. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Sunday, October 12, 2014

ការដោះស្រាយដីធ្លី ជារឿងអាម៉ាស់

 បន្ទាយមានជ័យៈ កាលពីថ្ងៃទី ០៩ ខែ តុលា ឆ្នាំ២០១៤ សាលា ខេត្តបន្ទាយមានជ័យ បានជួបប្រជុំ ជាមួយប្រជាពលរដ្ឋ រឿងករណីទំនាស់ដីធ្លី មកពីស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
ក្នុងការជួបប្រជុំដោះស្រាយទំនាស់ដីធ្លីនេះ ដែលមានប្រជាពលរដ្ឋមកពីទំនាស់ដីធ្លីៈ
១. ប្រជាពលរដ្ឋមកពីចំណុច បឹងក្របៅ ស្ថិតនៅភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មានទំនាស់ជាមួយ លោក លី អ៊ុតនី (ជាប្រធានសភាពាណិជ្ជកម្ម ខេត្តបន្ទាយ មានជ័យ )  ។
១. ប្រជាពលរដ្ឋមកពីចំណុច បឹងក្របៅ ស្ថិតនៅភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មានទំនាស់ជាមួយ លោក លី អ៊ុតនី (ជាប្រធានសភាពាណិជ្ជកម្ម ខេត្តបន្ទាយ មានជ័យ )
២.  ប្រជាពលរដ្ឋមកពីចំណុច អុងម៉ុង ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មានទំនាស់ជាមួយ លោក លី អ៊ុតនី (ជាប្រធានសភាពាណិជ្ជកម្ម ខេត្តបន្ទាយ មានជ័យ )
៣.  ប្រជាពលរដ្ឋមកពីចំណុច បឹ៧៥  ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មានទំនាស់ជាមួយ លោក លី អ៊ុតនី (ជាប្រធានសភាពាណិជ្ជកម្ម ខេត្តបន្ទាយ មានជ័យ )
៤. ប្រជាពលរដ្ឋមកពីចំណុច អូរអំពិល ស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មានទំនាស់ជាមួយ ជាមួយក្រុមហ៊ុនហៃសួគ៌  ដែលប្រជាពលរដ្ឋ ចោទប្រកាន់ លោកម៉ៅ គីរី ជាអ្នកលួចលក់ ។
៥. ប្រជាពលរដ្ឋមកពីចំណុច មន្ទីរពិការ និងយុទ្ធជនពិការ ស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មានទំនាស់ជាមួយ  ប្រជាពលរដ្ឋ ១៤ គ្រួសារ  ដែលប្រជាពលរដ្ឋ ចោទប្រកាន់ លោកម៉ៅ គីរី ជាអ្នកលួចលក់ ។ 
ក្នុងការដោះស្រាយនោះមិនមានលទ្ធផលទេ ដោយសារតែកម្មវិធីដោះស្រាយទំនាស់នេះ មិនផ្អែក ទៅលើគណកម្មការរដ្ឋបាល ដោះស្រាយដីធ្លីទេ គឺៈ
១. ដោះស្រាយទៅតាមបញ្ជាតាម របស់ទីស្តីការគណៈរដ្ឋមន្ត្រី និង ខាងរដ្ឋសភា
២. ក្នុងពេលដោះស្រាយ លោកអភិបាលរងខេត្តបន្ទាយមានជ័យ បានលើកអំពីរឿងផ្ទាល់ខ្លួនមក លាយឡំជាមួយ ដែលនាំឲ្យប្រជាពលរដ្ឋបានចង្អុលបង្ហាញអំពីការប្រព្រឹត្តអំពើពុករលួយកន្លងមក។
ចំពោះការដោះរបស់ ខេត្តនេះ មិនលទ្ធផលទេ តែបន្ថែមធ្វើឲ្យខេត្ត អាម៉ាស់យ៉ាងខ្លាំងដោយសារ តែ អភិបាលរង ខេត្តលើកអំពីបញ្ហាផ្ទាល់ខ្លួន ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons