. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Tuesday, December 9, 2014

តាម​បន្ទាត់​ព្រំដែន​កម្ពុជា ថៃ​ចាប់​បង្កើត​ច្រករបៀង​ថ្មី​២​កន្លែង សម្រាប់​បង្ហូរ​ទំនិញ​ចេញចូល គ្រប់​គ្រោង​ដោយ​វរ​ការពារ​ព្រំដែន​គោក​លេខ​៨៩១

ដោយ ខ្មែរអង្គរ  ថ្ងៃទី 9 December, 2014  
ខេត្តបន្ទាយមានជ័យ​៖ ថ្មី​នេះ​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជ ថៃ មានការ​ចាប់ផ្តើម​បង្កើត​ច្រករបៀង​គ្មាន​ច្បាប់ទម្លាប់​ចំនួន​២​កន្លែង​ដែរ​ គ្រប់​គ្រោង​ដោយ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨៩១ ខណៈពេល​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​រឹតបន្តឹង​សកម្មភាព​ល្មើស​ឆ្លងដែន ការ​លួច​នាំ​ទំនិញ​ខុសច្បាប់​ចេញចូល​តាម​ច្រករបៀង ធ្វើ​ឲ្យ​បា​ត់បថ​ថវិការដ្ឋ​ចំនួន​ធំ​ក្នុង​១​ឆ្នាំៗ​។ សេចក្តីរាយការណ៍​បាន​ឲ្យឹ​ង​ថា ច្រករបៀង​ថ្មី​២​កន្លែង​នេះ នៅ​ចំណុច​ក្នុងភូមិ​ក្បាលកោះ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែល​គេ​មើលឃើញ​មានការ​ហ៊ុំព័ទ្ធ​ដោយ​រង​ស័ង្កសី​បិទបាំង ដែល​អាច​ងាយស្រួល​លាក់​លៀម​ទង្វើ​មិន​ប្រក្រតី​ឆ្លងកាត់​ទីនោះ​។​
​បើតាម​ប្រភពពី​ពលរដ្ឋ​រស់នៅ​ជិត​ទីតាំង​ច្រករបៀង បាន​ឲ្យ​ដឹងថា ច្រករបៀង​ទី​១ បាន​យក​អាច់​ដី​ចាក់​លុប​រាប់ សិប​ឡាន ដើម្បី​ងាយស្រួល​នាំយក​ទំនិញគេចពន្ធ ទំនិញ​ខូចគុណភាព ទំនិញ​ល្មើស ចេញ និង​ចូលទៅ​ប្រទេស​ថៃ និង​បាន​បាំ​ស​ង្ក័​សី​ពណ៌​ខៀង​ដែល មាន​កម្ពស់​ជាង​២​ម៉ែត្រ និង​បាន​កំពុង​នាំ​ទំនិញ​ប្រភេទ​គីប​ចេញ​ផងដែរ ។​ ​ប្រភព​បន្តថា ច្រក​ខាងលើនេះ​គ្រប់​គ្រោង​ដោយ​លោក ឈៀង ជា​មេ​បញ្ជ​ការរង​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨៩១ ទើបតែ​ឡើង​តំណែង​ថ្មីៗ ដែល​ពលរដ្ឋ​សង្ស័យថា ការបើក​ច្រក​នោះ​គឺ​ដើម្បី​បង្ហូរ​ទំនិញ​ខុសច្បាប់​ចេញចូល ដែល​អាច​រកប្រាក់​ចូល​ហោប៉ៅ​យ៉ាង​សុខ​ស្រួល​ក្រោមលេស​ថា​ចិញ្ចឹម​កងកម្លាំង​ ។​
​ប្រភព​បាន​បន្ថែមថា ច្រករបៀង​ទី​២ គឺមាន​លួច​នាំចេញ​ទំនិញ​គីប​ទៅ​ប្រទេស ដោយមាន​ការធ្វើ​ក្បូន​បណ្តែត ទឹក អូស ទំនិញ​ឆ្លងកាត់ ដោយមាន​ការយក​ស័ង្កសី​ពណ៌​ស ដែលមាន​កម្ពស់​ជាង​២​ម៉ែត្រ បិតបាំង​លាក់លៀម​សកម្មភាព​មិនល្អ ក្នុង​ការនាំ​ទំនិញ​ចេញចូល​ផង​ចៀសវាង​ការមើលឃើញ​ជាក់ស្តែង និង​ការ​រះ​គន់​ណាមួយ​ពី​ប្រជាពលរដ្ឋ ព្រោះ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​មានការ​ភ័យព្រួយ​បំផុត​ចំពោះ​ការ​នាំចូល​ ម្ហូបអាហារ​ខូចគុណភាព ថ្នាំពេទ្យ​ក្លែងក្លាយ និង​ការ​ជ​ម្រុ​ត ឬ​ចរាចរណ៍​មនុស្ស​ជាដើម​។​ល​។ ច្រក​មួយ​នេះ​ត្រូវបាន​ប្រភព​រាយការណ៍​ឲ្យ​ដឹងថា ស្ថិតក្រោម​ការគ្រប់គ្រង របស់ លោក សឿន ហៅ​៧៩ ជា​អនុ​ប៉​ស្តិ៍​ក្បាលស្ពាន ។
​សូម​រំលឹក​ផង​ថា កិច្ចប្រជុំ​លុបបំបាត់ ការនាំ​ទំនិញ ខុសច្បាប់​ផ្សេង ជាច្រើន និង​ការ​លួចលាក់ នាំ​ពលករ​ឆ្លងដែន ខុសច្បាប់ នៅតាម​ខ្សែ​បន្ទាប់ ព្រំដែន កម្ពុជា​-​ថៃ ត្រូវបាន​ធ្វើឡើង ក្រោម​អធិបតីភាព លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង នគរបាលជាតិ ទ​ទូល​បន្ទុក​ព្រំដែន​គោក លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អាត់ ខែម ស្នងការ​នគរបាល​ខេត្ត និង​មេៗ​វរ​ការពារ​ព្រំដែន​គោក បានធ្វើ​ឡើង នៅក្នុង​សាលប្រជុំ ស្នងការដ្ឋាន​នគរបាល ខេត្តបន្ទាយមានជ័យ នៅ​រសៀល វេលា​ម៉ោង ៣ និង​១០​នាទី ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៤​កន្លងទៅ បានប្រកាស និង​ពាំ​នាំនូវ​បទបញ្ជា​របស់​អគ្គស្នងកា​រ​នគរបាលជាតិ យ៉ាង​ម៉ឺងម៉ាត់​ថា ប្រសិនជា​មន្ត្រីនគរបាល​ការពារ​ព្រំដែន​គោក​ទាំងអស់ មិន​គោរព​ការណែនាំ​លើក​នេះ​និង​ចាត់ការ​តាមផ្លូវ​ច្បាប់​។ ហើយ ប្រសិន​ជាមាន​ការបើក​ច្រក​របៀន​ដោយ ទង្វើ​ចិត្ត​ខ្លួនឯង ឬ​មាន​ការលេចឮ​តាម​ប្រព​ន្ធ័ ផ្សាយ​ព័ត៌មាន នៅក្នុង​ស្រុក​បន្តទៀត ប្រហែលជា​មិនអាច លើកលែង បានទេ ។​
​មានការ​កត់សម្គាល់ឃើញ​ថា ក្រោយពី​លោក​ឧ​ត្ត​ម​សេនីយ៍ ខេង សា​ម៉េ​ត ព្រមាន​បាន​ចំនួន​១​ថ្ងៃ នៅតាម​វរ​ការពារ​ព្រំដែន​គោក​ទាំងអស់ នៅក្នុង​ខេត្តបន្ទាយមានជ័យ​បាន​រុះ​រើស​ស្ពាន ខ្សែ​រ៉​ត សម្រាប់​ចម្លង​ទំនិញ និង​មនុស្ស​ចេញ ភ្លាមៗ​ផងដែរ ។ តែ​មិនទាន់​នឹង​បាន​ប៉ុន្មាន​ខែ​ផង​ក៏មាន​ការលួចបើក​ច្រករបៀង​ចំនួន​២​ កន្លែង ក្រោយ​ការ​គ្រប់ គ្រោង​ដោយ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨៩១ ហាក់ដូចជា​ការបង្ហាញ​ពី​ភាពមិន​កោតញញើត ដែលជា​ទង្វើ​ផ្គើន​យ៉ាង​ចំៗ ទៅកាន់ នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង នគរបាលជាតិ ទ​ទូល​បន្ទុក​ព្រំដែន​គោក ពេញទំហឹង​តែម្តង​ហើយ​។
ក្នុងនោះ​លោក​សំ ជិត ស្នងការរង​ទទួល​បន្ទុប​ព្រំដែន​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​ ០៨ ខែធ្នូ ឆ្នាំ​២០១៤ នេះ ថា នេះ ចំពោះ​ច្រករបៀង​ដែល​គ្រប់​គ្រោង​ដោយ​លោក​ឈៀន មេបញ្ជាការរង​វរ​សេនា​តូច​ការពារ​រ​ព្រំដែន​គោក​លេខ​៨៩១​លោក​ក៏​ធ្លាប់​ហៅ​ មក​អប់រំ​ម្តង​ដែរ ចំណែកឯ​ការនាំ​ទំនិញ​គីប នោះ​ត្រូវបាន​បង់ពន្ធ​ត្រឹមត្រូវ​ផងដែរ ព្រោះតែ​ថ្មីៗ គឺ​កា​នាំ​ចេញទៅ​ប្រទេស​ថៃ​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត វា​ចង្អៀត​ពេក​ដូច្នេះ​ទើប​នាំចេញ​តាម​ច្រករបៀង​ខាង លើ​នេះ ចំណែក​ការចាក់​អាច​ន៍​ដី​នៅក្នុង​ចំណុច​ខាងលើនេះ​គឺ​លោក​ពុំ​បានដឹង​ច្បាប់​ ដែរ​។ លោក​បាន​បន្តថា ចំពោះ ច្រក​មួយទៀត​ដែល​គ្រប់​គ្រោង​ដោយ​សឿន ហៅ​៧៩ គឺ​លោក​ពុំទាន់​ដឹង​នោះដែរ លោក​ក៏បាន​បញ្ជាក់ថា លោក​នឹង ចុះមក​ត្រួតពិនិត្យ​ខ្លួនឯង​ផ្ទាល់​តែ​មិនដឹង​ទៅ​មើល​ថ្ងៃ​ណា​ទេ ។​
ក្នុងនោះ​លោក​សឿន ហៅ​៧៩ ក៏បាន​ប្រាប់ថា​តាម​ទូរស័ព្ទ​ថា កន្លែង​ច្រក​របស់ខ្លួន​ពេលនេះ​គឺ​ពុំមាន​ការនាំ​ទំនិញ​ទៀត​ទេ​ប៉ុន្មាន​ ថ្ងៃនេះ ព្រោះ​ភាគី​ថៃ​មិន​ហ៊ាន​មក​យក​ទំនិញ​ទៀត​ទេ ហើយក៏​ធ្លាប់​នាំចេញ​ទំនិញ​គីប​៣ ទៅ​៤​ដង​ដែរ ដោយ​ម្តង​មាន​ចំនួន​៧០០​គីឡូក្រាម ទៅ​៨០០​គីឡូក្រាម​តែប៉ុណ្ណោះ​។ ចំណែក​លោក​ឈៀន មេបញ្ជាការរង​វរ​សេនា​តូច​ពុំបាន​សុំ​ការបំភ្លឺ​នោះទេ ព្រោះ​ពុំមាន​លេខ​ទូរស័ព្ទ​សំរាប់​ទំនាក់ទំនង ៕ ដោយ យី​ហាំង​
KA-20141204_111127 KA-20141204_113712 KA-0005 KA-20141204_113523 KA-20141204_113007

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons