. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Thursday, October 23, 2014

ឈ្មួញ​និង​សមត្ថកិច្ច​តាម​ព្រំដែន ឃុបឃិត​គ្នា​នាំចូល​ម៉ូតូ​គេច​ពន្ធ​ពី​​ថៃ​មួយ​ថ្ងៃៗ​រាប់​រយ​គ្រឿង គ្មាន​សមត្ថកិច្ច​បង្ក្រាប

Wed, 17 September 2014 03:14 PM ដោយ នាយខ្វែក
 បន្ទាយមានជ័យក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញ បាននិយាយថាសេចក្តីណែនាំរបស់អភិបាលខេត្តបន្ទាយមានជ័យ ក្នុងការលុបបំបាត់កុងត្រូលជជុះធ្វើឡើងគ្រាន់តែល្អមើលប៉ុណ្ណោះពី ព្រោះមន្ត្រីគយចល័តបានអះអាងថាទីតាំងឈរជើងរបស់ពួកគេ នៅចំណុចសាលាក្រហម ក្នុងភូមិសិង្ហខាងលិចឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គឺជាចំណុចប៉ុស្តិ៍ត្រួតពិនិត្យស្របច្បាប់ មិនមែនជាប្រភេទកុងត្រូលជជុះនោះទេ
យ៉ាងណាក៏ដោយគេសង្កេតឃើញជំនាញគយចល័ត នៅចំណុចសាលាក្រហម ស្ថិតក្រោមការគ្រប់គ្រងដោយផ្ទាល់របស់លោក ទុង ប៊ុនធឿន ជាអនុសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ បានបង្កភាពអនាធិបតេយ្យបង្ខំឲ្យអ្នករកស៊ីដឹកទំនិញតូចតាច ត្រូវបង់លុយក្នុងមួយជើងចាប់ពី ម៉ឺនដល់ ម៉ឺនរៀល អាស្រ័យទៅតាមប្រភេទទំនិញ

 
ក្រុមគយចល័ត ខេត្តបន្ទាយមានជ័យនៅតែបន្តជំរិតក្រុមអ្នករកស៊ីដឹកជញ្ជូន ទំនិញឲ្យបង់លុយតាមរបៀបកុងត្រូលជជុះផ្ទុយពីសេចក្តីណែនាំ របស់លោក គោ ស៊ុំសារឿជាប្រធានគណៈអភិបាល ខេត្តបន្ទាយមានជ័យ  គ្មានការកែទម្រង់

 
ក្រុមអ្នកដឹកទំនិញតាមប្រភេទ រថយន្តខ្សែធំៗ ដែលមានទំនាក់ទំនងល្អនិងបង់លុយដោយផ្ទាល់ជូនលោក ថោង សុខាំភូ ដែលជាប្រថានសាខាគយក៏ជាប់កាតព្វកិច្ច ចូលបង់លុយ ថ្លៃក្បាលឡាន ឲ្យជំនាញគយចល័តនៅចំណុចសាលាក្រហមផងដែរ

 
ក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញ បានរអ៊ូរទាំពីសកម្មភាពគាបជំរិត ឲ្យពួកគេបង់លុយដោយគ្មានការយោគយល់ ហើយសម្រាប់រថយន្តដឹកទំនិញមួយចំនួនដែលបើកហួសចំណុចសាលាក្រហម ភ្លេចចូលបង់លុយថ្លៃក្បាលឡានគេសង្កេតឃើញ គយចល័តទាំងនោះ ចេញរថយន្តតាមប្រដេញ ឡានដឹកទំនិញដើម្បីចាប់យកមកផាកពិន័យ ក្នុងកម្រិតខ្ពស់ដូចជារថយន្តដឹកផ្លែឈើប្រភេទនីសាន់ កាមរីដែលត្រូវបង់ថ្លៃក្បាលឡានប្រមាណ ម៉ឺនទៅ ម៉ឺនរៀលត្រូវគេបង្ខំឲ្យបង់ប្រាក់ពិន័យចាប់ពី ៥០ម៉ឺនរៀល ដល់ លានរៀល

 
លោក គោ ស៊ុំសារឿ អភិបាលខេត្តបន្ទាយមានជ័យ អាចចាត់វិធានការលុបបំបាត់ កុងត្រូលជជុះរបស់ចល័ត ខេត្តបន្ទាយមានជ័យនៅចំណុចសាលាក្រហម របស់លោក ទុង ប៊ុនធឿន បានក៏អត់​? ព្រោះអំណាចនិងឥទ្ធិពលរបស់លោក ថោង សុខាំភូ ជាប្រធានសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ

 
រឿងសំខាន់ នោះជំនាញគយចល័ត ដែលដាក់ប៉ុស្តិ៍នៅចំណុច សាលាក្រហម គឺជាអ្នករកលុយមកផ្គត់ផ្គង់ឆ្នាំងបាយរបស់លោក ថោង សុខាំភូ ហើយក៏មានការបែងចែកផងដែរទៅឲ្យថ្នាក់ដឹកនាំខេត្ត
 អត្ថបទខាងលើនេះ មិនមែនរបស់យើងខ្ញុំឡើយ


សូមចុចអានទំព័រដើមនៅទីនេះ

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons