. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Monday, November 24, 2014

ពលរដ្ឋ​តវ៉ា​នៅ​មុខ​សាលាខេត្ត​បន្ទាយមានជ័យ​ដើម្បី​រក្សា​ការពារ​ដី​របស់​ខ្លួន

ដោយ ហ៊ុំ ចំរើន

2014-11-24
តវ៉ា នៅ​មុខ​សាលាខេត្ត​បន្ទាយមានជ័យ ៦២០
ប្រជាពលរដ្ឋ​ជិត ១០០នាក់​នាំគ្នា តវ៉ា​នៅ​មុខ​សាលាខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី ២៤ វិច្ឆិកា ២០១៤។
RFA/Hum Chamroeun
ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ក្រុង​ប៉ោយប៉ែត​ប្រមាណ​ជិត​១​ រយ​នាក់ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ប្រមាណ​២​រយ​គ្រួសារ លើកគ្នា​ទៅ​តវ៉ា​នៅមុខ​សាលាខេត្ត​បន្ទាយមានជ័យ ដើម្បី​ឲ្យ​អភិបាលខេត្ត​ជួយ​អន្តរាគមន៍​រក្សា​ការពារ​ដី​ជម្លោះ​របស់​ អ្នកភូមិ នា​ព្រឹក​ថ្ងៃ​ទី​២៤​វិច្ឆិកា។ អ្នកភូមិ​បញ្ជាក់​ថា​មូលហេតុ​ដែល​តវ៉ា​នេះ ដោយសារ​មន្ត្រី​យោធា​ទំនាក់ទំនង​ព្រំដែន​ការិយាល័យ​កម្ពុជា​ថៃ​ម្នាក់​បាន​ ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ហើយ​ចេញ​ដីកា​រឹបអូស​យក​ដី​ក្នុង​ជម្លោះ​ពី​ប្រជាពលរដ្ឋ។
បន្ទាប់ពី​ការ​តវ៉ា​របស់​អ្នកភូមិ​ប្រមាណ​១​ម៉ោង​មក មន្ត្រី​សាលាខេត្ត​បន្ទាយមានជ័យ អនុញ្ញាត​ឲ្យ​តំណាង​ប្រជាពលរដ្ឋ​ចំនួន​៥​នាក់​ចូល​ទៅ​ប្រជុំ​ចរចា​រក​ ដំណោះស្រាយ​នៅ​សាលាខេត្ត ប៉ុន្តែ​ពុំ​ទទួល​បាន​លទ្ធផល​នៅឡើយ​ទេ។
តំណាង​អ្នកភូមិ​ម្នាក់ ឈ្មោះ លោក ម៉េង ឃីម រស់នៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ថ្លែង​នៅ​ថ្ងៃ​ទី​២៤​វិច្ឆិកា​ថា ហេតុ​ដែល​ពួកគេ​មក​តវ៉ា​នេះ ដោយសារ​មន្ត្រី​យោធា​ផ្នែក​ទំនាក់ទំនង​ព្រំដែន​ការិយាល័យ​កម្ពុជា​-​ថៃ ​ម្នាក់​ឈ្មោះ លោក គឹម សារឹន បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​រឹបអូស​យក​ដី ដែល​មាន​ជម្លោះ​ជាមួយ​អ្នកភូមិ​ធ្វើជា​កម្មសិទ្ធិ​របស់​ខ្លួន។ លោក​បន្ត​ទៀត​ថា ភាគី​ទំនាស់​មិន​ត្រឹមតែ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ប៉ុណ្ណោះ​ទេ ថែមទាំង​យកឈ្មោះ​របស់​អ្នកធំ គឺ​លោក ហ៊ីង ប៊ុនហៀង ទៅ​គំរាម​ប្រជាពលរដ្ឋ​ទៀត​ផង៖ «ហើយ​ដល់ពេល​អ៊ីចឹង​ទៅ​ ប្រជាពលរដ្ឋ​ខ្ញុំ​ហ្នឹង ប៉ះពាល់​ផ្លូវ​អារម្មណ៍ ផ្លូវចិត្ត​ដេក​មិន​លក់​រកស៊ី​អី​ក៏​មិនកើត​ដែរ ក៏បាន​ព្រមព្រៀងគ្នា​មក​ខេត្ត​ហ្នឹង ដើម្បី​ឲ្យ​អភិបាលខេត្ត​ហ្នឹង ជួយ​ដោះស្រាយ​រឿង​ហ្នឹង​សារ​ដើម។ ហើយ​នឹង​ថ្លឹងថ្លែង​មើល​ថា​ប្រជាពលរដ្ឋ​នៅ​ជាង​២០​ឆ្នាំ ហេតុ​អី​បានជា​គ្រាន់តែ​ជា​ឈ្មោះ គឹម សារឹន ម្នាក់​ហ្នឹង​កាន់​ប្លង់​ប្រកាន់​ដី​ភូមិ​ឃុំ​ត្រឹម តែ​គេ​និរាករណ៍​ចោល​គ្មាន​ប្រសិទ្ធភាព ហើយ​ហ្នឹង​ហេតុ​បានជា​មក​គាបសង្កត់​ប្រជាពលរដ្ឋ»
ផ្ទៃដី​ដែល​មាន​ទំនាស់ ទំហំ​ទទឹង​ប្រមាណ​ជាង​១​រយ​ម៉ែត្រ(១០០) និង​បណ្ដោយ​ប្រមាណ​៤​រយ​៥០​ម៉ែត្រ​(៤៥០) ស្ថិតនៅ ​ចំណុច​ភូមិ​ក្បាលស្ពាន​២ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។អ្នកភូមិ​ឲ្យ​ដឹង​ថា​ដី​ចំនួន​នេះ ជា​ដី​លំនៅឋាន​របស់​ប្រជាពលរដ្ឋ ប្រមាណ​២​រយ​គ្រួសារ បាន​កាន់កាប់​និង​សង់​លំនៅឋាន​តាំងពី​ឆ្នាំ​១៩៩២​រហូត​មក។
ឆ្លើយតប​និង​បញ្ហា​នេះ មន្ត្រី​យោធា​ផ្នែក​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ​លោក គឹម សារឹន បដិសេធ​ចំពោះ​ការចោទប្រកាន់​របស់​ប្រជាពលរដ្ឋ​ដែល​ថា លោក​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​រឹបអូស​យក​ដី​ពី​អ្នកភូមិ​នោះ ជា​រឿង​មិន​ពិត​ឡើយ។ ទោះ​យ៉ាង​នេះ​ក្ដី​លោក​ថា​ផ្ទៃដី​នៅ​ក្នុង​ទំនាស់​ដី​នោះ ជា​កម្មសិទ្ធិ​របស់​លោក​កាន់កាប់ តាំង​ពី​ពុំ​មាន​ប្រជាពលរដ្ឋ ទៅ​តាំង​ទីលំនៅ​ច្រើន​កុះករ​ដូច​ពេល​សព្វ​ថ្ងៃ​នេះ​នៅឡើយ​ទេ៖ «ខ្ញុំ ​ប្ដឹង​តាំងពី​ឆ្នាំ​២០០២​ណោះ ហ្នឹងហើយ​តាំងពី​ថ្ងៃ​៥​ថ្ងៃ​៦​ហើយ បាន​ប៉ុន្មាន​ថ្ងៃ​ខ្ញុំ​មក​នៅ​ប្រចាំ​ប៉ោយប៉ែត​ហ្នឹង ខ្ញុំ​ដាក់ពាក្យ​បណ្ដឹង​ទៅ​លោក​មេ​ឃុំៗ​ហើយក៏​លោក សរ ចំរ៉ុង ឡើង​មក​កាន់​អភិបាលស្រុក ពេលនោះ​ក៏​លោក ឃោស ម៉ាលី ក៏​គាត់​ទទួល​គណៈកម្មការ​ដោះស្រាយ​ដីធ្លី ខ្ញុំ​ក៏បាន​ដាក់ពាក្យ​ប្ដឹង​ជាមួយ​យាយ​សុខ​ចាន់។ ហើយ​មុនដំបូង​យាយ​សុខ​ចាន់​ហ្នឹង​បាន​លក់​ទៅ​ឲ្យ​យាយ អាយ អូន ចំនួន​១​ហិកតារ ខ្ញុំ​បាន​ទៅ​ជម្រាប​ជាមួយ​គាត់​ថា ចែ​សុំទោស​ដី​នេះ​ដី​របស់​ខ្ញុំ ព្រោះ​ខ្ញុំ​មាន​ឯកសារ​ត្រឹមត្រូវ​ទាំងអស់ ព្រោះ​អ៊ំ​ឯង​ជា​ជនរងគ្រោះ អ៊ំ​ទិញ​ពី​អ្នកណា​យក​លុយ​ពី​ហ្នឹង​ទៅ រហូត​ដល់​ប៉ះ​ដើម​ចេក​ខ្ញុំ​ជា​២០០​ដើម​ទៀត»
ទោះ​យ៉ាង​នេះ​ក្ដី មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​អង្គការ​លីកាដូ​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ កញ្ញា ផាត់ ម៉ារ៉ាឌី មាន​ប្រសាសន៍​ថា ជម្លោះ​នេះ​ផ្ដើម​ចេញ​ពី​ភាព​មិន​ច្បាស់លាស់​នៃ​ប្លង់​កម្មសិទ្ធិ​កាន់កាប់​ ដីធ្លី។យ៉ាងណា​កញ្ញា​ថា​ក្នុង​រឿង​ជម្លោះ​នេះ ក្រុម​ប្រជាពលរដ្ឋ​មាន​ប្លង់​កម្មសិទ្ធិ​ទទួលស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន​ ត្រឹមត្រូវ៖ «ដោយឡែក​ភាគី គឹម សារឹន ហ្នឹង​គាត់​មាន​ប្លង់​ដូចគ្នា ប៉ុន្តែ​ប្លង់​គាត់​តាំងពី​ជំនាន់​៩០​ជាង គឺ​ត្រូវ​បាន អាជ្ញាធរ​ឃុំ​នៅ​ហ្នឹង​គេ​បាន​និរាករណ៍​ចោល ហើយ​ដោយសារ​មាន​ពាក់ព័ន្ធ​ជាមួយ​អភិបាលក្រុង​ប៉ោយប៉ែត ពី​នោះ​ណាស់​គាត់​មាន​បញ្ហា​រឿង​ដី​រឿង​អី​ច្រើន ស្មុគស្មាញ​ក៏​គេ​សម្រេច​និរាករណ៍​ពីលើ​ក​ហ្នឹង​ដែរ។ ហើយ​គេ​ប្រកាស​ឲ្យ​មានការ​មក​តវ៉ា​មក​អី​ដែរ ប៉ុន្តែ​ភាគី គឹម សារឹន ហ្នឹង​អត់​ឃើញ​មាន​ឯកសារ​អី​ពាក់ព័ន្ធ​ហ្នឹង​ការ​តវ៉ា​អី​ទេ»
ទោះ​យ៉ាង​នេះ​ក្ដី ខាង​អាជ្ញាធរ​សាលាខេត្ត​មិនបាន​សម្រេច​ថា​យ៉ាងណា​នៅឡើយ​ទេ បន្ទាប់ពី​ការ​ប្រជុំ​ចរចា​រក​ដំណោះស្រាយ​នៅ​សាលាខេត្ត​ប្រមាណ​ជិត​២​ម៉ោង ដែល​សម្របសម្រួល​ដោយ​ប្រធាន​ការិយាល័យ​ផ្នែក​អន្តរ​វិស័យ ប្រចាំ​សាលាខេត្ត​បន្ទាយ​ជ័យ គឺ​លោក កែវ តារារស្មី។ អាជ្ញាធរ​សាលាខេត្ត​គ្រាន់តែ​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​ថា រឿងរ៉ាវ​នេះ​ទៅ​យ៉ាងណា​នោះ​នឹង​ផ្ដល់​ដំណឹង​ប្រមាណ​៣​ថ្ងៃ​ខាងមុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សូមចុចអានទំព័រដើមនៅទីនេះ

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons