. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Friday, November 21, 2014

ពលរដ្ឋ​មាន​ជម្លោះ​ដី​ជាមួយ​ទាហាន​នៅ​បន្ទាយមានជ័យ​រក​អាដហុក​ឲ្យ​ជួយ​ដោះស្រាយ


ដោយ ហ៊ុំ ចំរើន
2014-11-21
បញ្ជាការដ្ឋាន​កាំភ្លើង​ធំ បន្ទាយមានជ័យ ៦២០
ទីតាំង​បញ្ជាការដ្ឋាន​កាំភ្លើង​ធំ នៅ​ចំណុច​ភូមិ​ចក្រី ឃុំ​ជប់វារី ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ។ រូបថត​កាល​ពី​ឆ្នាំ​២០១៣
Photo Adhoc
តំណាង​ប្រជាពលរដ្ឋ ៤​នាក់ ក្នុង​ចំណោម​ជាង ១៤០​គ្រួសារ ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​មន្ត្រី​យោធា​កង​កាំភ្លើង​ធំ នៅ​ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ លើក​គ្នា​ទៅ​ស្វែងរក​អន្តរាគមន៍​ដល់​ស្នាក់​ការ​អាដហុក (Adhoc) ខេត្ត ឲ្យ​ជួយ​រក​ដំណោះស្រាយ​ទំនាស់​ដីធ្លី។
ការ​ស្វែងរក​ដំណោះស្រាយ​នៅ​រសៀល​ថ្ងៃ​ទី​១៩ វិច្ឆិកា នេះ កើត​ឡើង​បន្ទាប់​ពី​ពួក​គាត់​ទៅ​រក​អន្តរាគមន៍​ពី​អាជ្ញាធរ​ដែន​ដី​ជាច្រើន​ ឆ្នាំ​មក​ហើយ តែ​ពុំ​ទទួល​បាន​លទ្ធផល។
ក្រុម​ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​នៅ​ស្រុក​ព្រះនេត្រព្រះ អំពាវនាវ​ឲ្យ​អភិបាល​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ ពន្លឿន​រក​ដំណោះស្រាយ ដោយ​ឲ្យ​មន្ត្រី​យោធា​ចាក​ចេញ​ពី​ទីតាំង​ឈរ​ជើង​នៅ​តំបន់​មាន​ជម្លោះ​របស់​ ប្រជាពលរដ្ឋ ទៅ​តំបន់​ផ្សេង​វិញ។
តំណាង​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ លោក ឌឿ ចាយ រស់នៅ​ភូមិ​ចក្រី ឃុំ​ជប់វារី ស្រុក​ព្រះនេត្រព្រះ ថ្លែង​នៅ​ថ្ងៃ​ទី​២០ វិច្ឆិកា ថា ផ្ទៃ​ដី​ដែល​មាន​ទំនាស់​នោះ​ទំហំ​ប្រមាណ ៤៧​ហិកតារ របស់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១៤០​គ្រួសារ មាន​ទំនាស់​ជាមួយ​មន្ត្រី​យោធា​កង​កាំភ្លើង​ធំ​ប្រចាំ​ការ​នៅ​ស្រុក​ ព្រះនេត្រព្រះ។ លោក​បន្ត​ថា ដី​ដែល​មាន​ទំនាស់​នោះ កើត​ឡើង​ដោយសារ​ក្រុម​ទាហាន​កង​កាំភ្លើង​ធំ​ប្រចាំ​ការ​នៅ​ស្រុក​ ព្រះនេត្រព្រះ យក​ធ្វើ​ជា​ទីតាំង​ឈរ​ជើង​របស់​កងទ័ព ហើយ​បាន​ប៉ះពាល់​ដី​របស់​ប្រជាពលរដ្ឋ។ លោក​ថា ក្រោយ​មក ខាង​ទ័ព​គ្រោង​យក​ដី​មួយ​ផ្នែក​នៃ​ដី​ដែល​មាន​ទំនាស់​នោះ ទៅ​បែង​ចែក​ឲ្យ​មន្ត្រី​យោធា​ធ្វើ​ជា​កម្មសិទ្ធិ ហើយ​ធ្វើ​ឲ្យ​បាត់​បង់​ដី​របស់​ប្រជាពលរដ្ឋ៖ «ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​កង​ កាំភ្លើង​ធំ​ទៅ​នៅ​៥១ ហើយ​ឲ្យ​ផុត​ពី​ដី​ពួក​យើង​ខ្ញុំ ចូល​កាន់​កាប់​អាស្រ័យ​ផល​វិញ​ផង។ ព្រោះ​ថា ប្រជាជន​គ្មាន​ដី​ឯណា​ក្រៅ​ពី​ដី​កន្លែង​នោះ​ទេ មាន​ម្នាក់​យ៉ាង​ច្រើន​ណាស់​កន្លះ​ហិកតារ អ្នក​ដែល​មាន​ច្រើន​នោះ​វា​ភាគ​តិច អា​ខ្លះ​ក៏​មាន​ទទឹង ២០​ម៉ែត្រ លំនៅឋាន​គ្រាន់​តែ​បាន​ម៉ា​នៅ​ផ្ទះ​ហ្នឹង។ ដូច្នេះ​ហើយ សុំ​សំណូមពរ​ដល់​លោក​អភិបាល​ខេត្ត មេត្តា​ជួយ​ដោះស្រាយ​ឲ្យ​ពួក​យើង​ខ្ញុំ​ផង»
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​យោធា​កង​កាំភ្លើង​ធំ​ប្រចាំ​ការ​នៅ​ស្រុក​ ព្រះនេត្រព្រះ ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២០ វិច្ឆិកា។
ប៉ុន្តែ អភិបាល​ស្រុក​ព្រះនេត្រព្រះ លោក លី សុវណ្ណារិទ្ធ មាន​ប្រសាសន៍​បញ្ជាក់​ថា រឿង​ទំនាស់​ដី​នេះ អាជ្ញាធរ​ស្រុក​កំពុង​ដោះស្រាយ​នៅ​ឡើយ ដើម្បី​កំណត់​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់​រវាង​ភាគី​ទាំង​សង​ខាង ហើយ​ថា​នឹង​បញ្ចប់​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ។ ទោះ​យ៉ាង​នេះ​ក្ដី នៅ​ក្នុង​ករណី​ដែល​ប្រជាពលរដ្ឋ​ស្នើ​ឲ្យ​ប្ដូរ​បន្ទាយ​កងទ័ព​ទៅ​ដាក់​ទីតាំង ​ផ្សេង​នោះ លោក​ថា បញ្ហា​នេះ​លោក​ពុំ​មាន​អំណាច​នោះ​ទេ៖ «បើ​នៅ​វា​ចេះ​ តែ​កើត​ហើយ ប៉ុន្តែ​វា​ទាក់ទង​រឿង​ដី​របស់​អង្គភាព​គេ​មួយៗ គេ​មាន​ដី​របស់​គេ ណា​មួយ​មាន​ដី​របស់​គេ ហើយ​កាំភ្លើង​ធំ​មាន​ដី​របស់​គេ រថក្រោះ​មាន​ដី​របស់​គេ សម្រាប់​ទីបញ្ជាការ​គេ។ ការ​ទៅ​នៅ​យើង​ខ្ញុំ​មិន​អាច​ឆ្លើយ​បាន​ទេ ទាល់​តែ​ក្រសួង​ការពារ​ជាតិ ត្រូវ​ឲ្យ​ទៅ​នៅ អា​ហ្នឹង​គាត់​ទៅ​នៅ​មាន​អី។ ប៉ុន្តែ​ឥឡូវ​គាត់​ថា​មិន​អាច​ទៅ​នៅ​បាន យើង​ថា​ម៉េច»
ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ ដែល​បាន​អង្កេត​ក្នុង​រឿង​ទំនាស់​នេះ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ទំនាស់​ដីធ្លី​នេះ​ដោះស្រាយ​មិន​ចេញ​អូស​បន្លាយ​ជាច្រើន​ឆ្នាំ ដោយសារ​អាជ្ញាធរ​គ្មាន​ចេតនា​ពិត​ប្រាកដ​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ។ លោក​ថា សមត្ថកិច្ច​ពាក់ព័ន្ធ​គួរ​ដោះស្រាយ​ប្រគល់​ដី​នោះ​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ ជា​កម្មសិទ្ធិ​ស្រប​ច្បាប់៖ «ទាហាន​គួរ​តែ​រស់នៅ អឺ! ចូល​ទៅ​នៅ​ខាង​កងពល​៥១​របស់ លោក ឆេង សារិទ្ធ គឺ​ជា​ការ​ប្រសើរ ព្រោះ​ទាហាន​ថ្មើរ​ជើង​ដូច​គ្នា។ ហើយ​ទុក​កន្លែង​ហ្នឹង​ដី​ហ្នឹង​ជូន​ប្រជាពលរដ្ឋ​វិញ កុំ​ឲ្យ​ឈរ ហើយ​កន្លែង​ហ្នឹង​ហើយ​បែរ​ទៅ​ចែក​រំលែក​ដល់​ទាហាន​ដល់​អី អ៊ីចឹង​ទាហាន​ទៅ​ត្រង់​ណា​មាន​កេរ​មរតក​នៅ​កន្លែង​ហ្នឹង។ អ៊ីចឹង​បើ​ទាហាន​ដាក់​បន្ទាយ​តែ​ពីរ​បី​ទៅ ប្រជាពលរដ្ឋ​មាន​ដី​អី ដាក់​ស្រែ​ចំ​ដី​ស្រែ​ប្រជាពលរដ្ឋ ថា​ដី​ទាហាន​ចំ​ចម្ការ​ប្រជាពលរដ្ឋ​ថា របស់​ទាហាន។ អ៊ីចឹង​ចេះ​តែ​យក​ចេះ​តែ​អី អាង​តែ​ខ្លួន​ឯង​ការពារ​ជាតិ ចេះ​តែ​យក​អ៊ីចឹង ឬ​មួយ​យ៉ាង​ម៉េច?»
កាល​ពី​ចុង​ខែ​មីនា ឆ្នាំ​២០១២ កន្លង​ទៅ ក្រុម​ទាហាន​កង​កាំភ្លើង​ធំ បាន​ចូល​ទៅ​ឈរ​នៅ​ចំណុច​ភូមិ​ចក្រី ឃុំ​ជប់វារី ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ហើយ​បាន​ហាម​ឃាត់​មិន​ឲ្យ​អ្នក​ភូមិ​ចូល​ទៅ​ដាំ​ដុះ​នៅ​លើ​ដី​របស់​ពួក​គាត់ ​នោះ​ទេ ដោយ​អះអាង​ថា ដី​នោះ​ជា​ដី​របស់​បន្ទាយ​ទាហាន។ ចាប់​ពី​ពេល​នោះ​មក ប្រជាពលរដ្ឋ​បាន​តវ៉ា​ទៅ​អាជ្ញាធរ​ស្រុក​រហូត​ដល់​ខេត្ត ហើយ​មក​ទល់​ពេល​នេះ ពុំ​ទទួល​បាន​លទ្ធផល​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សូមចុចអានទំព័រដើមទាំងស្រុងនៅទីនេះ

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons