. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Tuesday, December 9, 2014

លោក ​សូ ចាន់​ណារី​ ​លួ​ច​បង្កើត​​ច្រក ​ដើ​ម្បីនាំ​ទំនិញ​គេច​ពន្ធ​និង​ពល​ករចំ​ណា​កស្រុក​ យ៉ាង​អាណា​ធិប​តេយ្យ

December 2, 2014 -

របប ​យោធា​ថៃ ដឹកបញ្ជូន​ពលករ មក​ស្រុកកំណើត​វិញ តាម​ច្រក​ប៉ោយប៉ែត គួរ​ឲ្យ​អាម៉ាស់​បំផុត​នោះ មន្ត្រីជាន់ខ្ពស់​មួយចំនួន បាន​ទទួលស្គាល់ថា បញ្ហា​កើតឡើង​ដោយសារ គំនិត​ពុករលួយ របស់លោក សូ ចាន់ណា​រី ដែល​ឃុបឃិត​ឲ្យ​មេខ្យល់ នាំ​ពលករ​ឆ្លងដែន​ដោយ​ខុសច្បាប់ យ៉ាង​អនាធិបតេយ្យ​បំផុត ហើយ​កន្លងមក​ពលក​រ​ខ្មែរ​ជាច្រើន បាន​រងគ្រោះថ្នាក់ ឬ​ត្រូវ​សមត្ថកិច្ច​ថៃ ចាប់ឃុំខ្លួន ធ្វើ​ទារុណកម្ម រហូតដល់​ពលករ​ខ្លះទៀត ជាន់មីន​ផ្ទុះ​រងរបួស សុទ្ធតែ​លួច​ឆ្លងដែន តាម​ច្រករបៀង ដែល​កាន់កាប់​ដោយ​លោក សូ ចាន់ណា​រី​។ ពោលគឺ​លោក សូ ចាន់ណា​រី មានអំណាច​ប្រព្រឹត្ត​អំពើពុករលួយ តាំងពី​ជំនាន់​លោក ខេង ស៊ុម ធ្វើជា​ស្នងការ រហូតដល់ លោក អាត់ ខែម គេ​មិនដែល​ឃើញ​ថ្នាក់លើ កោះហៅ​លោក សូ ចាន់ណា​រី ទៅ​ដាក់ពិន័យ​ម្តងណា​ឡើយ​។​
ក្រុង ​ប៉ោយប៉ែត ៖ លោក សូ ចាន់ណា​រី ជា​​មេ​បញ្ជា​ការ​​វរៈ​​សេ​នា​​តូច នគរ​បាល​​ការ​ពារ​​ព្រំ​ដែន លេខ​​៩១១ ដែល​មាន​​ទី​តាំង​​ឈរ​ជើង​​ចាប់​ពី កា​រិយា​ល័យ​ទំ​នាក់​ទំនង​​ព្រំ​ដែន​​ចាស់ រហូត​ដល់​​ច្រក​​បឹង​​សា​គូ មាន​អំ​ណាច​​បង្កើត​​ច្រក​របៀង​​ខុស​ច្បាប់ចំនួន ១១​កន្លែង ដើម្បី​សម្របសម្រួល​ឲ្យ​ក្រុម​ឈ្មួញ ដឹកជញ្ជូន​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់ ឆ្លងកាត់​ព្រំដែន និង​ជា​តំបន់​ក្តៅ សម្រាប់​មេខ្យល់ លួច​នាំ​ពលករ​ឆ្លងដែន ទៅរក​ការងារ​ធ្វើ​នៅ​ស្រុកថៃ ហើយ​គេ​ឆ្ងល់​ថា ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ សឹង​គ្រប់​ជំនាន់ មិនដែល​ហ៊ាន​ហើបមាត់ ជាមួយ​លោក សូ ចាន់ណា​រី ម្តងណា​ឡើយ​។​
​ ដោយឡែក​មានការ​នាំចូល ទំនិញគេចពន្ធ និង​ទំនិញ​ខូចគុណភាព ខុសច្បាប់​គ្រប់​ប្រភេទ ពី​ស្រុកថៃ ចូលមក​ប្រទេស​កម្ពុជា តាម​បណ្តា​ច្រករបៀង ក្នុងភូមិ​សាស្ត្រ ខេត្តបន្ទាយមានជ័យ ពិសេស​ច្រក​បៀ​ង​ទាំង ១១ កន្លែង ដែល​គ្រប់គ្រង​ដោយ​លោក សូ ចាន់ណា​រី បាន​ឃុបឃិត​ជាមួយ ពួក​ឈ្មួញ​ទុច្ចរិត ប្រព្រឹត្ត​អំពើពុករលួយ បើកដៃ​ឲ្យ​មានការ​នាំចូល ទាំងយប់​ទាំង​ថ្ងៃ ធ្វើឱ្យ​បាត់បង់​ចំណូល​រដ្ឋ យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ក្រៅពី​នាំចូល​ទំនិញគេចពន្ធ  ទំនិញ​ខូចគុណភាព លោក សូ ចាន់ណា​រី បាន​បើក​ច្រក​យុទ្ធសាស្ត្រ សម្រាប់​នាំចេញ និង​វិលត្រឡប់ នូវ​ពលករ​ខ្មែរ ដែល​ឆ្លងដែន​ខុសច្បាប់ ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ និយាយ​រួម ដូច​ទ្រូ​ប្រើស​ពីរ ទាំង​ឡើង​ទាំង​ចុះ លោក សូ ចាន់ណា​រី ត្រូវប៉ាន់​ដូចគ្នា ។​
​ ​ប្រភពព័ត៌មានបាន​ឲ្យ​ដឹងថា តម្លៃ​ឆ្លងកាត់​សម្រាប់​ពលករ ក្នុង​ម្នាក់​ចាប់ពី  ៣០០​បាត ទៅ ៤០០​បាត យោងតាម​ស្ថានការណ៍​ជាក់ស្តែង ចេញចូល ២៤ ម៉ោង ពីព្រោះ​មាន​មេខ្យល់ រង់ចាំ​ទទួល​នៅ​ខាង​ថៃ ដោយឡែក​ប្រជាពលរដ្ឋ ដែល​ចូលទៅ​ត្រឹម​ផ្សារ លុង​កឿ ក្នុង​ម្នាក់ ២០​បាត ទាំង​ចេញ​ទាំង​ចូល ត្រូវ​ចំណាយ ៤០​បាត​។ បើទោះបី​កន្លងមក សម្តេច ហ៊ុន សែន បាន​ស្រែ​កកោកៗ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ទាំង​អនុសាសន៍ កណ្តាប់ដៃ​ដែក​យ៉ាងណា​ក៏ដោយ ក៏​លោក សូ ចាន់ណា​រី និង​កូនចៅ​ក្រោមបង្គាប់ មិន​អនុវត្តតាម​លោកហ៊ុន សែនបន្តិចឡើយ.៕
រាល់អត្ថបទ ខាងលើមិនមែនជំហររបស់គេហរទំព័រយើងខ្ញុំឡើយ 

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons