. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Thursday, May 22, 2014

ររដ្ឋាភិបាលខ្មែរមិនបានចេញសេចក្តីប្រកាសដល់កម្មករខ្មែរនៅថៃឲ្យប្រុងប្រយ័ត្ន

 បន្ទាយមានជ័យៈ អស់រយៈពេល ៣ ថ្ងៃមកហើយនៅប្រទេសថៃ កំពុងតែប្រទេសស្ថិតនៅក្នុង សភាពវឹកវរ ហើយទាហានថៃ បានប្រកាសអាជ្ញាសឹកទៀតផង ។ តែនៅក្នុងប្រទេសថៃ មានប្រជាពលរដ្ឋខែ្មរជាកម្មករ ស្របច្បាប់ និង មិនស្របច្បាប់កំពុងតែធ្វើការនៅទីនោះ ។ នៅតាម ច្រកមួយចំនួន នៅតាមព្រំដែនខ្មែរ ថៃ ។ តែរដ្ឋាភិបាលខ្មែរ មិនទាន់បានចេញសេចក្តីប្រកាសណា មួយអំពីការយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋ របស់ខ្លួននៅឡើយទេ ។
កាលពីការចរចារបស់គណបក្សថៃទាំងពីរ មិនបានត្រូវរ៉ូវគ្នា ហើយមេទាហានថៃឈ្មោះ  
ប្រាយុតចន្ទ័អ៊ួចា បាននិយាយថា នឹងធ្វើរដ្ឋប្រហារ ដើម្បីបញ្ចប់អំពីស្ថានភាពតាន តឹងនេះ ។ តែនៅថ្ងៃមិញនេះ ទាហានថៃបានចាប់ផ្តើម ធ្វើរដ្ឋប្រហារ ដោយបានឲ្យមេដឹកនាំបក្សទាំងអស់ នៅកន្លែងប្រជុំមិនឲ្យចេញទៅក្រៅឡើយ ។ ចំណែកទាហានថៃ បានចាប់ ចូលព័ទ្ធគ្រប់កន្លែង និង ក្រសួងផ្សេងៗ ដោយពួកគេអះអាងថា ដើម្បីរក្សានូវសន្តិសុខ ។

ទិដ្ឋភាពនៅ ច្រកព្រំដែននោះវិញ មិនមានភ្ញៀវទេសចរ ចេញចូលដូចសព្វមួយដងទេ ដោយសារតែភាពចលា ចលកើតឡើង ។ ចលនានេះ ជាមេរៀនមួយដល់ប្រទេសកម្ពុជា តើត្រូវដោះស្រាយយ៉ាងណាចំពោះវិបត្តិ ប្រទេសរបស់ខ្លួន បើទាហាននៅតែកាន់ជើងបក្សម្ខាងនោះ ? ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons