. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Monday, September 8, 2014

អ្នក​ដឹក​ផ្កា​ពី​ថៃ​ចោទ​គយ​នៅ​តាម​ព្រំដែន​ថា​ជំរិត​ទារ​លុយ​ខ្ពស់

ដោយ ម៉ម មុនីរតន៍


2014-09-08






ការ​បង់ពន្ធ​តាម​មធ្យោបាយ​ដឹក​ជញ្ជូន​នៅ​តែ​មាន​ភាព​ស្មុគស្មាញ។
ប្រជាពលរដ្ឋ​ដែល​មាន​មុខ​របរ​ដឹក​ឥវ៉ាន់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ
តែង​រអ៊ូរទាំ​ថា
គយ​ចល័ត​នៅ​តាម​គោលដៅ​តែង​ផាក​ពិន័យ​លើស​ពី​អ្វី​ដែល​មាន​ចែង​ក្នុង​ច្បាប់។


ជាក់​ស្ដែង​ស្ត្រី​ម្នាក់​ដឹក​ផ្កា​ពី​ប្រទេស​ថៃ តាម​រថយន្ត​តាក់ស៊ី
ចោទ​ប្រកាន់​ថា គយ​នៅ​តំបន់​ប៉ោយប៉ែត ផាក​ពិន័យ​ច្រើន​ហួសហេតុ
រហូត​ដល់​ពីរ​ដង​នៃ​តម្លៃ​ដែល​​ធ្លាប់​ដឹក។


គយ​តម្រូវ​ឲ្យ​ម្ចាស់​ផ្កា​ត្រូវ​បង់​ពន្ធ​រហូត​ដល់ ១​លាន​រៀល
សម្រាប់​ផ្កា​មួយ​កូន​រទេះ
ជា​ការ​ផាក​ពិនិត្យ​ក្រោម​ហេតុ​ផល​ថា​ឥវ៉ាន់​ឆ្លងដែន​គ្មាន​លិខិត​អនុញ្ញាត
និង​ល្មើស​ច្បាប់។


នៅ​ភូមិ​សណ្ដាន់ ឃុំ​ទឹកវិល ស្រុក​ពួក ខេត្ត​សៀមរាប លោកស្រី ជៀ ធារិទ្ធិ
ឲ្យ​ដឹង​​នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ថា កាល​ពី​រាត្រី​ថ្ងៃ​ទី​៦ កន្លង​ទៅ
គយ​ចល័ត​នៅ​ចំណុច​គោលដៅ​សាលា​ក្រហម​ក្រុង​ប៉ោយប៉ែត
បាន​ចាប់​ជំរិត​ទា​លុយ​ពី​អ្នក​បើក​រថយន្ត​ឈ្នួល​ដែល​ផ្កា​របស់​លោកស្រី​បាន
​ដាក់​តាម​រថយន្ត​នេះ​ដែរ។


លោកស្រី​បន្ត​ថា បើ​ទោះ​ជា​ព្យាយាម​សម្រួល​យ៉ាង​ណា​ក៏ដោយ
ក្រុម​គយ​ដែល​មាន​គោលដៅ​នៅ​សាលា​ក្រហម​ជាយ​ក្រុង​ប៉ោយប៉ែត មិន​ព្រម​ឡើយ
ដោយ​តម្រូវ​ឲ្យ​បង់​ពិន័យ​ក្រោម​ហេតុ​ផល​ដឹក​ជញ្ជូន​គ្មាន​ពន្ធ​នាំ​ចូល
១​លាន​រៀល ជា​ថ្នូរ​នឹង​អនុញ្ញាត​ឲ្យ​ចាកចេញ៖ «ខ្ញុំ​រក​ស៊ី​តិចតួច
តែ​គាត់​ឲ្យ​ខ្ញុំ​បង់​មួយ​លាន ខ្ញុំ​មាន​លុយ​ពី​ណា?
ហើយ​ពេល​ដែល​បង់​មួយ​លាន​ហ្នឹង ខ្ញុំ​​សូម​សួរ​គាត់។
ខ្ញុំ​​សូម​ឲ្យ​តៃកុង​ឡាន​សុំ​ប័ណ្ណ​ដែល​គាត់​​ធ្វើ​បុង​ហ្នឹង។
គាត់​អត់​និយាយ​ជាមួយ​ខ្ញុំ ហើយ​គាត់​អត់​និយាយ​អី ហើយ​គាត់​​បិទ​ទូរស័ព្ទ»



លោកស្រី​បន្ត​ថា
តាម​ពិត​ផ្កា​​របស់​លោកស្រី​ដែល​មាន​​ចំនួន​​ត្រឹម​​មួយ​​កូន​រទេះ​នោះ
គឺ​ពុំ​មែន​ជា​ប្រភេទ​ទំនិញ​នាំ​ចូល​ឡើយ ប៉ុន្តែ​​ថា
វា​គឺ​ជា​ផ្កា​សម្រាប់​​លំអរ​ផ្ទះ​ប៉ុណ្ណោះ។


បន្ថែម​ពី​លើ​នេះ
អ្នក​បើក​រថយន្ត​ឈ្នួល​ដែល​ត្រូវ​បាន​គយ​ចាប់​ឲ្យ​បង់​លុយ​ឈ្មោះ ណុប វាសនា
ឲ្យ​ដឹង​ដែរ​ថា
ចាប់​តាំង​ពី​លោក​ប្រកប​របរ​បើក​រថយន្ត​ឈ្នួល​ជា​ច្រើន​ឆ្នាំ​មក​នេះ
មិន​ដែល​ត្រូវ​បាន​គយ​តម្រូវ​ឲ្យ​លោក​បង់​ពន្ធ​ដ៏​ច្រើន​លើសលប់
លើស​ពី​ចំណូល​ដែល​លោក​រក​បាន​ដូច្នេះ​ឡើយ។


លោក ណុប វាសនា ចាត់​ទុក​ថា
ការ​ដែល​តម្រូវ​ឲ្យ​បង់​ពន្ធ​លើស​ពី​ច្បាប់​កំណត់​របៀប​នេះ
មិន​ខុស​ពី​មធ្យោបាយ​ជំរិត​ទារ​​ប្រាក់​ដោយ​ស្រប​ច្បាប់​នោះ​ទេ៖ «ធ្លាប់
​គេ​ចាប់​រថយន្ត​មិន​ចេះ​តិច​ដង​ហើយ គយ​ឃាត​អ៊ីចឹង ការងារ​អ៊ីចឹងៗ
ប៉ុន្តែ​គេ​ទារ​ពី​ខ្ញុំ ៥​ម៉ឺន ឬ​ក៏ ១០​ម៉ឺន​ទេ។ គេ​ខឹង ពិន័យ​អា​ហ្នឹង។
ខ្ញុំ​អត់​ដែល​ពិន័យ​ខ្ញុំ​ដល់ ១​លាន​អ៊ីចឹង
និយាយ​សុំ​ចុះ​មួយ​ម៉ាត់​អត់​​បាន​ផង»



បដិសេធ​នឹង​ការ​ចោទ​ប្រកាន់​នេះ
គយ​ដែល​ឈរ​ជើង​នៅ​គោលដៅ​ចំណុច​សាលា​ក្រហម​ដែល​រង​ការ​ចោទ​ប្រកាន់ លោក ស៊ុន
ប៊ុនធឿន ឆ្លើយ​តប​ថា
ក្រុម​ការងារ​របស់​លោក​ពុំ​ដែល​បាន​​អនុវត្ត​បទបញ្ជា​ខុស​ទិសដៅ​របៀប​នេះ​
ឡើយ។ លោក​បន្ត​ថា ក្រុម​លោក​មិន​បាន​ចាប់​ជំរិត​រថយន្ត​ផ្ទុក​ផ្កា​ទេ៖ «ខ្ញុំ​អត់​មាន​ព័ត៌មាន​ផង។ មិន​មាន​ទេ គេ​និយាយ​ចេះ​តែ​និយាយ»


អ្នក​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​បន្ទាយមានជ័យ លោក ស៊ុំ
ច័ន្ទគា យល់​ឃើញ​ថា ចំណាត់​ការ​របស់​គយ​នៅ​ពេល​នេះ
ការ​ជា​​អនុវត្ត​មិន​មាន​តម្លាភាព​នោះ​ទេ។ហេតុ​នេះ​រដ្ឋាភិបាល​គប្បី​​បើក​
ការ​ស៊ើបអង្កេត​រក​ឲ្យ​ឃើញ​​ពី​កំហុស​ឆ្គង​របស់​​មន្ត្រី​នៅ​ថ្នាក់​
មូលដ្ឋាន ដែល​ប្រើ​អំណាច​ជា​ជាង​យក​ច្បាប់​មក​អនុវត្ត។


លោក​ប្រៀបធៀប​ថា ផ្កា​​គប្បី​​បន្ធូរបន្ថយ​ពន្ធ
ដែល​ជា​សារធាតុ​មួយ​មិន​ប៉ះពាល់​ចំពោះ​សុខភាព។
ប៉ុន្តែ​លោក​កត់សំគាល់​​ឃើញ​ថា ផ្ទុយ​ទៅ​វិញ
គយ​កម្រ​ត្រួតពិនិត្យ​ដោយ​ម៉ត់ចត់​ណាស់
ប្រឆាំង​អាហារ​​ដែល​មាន​សារធាតុ​គីមី៖ «ទាក់ទង​ទៅ​លើ​ផ្កា​យើង​គិត​ថា
អត់​មាន​ប៉ះពាល់​ដល់​សុខភាព​ទេ ព្រោះ​ឃើញ​ថា​ម៉េច​ទេ ស្រាបៀ
ឬ​ការ​ហូបចុក​ផ្សេងៗ ដូច​មាន់មីន​មាន់​អី​ចូល​ច្រើន​ណាស់ គួរ​គិត​ពិចារណា
តើ​អា​ហ្នឹង​គួរ​តែ​បង់ពន្ធ​ខ្លាំង​ទេ?
ប្រជាពលរដ្ឋ​ត្រូវ​ការ​ទៅ​ទិញ​មាន់មីន​ដែល​គេ​ប្រើ​ថ្នាំ​ហើយ
ទិញ​អា​ហ្នឹង​ប្រើ​ថ្នាំ​ហើយ​យក​មក​ញ៉ាំ​ហើយ
បែរ​ជា​ចំណាយ​លុយ​ទៅ​ពិនិត្យ​សុខភាព​ទៀត»



លោក ស៊ុំ ចន្ទគា អះអាង​ថា ជា​ទម្លាប់​គយ​នៅ​តាម​​ច្រក​ព្រំដែន
ជាពិសេស​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត តែង​អនុវត្ត​ផ្ទុយ​ពី​គោលការណ៍
ហើយ​បង្ខំ​ឲ្យ​អ្នក​នាំ​ទំនិញ​ចេញ​ចូល​ម្ដងៗ
ត្រូវ​បង់​ក្នុង​តម្លៃ​មួយ​ដ៏​ខ្ពស់ ដោយ​ពុំ​មាន​វិក្កយបត្រ​ថែម​ទៀត៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សូមអានទំព័រដើមទាំងស្រុងនៅទីនេះ

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons