. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Sunday, February 16, 2014

ក្រុម​អ្នក​កាសែត​នៅ​តំបន់​ជាយ​ដែន​ខ្មែរ​ថៃ​បារម្ភ​ពី​សុវត្ថិភាព​បន្ទាប់​រង​ការ​គំរាម​ផ្ទួនៗ

ន្ត្រី​កង​រាជ​អាវុធហត្ថ និង​ជា​អ្នក​បើក​បន​ល្បែង​ស៊ី​សង​ខុស​ច្បាប់​នៅ​ក្រុង​ប៉ោយប៉ែត បាន​គំរាម​កំហែង​ផ្ទួនៗ​គ្នា​ទៅ​លើ​អ្នក​កាសែត និង​ធ្វើ​ឲ្យ​ខូច​ខាត​ទ្វារ​ទីស្នាក់ការ​សមាគម។ សកម្មភាព​នេះ កើត​មាន​ឡើង​ក្រោយ​ពួក​គេ​បាន​សរសេរ​អត្ថបទ​ព័ត៌មាន ចុះ​ផ្សាយ​ពី​ការ​បើក​ល្បែង​ស៊ី​សង​ខុស​ច្បាប់​របស់​មន្ត្រី​កង​រាជ​អាវុធ​នោះ​រួច​មក។
ក្រុម​អ្នក​សារព័ត៌មាន​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ សម្ដែង​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន និង​បាន​អំពាវនាវ​សុំ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ជួយ​អន្តរាគមន៍ ក្រោយ​ពី​ម្ចាស់​បន​ល្បែង​ខុស​ច្បាប់​មួយ​នៅ​ក្រុង​ប៉ោយប៉ែត បាន​គំរាម​កំហែង​ផ្ទួនៗ​គ្នា​ទៅ​លើ​អ្នក​កាសែត។
ប្រធាន​សមាគម​ការពារ​អ្នក​សារព័ត៌មាន​ជាយ​ដែន លោក ពេជ្រ សុវណ្ណរ៉ា ថ្លែង​នៅ​ថ្ងៃ​ទី​១៥ កុម្ភៈ ថា បុគ្គល​ឈ្មោះ អ៊ឹង ឈី ជា​មេ​បញ្ជាការ​រង​កង​រាជ​អាវុធហត្ថ​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ក្រៅ​ពី​ធ្វើ​សកម្មភាព​គំរាម​ទៅ​លើ​អ្នក​កាសែត ហើយ​ទៅ​វាយ​បំផ្លាញ​ទ្វារ​ទីស្នាក់ការ​អ្នក​កាសែត​ទាំង​យប់​ថែម​ទៀត។
លោក​ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ លោក អ៊ឹង ឈី បាន​ចាប់​ក្របួច​ក​អាវ​អ្នក​កាសែត​មនសិការ​ខ្មែរ​ម្នាក់​ចេញ​ពី​ក្នុង​រថយន្ត និង​នៅ​យប់​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ បុគ្គល​ដដែល​នេះ​បាន​ជិះ​រថយន្ត​ធុន​ទំនើប ទៅ​ទាញ​បំផ្លាញ​ទ្វារ​ទីស្នាក់ការ​សមាគម​ការពារ​អ្នក​សារព័ត៌មាន​ជាយ​ដែន បណ្ដាល​ឲ្យ​ខូច​ខាត​ថែម​ទៀត៖«ក្របួច​ក​អាវ លោក អ៊ុង ថាប់រាំង ហើយ​បន្ទាប់​មក មក​រក​រឿង​អ្នក​សារព័ត៌មាន​ដល់​ទីស្នាក់ការ។ ហើយ​មក​បំផ្លាញ​ទ្រព្យ​សម្បត្តិ វា​ទាញ​ទ្វារ​រុង​រ៉ាវៗ ផ្អើល​គេ​អ្នក​ភូមិ​ជិត​ខាង គេ​ស្មាន​ថា​ជន​ពាល​ណា​មក​រក​ធ្វើ​ឃាត​អ្នក​កាសែត​ហើយ ទ្វារ​ចាក់​សោ អត់​មាន​អ្នក​ដេក​ផង យើង​ដេក​ផ្ទះ​គ្រប់​គ្នា ដាច់​ត្រចៀក​ទ្វារ​អស់​មួយ អា​មួយ​ដាច់ អា​មួយ​ប្រេះ។ វា​គំរាម​កំហែង​លើ​សិទ្ធិ​សេរីភាព​លើ​អ្នក​សារព័ត៌មាន។ អ៊ឹង ឈី មក​មិន​ដឹង​ប៉ុន្មាន​នាក់​ទេ ប៉ុន្តែ​បើក​ឡាន​ធុន​ទំនើប​ពណ៌​ស​ហ្នឹង​តម្លៃ​ជិត ១០​ម៉ឺន​ដុល្លារ អ្នក​មាន​លុយ និង​ជា​មន្ត្រី​ប៉េអិម​ម្នាក់​តែ​អន់​ចរិត»
ការ​គំរាម​កំហែង និង​ការ​វាយ​បំផ្លាញ​ទ្វារ​ទីស្នាក់ការ​សមាគម​អ្នក​កាសែត​នេះ កើត​មាន​ឡើង​ជា​បន្តបន្ទាប់ ក្រោយ​អ្នក​សារព័ត៌មាន​បាន​សរសេរ​អត្ថបទ​មួយ​ចុះ​ផ្សាយ​ពី​សកម្មភាព​បើក​បន​ល្បែង​ស៊ី​សង​ខុស​ច្បាប់ នៅ​ផ្ទះ​របស់ លោក អ៊ឹង ឈី មិន​មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចុះ​បង្ក្រាប​នោះ​ឡើយ។
លោក អ៊ុង ថាប់រាំង ជា​ភ្នាក់ងារ​សារព័ត៌មាន​កាសែត​មនសិការ​ខ្មែរ។ កាល​ពី​ថ្ងៃ​ទី​១២ កុម្ភៈ ក៏​ត្រូវ​ឈ្មោះ អ៊ឹង ឈី បើក​រថយន្ត​កាក់​ពី​មុខ ហើយ​ចុះ​ទៅ​ចាប់​ក្របួច​ក​អាវ​ចេញ​ពី​ក្នុង​រថយន្ត និង​ប្រើ​ពាក្យ​សម្ដី​គំរាម​កំហែង​ថែម​ទៀត។
ភ្នាក់ងារ​សារព័ត៌មាន​មនសិការ​ខ្មែរ គ្រោង​ប្ដឹង​ករណី​នេះ​ទៅ​តុលាការ​ខេត្ត​បន្ទាយមានជ័យ នៅ​ដើម​សប្ដាហ៍​ក្រោយ​នេះ។ ទោះ​យ៉ាង​នេះ​ក្ដី អ្នក​កាសែត​ទាំង​នោះ​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ហើយ​បាន​អំពាវនាវ​សុំ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ជួយ​ការពារ​ដល់​សុវត្ថិភាព​របស់​ពួក​គេ។
លោក​ឧត្ដម​សេនីយ៍ ខេង ស៊ុំ ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​បញ្ជាក់​ថា លោក​នឹង​អន្តរាគមន៍​លើ​ករណី​នេះ​ទៅ​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ពិនិត្យ​មើល និង​ដោះស្រាយ​បញ្ហា៖ «ចាំ​ខ្ញុំ​ប្រាប់​ទៅ​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ ឲ្យ​គាត់​អន្តរាគមន៍ ឲ្យ​គាត់​ជួយ​ចាត់​ចែង​បញ្ហា​ហ្នឹង​ឲ្យ​បាន​ល្អ»
មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ លោក ឱ បូរិន កាល​ពី​ថ្ងៃ​ទី​១៤ កុម្ភៈ បាន​បដិសេធ​ថា ឈ្មោះ អ៊ឹង ឈី ពុំ​មែន​មន្ត្រី​កង​រាជ​អាវុធហត្ថ​នៅ​ក្នុង​អង្គភាព​ខេត្ត​បន្ទាយមានជ័យ នោះ​ឡើយ។
ទាក់ទិន​បុគ្គល​ឈ្មោះ អ៊ឹង ឈី គំរាម​ទៅ​លើ​អ្នក​កាសែត​ផ្ទួនៗ​គ្នា​នេះ លោក គោ ស៊ុំ សារឿត ជា​អភិបាល​ខេត្ត​បន្ទាយមានជ័យ ថ្លែង​ថា ករណី​គំរាម​ទៅ​លើ​អ្នក​កាសែត​នេះ ជា​អំពើ​ខុស​ច្បាប់៖ «បើ​សិន​មាន​ករណី​ហ្នឹង វា​ជា​ការ​ខុស​ច្បាប់​ហើយ មាន​សិទ្ធិ​ណា​ទៅ​ចាប់​ទាញ​ក​អាវ​គេ មាន​សិទ្ធិ​ណា​ទៅ​ទាញ​ទ្វារ​ផ្ទះ​គេ។ អា​ហ្នឹង​ជា​ការ​ខុស​ច្បាប់ ប៉ុន្តែ​ថា កម្រិត​ប៉ុណ្ណា ច្បាប់​គេ​មាន​ចែង យើង​មិន​អាច​ថា ថ្កោលទោស​កាត់​ទោស​អី​កើត អា​ហ្នឹង​មាន​តែ​តុលាការ តែ​បើ​អត់​មាន​បង្ក​របួស​ស្នាម​អី​ទេ អា​ហ្នឹង​ខ្ញុំ​គិត​ថា ប្រហែល​ជា​ទោស​រដ្ឋប្បវេណី អាច​សម្រប​សម្រួល​គ្នា​បាន»
ពាក់ព័ន្ធ​ទៅ​ការ​បើក​បន​ល្បែង​ស៊ី​សង​នៅ​លំនៅឋាន​របស់ លោក អ៊ឹង ឈី និង​ករណី​មេ​បញ្ជាការ​រង​កង​រាជ​អាវុធហត្ថ​ម្នាក់​ទៀត បើក​កន្លែង​ចាក់​បាល់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ នោះ លោក​បាន​ប្រាប់​ទៅ​ឲ្យ​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ឲ្យ​មាន​វិធាន​ការ​ទប់ស្កាត់។
កន្លង​ទៅ​នេះ មិន​មែន​មាន​តែ​ក្រុម​អ្នក​កាសែត​ទេ​ដែល​សរសេរ​អត្ថបទ​ចុះ​ផ្សាយ​ពី​សកម្មភាព​បើក​បន​ល្បែង​ស៊ី​សង​ខុស​ច្បាប់ នៅ​ក្រុង​ប៉ោយប៉ែត សូម្បី​តែ​ប្រជាពលរដ្ឋ​ក៏​បាន​លើក​ឡើង​ពី​បញ្ហា​នេះ​ដែរ។ អ្នក​ទៅ​លេង​ល្បែង​ស៊ី​សង​នៅ​លំនៅឋាន​របស់ លោក អ៊ឹង ឈី គឺ​មាន​តាំង​ពី​មន្ត្រី​សាលា​ក្រុង​ប៉ោយប៉ែត និង​មន្ត្រី​កង​កម្លាំង​សមត្ថកិច្ច បូក​រួម​ទាំង​ក្រុម​អ្នក​រក​ស៊ី​មាន​លុយ​កាក់​ជា​ច្រើន​នាក់​ផ្សេង​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



 សូមចុចអានទំព័រដើមទាំងស្រុងនៅទីនេះ

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons