់​ភាគី​អាច​ទទួល​យក​បាន។
    សេចក្តី​ថ្លែងការណ៍​បន្ត​ថា ភាគី​អន្តរជាតិ មាន​សេចក្តី​រីករាយ ដោយ​ឃើញ​ពលរដ្ឋ​កម្ពុជា កាន់​តែ​ច្រើន​ឡើង អាច​ធ្វើ​បាតុកម្ម​តាម​ដង​ផ្លូវ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច។ ហើយ​នេះ​ជា​សញ្ញា​លូតលាស់​នៃ​លទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែ លោក សុរិយា ក៏​បាន​សំណូមពរ​ទៅ​អាជ្ញាធរ​ឲ្យ​បន្ត​ការ​អត់ធ្មត់​ចំពោះ​ក្រុម​បាតុករ​ដែល​ធ្វើ​បាតុកម្ម។ ហើយ​ក្រុម​បាតុករ និង​កម្មករ​រោងចក្រ ក៏​មិន​ត្រូវ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​សមត្ថកិច្ច​ដែរ។ ក្រៅ​ពី​បញ្ហា​នយោបាយ លោក​ក៏​បាន​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ ពិភាក្សា​គ្នា​ជា​ថ្មី​ពី​បញ្ហា​ប្រាក់​ឈ្នួល​របស់​កម្មករ​ទៀត​ផង៕

    កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។





    សូមចុចអានទំព័រដើមនៅទីនេះ

    0 comments:

    Post a Comment

     
    Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons