. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Monday, November 10, 2014

ក្រសួង​ការបរទេស​ច្រានចោល​ព័ត៌មាន​ថា​ពលករ​ខ្មែរ​ត្រូវ​គេ​ធ្វើ​ទារុណកម្ម​នៅ​ថៃ


កុយ គួង ៣០៥
អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស លោក កុយ គួង មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​៩ កក្កដា ឆ្នាំ​២០១២។
RFA/Sok Serey
មន្ត្រី​កុងស៊ុល​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ សហការ​ជាមួយ​តម្រួត​ថៃ ខិតខំ​ស្វែងរក​ពលករ​ខ្មែរ ជិត​៩០​នាក់ បន្ទាប់ពី​ទទួល​ព័ត៌មាន​ថា​ពលករ​ទាំងនោះ កំពុង​ត្រូវ​មេខ្យល់​ឃុំឃាំង​សម្រាត​សំលៀក​បំពាក់​និង​ធ្វើ​ទារុណកម្ម រហូត​បណ្ដាល​ឲ្យ​កុមារ​២​នាក់​ដែល​ទៅជា​មួយ​ឳ​ពុក​ម្ដាយ​បាន​ស្លាប់។
អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​លោក កុយ គួ​ង ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ពលករ​ខ្មែរ​ម្នាក់​បាន​ទូរស័ព្ទ​ពី​ប្រទេស​ថៃ ប្រាប់​អាជ្ញាធរ​កម្ពុជា​កាលពី​ថ្ងៃ​ទី​៨ វិច្ឆិកា​ថា មាន​ពលករ​ខ្មែរ ជិត​៩០​នាក់ កំពុង​ជាប់ឃុំ​នៅ​សមុទ្រ​បាកាន ប្រទេស​ថៃ និង​កំពុង​រង​ការ​វាយ​ធ្វើបាប​ពី​សំណាក់ មេខ្យល់ ហើយ​កុមារ​២​នាក់​ត្រូវ​បាន​គេ​ទាត់​ធាក់​រហូត​ស្លាប់។ ប្រភព​ដដែល​នោះ​ក៏បាន​ស្នើសុំ​ឲ្យ អាជ្ញា​កម្ពុជា​ជួយសង្គ្រោះ​ពួកគេ។
លោក កុយ គួង បញ្ជាក់​ថា​ក្រោយ​ទទួល​ព័ត៌មាន​នេះ​ភ្លាម មន្ត្រី​កុងស៊ុល​កម្ពុជា បាន​សហការ ជាមួយ​តម្រួត​ថៃ ស្វែងរក​ទីតាំង​ដែល​មាន​ការ​ឃុំ​ឃាំង​ពលករ​នោះ តាម​បណ្ដាញ ទូរស័ព្ទ​ដែល ប្រភព​ហៅ​មក​អាជ្ញាធរ​កម្ពុជា។ ប៉ុន្តែ​ជា​លទ្ធផល ព័ត៌មាន​ដែល​ថា​មានការ​បង្ខាំង​ពលករ​ខ្មែរ​នោះ ជា​រឿង​មិន​ពិត៖ «ទី​បំផុត​ទៅ​គេ​បាន​ដឹង​កន្លែង​ដែល​ប្រភព​ព័ត៌មាន​ផ្ដល់​ឲ្យ​ហើយ គេ​បាន​ទៅ​ដល់​កន្លែង​នោះ ហើយ​គឺ​អយុធ្យា​គឺ​កន្លែង​ដែរ​មាន​រោងចក្រ​សហគ្រាស​ច្រើន នៅ​ទី​នោះ​ហើយ​ពលករ យើង​ក៏​ធ្វើការ នៅ​ទីនោះ​ច្រើន​ដែរ គេ​បាន​ទៅ​ដល់​នោះ​ហើយ ហើយ​គេ​បាន​ទៅ​ជួប​ពលករ​ខ្មែរ​នៅ​នោះ គឺ​គេ​បាន​ស្គាល់​ម្នាក់​នឹង​ហើយ ហើយ​ម្នាក់​នោះ​បាន​ដឹង​ខ្លួន​ថា​និយាយ​ផ្ដេសផ្ដាស​ទៅ ដឹង​ថា​សមត្ថកិច្ច​ជិត​មក ពិនិត្យ​មើល​ព័ត៌មាន​នៅ​កន្លែង​នឹង ២​នាក់​ប្ដី​ប្រពន្ធ​ក៏​រត់​គេច​ខ្លួន​បាត់​ទៅ ខ្ញុំ​មិន​ដឹង​ថា​តើ​គាត់​មក​ដល់​ប្រទេស​ខ្មែរ​ហើយ​ឬ​នៅ​ទេសរុប​មក​ព័ត៌មាន​ទាំងនោះ​សុទ្ធ​តែ​ជា​ព័ត៌មាន​ភូតភរ​ទាំងអស់​ពលរដ្ឋ​យើង​នៅ ទីនោះ​គឺ​ធ្វើ​ការ​មាន​សេរីភាព​ត្រឹមត្រូវ​ទេ»
លោក កុយ គួង មិនបាន​បញ្ជាក់​ពី​ចំណាត់​ការ​យ៉ាងណា ចំពោះ​ជន​ដែល​បាន​ភូត​កុហក​អាជ្ញាធរ ពាក់ព័ន្ធ​នឹង​ការ​បង្ខាំង​ពលករ​ខ្មែរ​ខុសច្បាប់​នោះ​ទេ។ ប៉ុន្តែ​លោក​ថា សមត្ថកិច្ច​នឹង​ចាត់វិធានការ ករណី​នេះ​តាមច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សូមចុចអានទំព័រដើមនៅទីនេះ

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons