. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Tuesday, January 21, 2014

ពលរដ្ឋ​ជិត​២០០​នាក់​នៅ​បន្ទាយមានជ័យ​បណ្ដេញ​គ្រឿង​ចក្រ​ក្រុមហ៊ុន​ចេញ​ពី​ដី

អ្នក​ភូមិ​ជិត ២០០​នាក់ ​លើក​គ្នា​ទៅ​បណ្ដេញ​គ្រឿង​របស់​ក្រុមហ៊ុន​ឯកជន​មួយ​ដែល​គ្រប់គ្រង​ដោយ​មន្ត្រី​យោធា​នោះ​ចេញ​ពី​ដី​ស្រែចម្ការ​របស់​ពួកគាត់។ បាតុភាព​នេះ​​កើត​ឡើង​ក្រោយ​ពេល​ដែល​ក្រុម​អាជ្ញាធរ​ស្រុក​និង​ភាគី​ក្រុមហ៊ុន បាន​បើក​កិច្ច​ប្រជុំ​គ្នា ហើយ​មាន​គម្រោង​វាស់វែង​ដី​ឲ្យ​អ្នក​ភូមិ​ក្នុង​ មួយ​គ្រួសារ​បាន​តែ​ដី​បី​ហិកតារ​​ខុស​ពី​គោលការណ៍​របស់​រដ្ឋាភិបាល។

ដោយ សួន សុផលមុន្នី
2014-01-20
 







ក្រុម​អ្នក​ភូមិ​បាន​ប្រតិកម្ម​ភ្លាមៗ​ក្រោយ​ពី​អាជ្ញាធរ​ស្រុក​ថ្មពួក និង​ក្រុមហ៊ុន​សិរីសោភ័ណ មានជ័យ បាន​ប្រកាស​ចែក​ដី​សម្បទាន​សង្គម​កិច្ច​ជូន​ពួកគាត់​ក្នុង​មួយ​គ្រួសារ​បាន​ត្រឹម​តែ ៣​ហិកតារ​ខុស​ពី​គោលការណ៍​​ដី​សម្បទាន​សង្គម​កិច្ច​របស់​រដ្ឋាភិបាល។ ពួកគាត់​មាន​គ្នា​ជិត ២០០​នាក់​ បាន​​ជិះ​គោយន្ត​សម្រុក​ទៅ​កាន់​ទីតាំង​ការដ្ឋាន ហើយ​បាន​បណ្ដេញ​គ្រឿងចក្រ​​ជា​ច្រើន​គ្រឿង​របស់​ក្រុមហ៊ុន​ចេញ​មិន​ឲ្យ​ធ្វើ​សកម្មភាព​ត​ទៅ​ទៀត កាល​ពី​រសៀល​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៤។
តំណាង​អ្នក​ភូមិ​ប្រាសាទ​ត្បែង លោក ប៉ែន សុផុន​ ថ្លែង​ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៤ អាជ្ញាធរ​ស្រុក​ មន្ត្រី​ជំនាញ​សុរិយោដី​ និង​ក្រុមហ៊ុន ​បាន​ជួប​ប្រជុំ​គ្នា​នៅ​ចំណុច​គោក​ខ្វាវ ក្នុង​ឃុំ​គោករមៀត ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ​ ដោយ​មាន​តំណាង​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ចូល​រួម។
ក្រោយ​ពី​ស្ដាប់​ឮ​ថា អាជ្ញាធរ​និង​ភាគី​ក្រុម​កំណត់​វាស់វែង​ដី​ឲ្យ​ពួកគាត់ ៣​ហិកតារ​ក្នុង​មួយ​គ្រួសារ​ ភ្លាម​នោះ អ្នក​ភូមិ​បដិសេធ​មិន​ទទួល​យក៖ «ពី​ព្រឹក​មិញ​មាន​តំណាង​ក្រុមហ៊ុន​និង​តំណាង​អភិបាល​ស្រុក​បាន​ប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​សហការ​វាស់វែង​ដី​តែ​ម្នាក់​គេ ឲ្យ​តែ​បី​ហិកតារ​ទេ អ៊ីចឹង​ប្រជាពលរដ្ឋ​មិន​សុខ​ចិត្ត​បាន​មក​បាតុកម្ម​ដេញ​គ្រឿងចក្រ​ចេញ​យើង​ ទាមទារ​តាម​សលាកបត្រ​ដែល​ប្រជាពលរដ្ឋ​បាន​បិទ​នៅ​ក្រុម​និស្សិត»
ដោយសារ​តែ​បញ្ហា​នេះ​ហើយ​ ទើប​បណ្ដាល​ឲ្យ​មាន​រឿង​​បណ្ដេញ​គ្រឿងចក្រ​របស់​ក្រុមហ៊ុន។ ពួក​គាត់​បាន​ប្រាប់​បុគ្គលិក​គ្រប់គ្រង​គ្រឿងចក្រ បើក​ចេញ​ពី​ដី​មាន​ទំនាស់​បើ​ពុំ​ដូច្នេះ​ទេ​ នឹង​មាន​ការ​វាយ​កម្ទេច​ចោល។ ទោះ​យ៉ាង​ណា​ អ្នក​កាន់​គ្រឿងចក្រ​របស់​ក្រុមហ៊ុន សិរីសោភ័ណ មានជ័យ បាន​សុខ​ចិត្ត​ដក​ខ្លួន​ចេញ ហើយ​ពុំ​មាន​អំពើ​ហិង្សា​កើត​ឡើង​នោះ​ទេ។ ទន្ទឹម​គ្នា​នេះ ក្រុម​អ្នក​ភូមិ​នៅ​តែ​ទាមទារ​ឲ្យ​ក្រុម​អាជ្ញាធរ​គោរព​គោលការណ៍​រៀបចំ​ដី​សម្បទាន​សង្គម​កិច្ច​របស់​រដ្ឋាភិបាល។
ទាក់ទិន​បញ្ហា​នេះ​ អភិបាល​រង​ស្រុក​ថ្មពួក លោក ជី សំនៀង ដែល​បាន​ដឹក​នាំ​កិច្ច​ប្រជុំ​នោះ​បាន​បដិសេធ​ថា ​អាជ្ញាធរ​ពុំ​មាន​គម្រោង​រៀបចំ​ចែក​ដី​ដូច្នេះ​ទេ។ លោក​ថា បាតុភាព​កើត​ឡើង​នោះ គឺ​ដោយសារ​តែ​មាន​ការ​ខ្វែង​គំនិត​គ្នា។ ក្រុម​អ្នក​ភូមិ​នាំ​គ្នា​ឈ្លោះ​ប្រកែក​គ្នា​ក្នុង​កិច្ច​ប្រជុំ​នោះ​ ស្ដាប់​គ្នា​លែង​បាន។
លោក​អះអាង​ថា ក្រុម​ការងារ​នៅ​តែ​គោរព​ទៅ​គោលការណ៍​របស់​អាជ្ញាធរ​ខេត្ត​ដែល​បាន​ដាក់​ជូន​ដដែល៖ «អត់​មាន​តម្រូវ​ទេ ​អ្នក​អាស្រ័យ ១០​ហិកតារ ប៉ុន្តែ​គាត់​ស្ដាប់​មិន​បាន ដី​ព្រៃ​ដែល​ជាប់​គ្នា​ៗ ១​ហិកតារ​ឡើង​ទៅ កុំ​ឲ្យ​គាត់​រាន​តទៅ​ទៀត គាត់​ទៅ​និយាយ​អ៊ីចឹង​វា​ខុស មិនមែន​វាស់​បី​ហិកតារ​ទេ ដី​គាត់​មាន​ប៉ុន្មាន​វាស់​ជូន​ទាំង​អស់»
វិទ្យុ​អាស៊ីសេរី​ពុំ​ទាក់ទង​អភិបាល​ខេត្ត​បន្ទាយមានជ័យ​ លោក គោ ស៊ុំសារឿត ដើម្បី​បញ្ជាក់​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បាន​ទេ ​នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី​២០ មករា។ អ្នក​សម្រប​សម្រួល​សមាគម​អាដហុក លោក ស៊ុំ ច័ន្ទគា​ យល់​ថា បាតុភាព​នេះ​ បង្ក​ឡើង​ដោយ​ក្រុម​អាជ្ញាធរ។
លោក ស៊ុំ ច័ន្ទគា ថា ទាំង​លោក​អភិបាល​ខេត្ត និង​មន្ត្រី​មូលដ្ឋាន​ស្រុក​ថ្មពួក​ កន្លង​ទៅ​នេះ​ ពួកគេ​ពុំ​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ជាក់​ស្ដែង​ពី​សកម្មភាព​គ្រឿង​ចក្រ​របស់​ក្រុមហ៊ុន​ដែល​បាន​ឈូស​បំផ្លាញ​ដំណាំ​ដំឡូង ​និង​ដំណាំ​ស្រូវ​របស់​អ្នក​ភូមិ​នោះ​ទេ៖ «ខាង​ខេត្ត​អត់​ទុក​អ៊ីចឹង​អត់​ចុះ​ទៅ​ដល់​ដី ទៅ​មើល​ទុក្ខ​លំបាក​របស់​រាស្ត្រ ប្រជាពលរដ្ឋ​ ដែល​ត្រូវ​បាន​គេ​ឈូស​ឆាយ​ដំឡូង​មី​ ដំណាំ​ស្រូវ​របស់​គាត់ ហើយ​កន្លែង​មួយ​ចំនួន​ត្រូវ​បាន​គេ​ដុត​អី​ហ្នឹង ទៅ​មើល​ផល កុំ​ឲ្យ​នៅ​ក្នុង​កៅអី​ខ្លាំង​ពេក​ គួរ​ទៅ​មើល​កន្លែង​ហ្នឹង»
ក្រុមហ៊ុន​សេរីមានជ័យ​ គឺ​ជា​ឈ្មោះ​ថ្មី ក្រោយ​ពី​បាន​ការ​ផ្ទេរ​សិទ្ធិ​ពី​ក្រុមហ៊ុន​សំណង់​ លាង ប៊ូ។ អ្នក​ភូមិ​អះអាង​ថា ចាប់​ពី​ចុង​ឆ្នាំ​២០១៣ និង​ដើម​ឆ្នាំ​២០១៤​ ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​មន្ត្រី​យោធា​មួយ​នេះ​បាន​ធ្វើ​សកម្មភាព​រំលោភ​យក​ដី​ស្រែ​ចម្ការ​របស់​អ្នក​ភូមិ​ជា​បន្តបន្ទាប់​ ពុំ​​គោរព​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​នោះ​ឡើយ។
អនុក្រឹត្យ​របស់​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​២០១២​ បាន​ចេញ​បទបញ្ជា​ឲ្យ​​កាត់​ដី​ទំហំ​ជាង ១​ម៉ឺន​ហិកតារ​ (១១.៥១៥) ចេញ​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ឯកជន​ចំនួន​ពីរ ឋិត​នៅ​លើ​ដី​គម្រប​ព្រៃ​ឈើ​ឆ្នាំ​២០០២ ដើម្បី​ធ្វើ​អនុបយោគ​ជា​ដី​ឯកជន​របស់​រដ្ឋ​សម្រាប់​ធ្វើ​ប្រទានកម្ម​ជា​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ចំនួន ២.៦៥២​គ្រួសារ ​ដែល​បាន​កាន់​កាប់​ប្រើប្រាស់​ដាំដុះ​ជាក់​ស្ដែង​​នៅ​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។
អ្នក​ភូមិ​ដែល​ត្រូវ​ទទួល​បាន​ដី​នោះ មាន​នៅ​ភូមិ​ប្រាសាទត្បែង ៦៨១​គ្រួសារ​ និង​ ១.៩៧១​គ្រួសារ​ទៀត នៅ​ភូមិ​ក្បាលទន្សោង​ ភូមិ​បន្ទាយឆ្មារលិច ភូមិ​ត្រពាំងធ្លក និង​ភូមិ​ស្រះជ្រៃ ឋិត​នៅ​ក្នុង​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។ អនុក្រឹត្យ​បញ្ជាក់​ដែរ​ថា បទប្បញ្ញត្តិ​ណា​ដែល​ផ្ទុយ​ពី​អនុក្រឹត្យ​នេះ​ត្រូវ​ចាត់​ទុក​ជា​និរាករណ៍។ ទន្ទឹម​គ្នា​នេះ លោក​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន​ បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទី​ស្ដីការ​គណៈរដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី​នគរូបនីយកម្ម​ និង​សំណង់​ រដ្ឋមន្ត្រី​​ក្រសួង​បរិស្ថាន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​និង​នេសាទ​ រដ្ឋមន្ត្រី រដ្ឋលេខាធិការ​គ្រប់គ្រង​ ស្ថាប័ន​ពាក់ព័ន្ធ​ នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ត្រូវ​អនុវត្ត​តាម​អនុក្រឹត្យ​ឲ្យ​មាន​ប្រសិទ្ធភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សូមចុចអាននៅទំព័រដើមនៅទីនេះ

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons