. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Thursday, December 11, 2014

សូមរួមរំលែកមរណៈទុក្ខលោក ចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេតសមាគមអាដហុក ភ្នំពេញ

ខ្ញុំបាទ ស៊ុំ ចន្ទគា ជាអ្នកសំរបសំរួល សមាគមអាដហុក ខេត្តបន្ទាយមានជ័យ មានការសោកស្តាយ យ៉ាង ក្រៃលែង ដែលបានបាត់បង់លោក ចាន់ សុវ៉េត ជាមន្ត្រីការពារសិទ្ធិមនុស្សដ៏ឆ្នើម មិនអាចកាត់ ថ្លៃបាន ។ លោក ចាន់ សុវ៉េត  គាត់ជាមនុស្សស្លូតបូត សុភាពរាបសារ ដោយមិនមានការរើសអើង ហើយ មនុស្សស្រួលក្នុងការទំនាក់ទំនង នឹងជាទីពឹងរបស់ប្រជាពលរដ្ឋ ដែលចង់ជួបពិភាក្សាផ្លូវច្បាប់ ឬ ចង់ឲ្យគាត់ជួយអន្តរាគមន៍ លើករណីរំលោភសិទ្ធិមនុស្ស ។ 
លោក ចាន់ សុវ៉េត ជាមន្ត្រីបំរើការងារផ្នែកខាងសិទ្ធិមនុស្ស នៅសមាគមអាដហុក លោក បានលះបង់ ពេលវេលា មិនគិតអំពីយប់ឬថ្ងៃ ឬ ស្ថានភាពលំបាកឡើយ នៅក្នុងបេះដូងរបស់លោក បានដិតជាប់ នឹងប្រជាពលរដ្ឋ ហើយការពារប្រជាពលរដ្ឋ ដោយមានការព្រួយបារម្ភ ខ្លាចភ្នាក់ងាររបស់រដ្ឋ អង្គុយកៅ អីរដ្ឋធ្វើបាបប្រជាពលរដ្ឋខ្លួនឯង ។ កាលពីល្ងាចថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០១៤ លោកបានជួបជាមួយខ្ញុំ ដោយលោក បានមានប្រសាសន៍ថាៈ គ្មានអ្វីមានសេចក្តីសប្បាយ ដែលបានជួយគេឲ្យបានសុខ ហើយ លោកបានប្រទេសកម្ពុជា មានការគោរពច្បាប់ និងសិទ្ធិមនុស្ស ឲ្យបានគ្រប់គ្រាន់កុំឲ្យគ្រាន់តែនិ យាយ វាមិនមែនជាលទ្ធផលទេ " ។ 
ខ្ញុំបាទសូមគោរព និងចូលរំលែកមរណទុក្ខជាមួយក្រុមគ្រួសាររបស់លោក  លោកបានលាចាកលោក នេះក៏ពិតមែន តែទ្រឹស្តី និងកាយវិការដ៏គួរឲ្យគោរព និង បេះដូងស្រឡាញ់ប្រជាពលរដ្ឋរបស់លោក បានដកជាប់នូវជាមួយរូបខ្ញុំជានិច្ច ។ សូមព្រះវិញ្ញាណខ័ន្ធរបស់លោក ទៅកាន់សុគតិភពចុះ ។ ខ្ញុំបាទ នៅតែមានការអាឡោះអាល័យ នឹកឃើញរូបលោក ដិតដាម និងជាប់ក្នុងបេះដូងមិនអាចបំភ្លេច ចំពោះ វីរៈភាពដែលបង់ដើម្បីប្រទេសជាតិយើងនេះ ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons