. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Thursday, November 27, 2014

ទស្សនៈរបស់លោក Kim seng In ទាក់ទងលោកស្រី សម មុន្នីកា

គំនិតមួយ៖
លោកស្រី សម មុន្នីកា រដ្ឋលេខាធិការក្រសួងទេសចរណ៍ត្រូវបានបញ្ឈប់ពីការងារបន្ទាប់ពីមានរឿងអាស្រូវប្តឹងទារលុយ៤០០០ដុល្លារពីអ្នកបើករថយន្តតាក់ស៊ីម្នាក់។
បណ្តាញសង្គមហ្វេសប៊ុកអបអរសាទរចំពោះចំណាត់ការនេះ។ ប៉ុន្តែមានមួយចំនួនក៏បានចោទសួរពីការទទួលខុសត្រូវរបស់អ្នកបើកបររូបនោះទៅលើសុវត្ថិភាពអ្នកដំណើររបស់ខ្លួន។
ខ្ញុំសូមមិនពិភាក្សាលើបញ្ហានេះទេប៉ុន្តែសូមចាប់អារម្មណ៍ថាហេតុអ្វីប្រតិកម្មមានដូចទឹកបាក់ទំនប់នៅពេលឃើញដូចនេះ?
ខ្ញុំសូមលើកឧទាហរណ៍មួយទៀត។
ពេលមានថ្នាក់ដឹកនាំក្រសួងមួយបានផ្សាយតាមហ្វេសប៊ុករបស់លោកពីមរណភាពរបស់មន្ត្រីថ្នាក់អនុរដ្ឋលេខាធិការមួយរូប។ ប្រតិកម្មរបស់អ្នកប្រើហ្វេសប៊ុកនៅពេលនោះគឺ«សាធុ» «CPP ងាប់មួយទៀតហើយសាធុ» ។ល។និង។ល។
ប្រតិកម្មនេះកើតឡើងសូម្បីតែគេមិនស្គាល់មន្ត្រីដែលបាត់បង់ជីវិតរូបនោះ។ សម្រាប់ខ្ញុំដែលស្គាល់មន្ត្រីនោះគឺគាត់ជាមនុស្សដ៏ល្អ ស្រួលធ្វើការជាមួយ ជាឱពុកដ៏ល្អ និងជាស្វាមីដ៏ល្អ។ ប៉ុន្តែហេតុអ្វីបានជាលោកទទួលបានប្រតិកម្មគួរឱ្យសោកស្តាយបែបនោះ?
តើករណីទាំងពីរនេះអាចជួយឆ្លុះបញ្ចាំងពីជ្រុងតូចមួយនៃការស្រឡាញ់ គោរព ខ្នាញ់ ស្អប់ និងគុំគួនលើអ្នករាជការខ្មែរកម្រិតណាបានដែរទេ?
ឈានមកដល់ចំណុចនេះយើងត្រូវហ៊ានទទួលស្គាល់ទាំងអស់គ្នាថារលកនៃការចង់ផ្លាស់ប្តូរ រលកនៃការធុញទ្រាន់នឹងភាពដដែលៗហើយចង់ឃើញអ្វីដែលថ្មី រលកនៃការស្អប់អំពើឃោរឃៅ និងរលកនៃការស្អប់អំពើអយុត្តិធម៌សង្គមជាដើមបានកាន់តែកើនកម្លាំងបន្តិចម្តងៗហើយគេនឹងប្រើប្រាស់គ្រប់វេទិការដែលគេមានដើម្បីបង្ហាញឱ្យដឹង។
ដំណោះស្រាយមានច្រើននិងទៅតាមភាពចាំបាច់ដែលកម្ពុជាមាន ប៉ុន្តែខ្ញុំសូមបង្ហាញពីជ្រុងនៃអ្នកពីខាងក្រៅ វិញដែលមើលឃើញសភាពការណ៍នៅកម្ពុជា។
កិច្ចការសំខាន់បំផុតមួយគឺត្រូវចាប់ផ្តើមពីការបញ្ចប់ការរើសអើងនយោបាយដែលកំពុងមាននៅកម្ពុជា។
ឧទាហរណ៍ដូចជាការបង្រ្កាបលើបាតុកម្មរបស់កម្មករ សហជីព និងអ្នកនយោបាយបក្សប្រឆាំង ដោយប្រើប្រាស់រូបភាពដែលអាជ្ញាធរប្រើរាល់ថ្ងៃហាក់ដូចជាមិនសមនឹងរយៈពេល២៣ឆ្នាំដែលកម្ពុជាបានសន្យាថាឈប់វាយសម្លាប់គ្នា ហើយងាកមកធ្វើនយោបាយបង្រួបបង្រួមជាតិនិងផ្សះផ្សារជាតិវិញទេ។ ការណ៍នេះទាមទារការសើរើពិនិត្យឡើងវិញតាំងពីជ្រុងនៃអ្នកកាន់អំណាចនិងភាគីពាក់ព័ន្ធទាំងអស់។
ការបង្ក្រាបនិងការចាប់អ្នកដែលមានឋានៈខ្ពស់ៗក៏ មានដែរនៅក្នុងសហរដ្ឋអាមេរិក។ ខ្ញុំលើកឧទាហរណ៍ច្បាស់ក្រឡែតមួយ គឺលោកVincent Gray ចៅហ្វាយក្រុងបច្ចុប្បន្ននៃរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី នៃសហរដ្ឋអាមេរិកក៏ត្រូវប៉ូលិសចាប់វាយខ្នោះបណ្តើរចូលប៉ុស្តិ៍ប៉ូលិសដែរកាលពីឆ្នាំ២០១១នៅពេលដែលលោកដឹកនាំមន្ត្រីសាលាក្រុងធ្វើបាតុកម្មនៅសភាជាតិតវ៉ានឹងការកាត់បន្ថយកញ្ចប់ថវិកាមកដល់រដ្ឋធានី។ ប៉ុន្តែអ្វីៗធ្វើឡើងដោយត្រឹមត្រូវនឹងគោរពតាមច្បាប់ទាំងសងខាងហើយគេឱ្យលោកធ្វើកិច្ចសន្យានិងដោះលែងមកវិញឱ្យបំពេញមុខងារជាធម្មតា។
អ្នកនយោបាយគួរតែពិនិត្យឡើងវិញថាអស់លោកបានធ្វើការងារណាខ្លះដើម្បីខិតខំពន្លត់កំហឹងដែលមាននាពេលបច្ចុប្បន្ននេះទេ? ប្រសិនបើមានហើយប្រហែលជាមិនទាន់ដល់កម្រិតមួយដែលទប់នឹងរលកដែលកំពុងមាននាពេលបច្ចុប្បន្ននេះដូច្នេះការព្យាយាមតទៅទៀតជាការសំខាន់៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons