. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Wednesday, December 31, 2014

ក្រុមហ៊ុន​CYL​បោះបង្គោល​យក​ដី​ប្រជាពលរដ្ឋ​ចំនួន​ជាង​១០០​គ្រួសារ ប្រជាពលរដ្ឋ​មក​តវ៉ា​ឲ្យ​លោក​អភិបាលខេត្ត​ជួយ​ដោះស្រាយ​

ថ្ងៃ ពុធ ទី31 ធ្នូ ឆ្នាំ2014 ម៉ោង10:35   ផ្នែក: សន្តិសុខ និង សង្គម    ដោយ: គង្គា​
Pisey-31-12-2014-full-E
បន្ទាយមានជ័យ ៖ យ៉ាងហោចណាស់​ក៏​មាន​ប្រជាពលរដ្ឋ​មកពី​ភូមិ​កង​វ៉ា​ជាង​១០០​នាក់ នាំគ្នា​មក​តវ៉ា​នៅមុខ​សាលាខេត្ត​ចំពោះ​ក្រុមហ៊ុន​CYL​investment.Ltd​ បាន ​បោះបង្គោល​រំលោភ​យក​ដី​ពួកគាត់​ដែល​មាន​ដាំ​ដំណាំ​ពេញ។ ការ​តវ៉ា​នេះ​កើតឡើង​នៅ​កាលពី​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៤​ នៅមុខ​សាលាខេត្ត​បន្ទាយមានជ័យ។ តំណាង​ប្រជាពលរដ្ឋ​ឈ្មោះ ឡា​ច ប៊ុនធឿន បាន​ប្រាប់​ថា ប្រជាពលរដ្ឋ​ដែល​នាំគ្នា​មក​តវ៉ា​មាន​ចំនួន​ជាង​១០០​នាក់​តំណាង​ឲ្យ​ ប្រជាពលរដ្ឋ​១០៧​គ្រួសារ ​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​CYL​investment.Ltd បោះបង្គោល​រំលោភ​យក​ដី​មាន​ចំនួន​៨០​ហិកតា​ ដែល​ពួកគាត់​មាន​ដាំ​ដំណាំ​ពេញ​ដូចជា ពោត​.​សណ្ដែក​.​ប៉ិកគក់​.​ដំឡូងជ្វា​.​ល្ង ជាដើម។
តំណាង​ បាន​បញ្ជាក់​ថា ដី​ដែល​ក្រុមហ៊ុន​បោះបង្គោល​ឡោមព័ទ្ធ​រំលោភ​យក​គឺជា​ដី​កេរ្តិ៍​តាំងពី​ ជីដូន​ជីតា​បែងចែក​កូនចៅ​ និង​មាន​ខ្លះ​បាន​គ្រប់គ្រង​តាំងពី​ឆ្នាំ​១៩៧៩ មក​ម្ល៉េះ ​ហើយ​ដី​នេះ​ត្រូវ​បាន​អាស្រ័យ​ផល​នៅ​ចំណុច​ជើងភ្នំ​កង​វ៉ា ​ដែល​ស្ថិតនៅ​ភូមិ​កង​វ៉ា​ សង្កាត់​កំពង់ស្វាយ ​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ប៉ុន្តែ​ចាប់ពី​ដើមខែ​ធ្នូ ​ឆ្នាំ​២០១៤ ​ស្រាប់​តែ​មាន​ក្រុម​មន្ត្រី​ចុះទៅ​វាស់វែង ​និង​បោះបង្គោល​ទៅលើ​ដី​ប្រជាពលរដ្ឋ​រងគ្រោះ​ជាង​១០០​គ្រួសារ។ ដោយ​មិន​សុខចិត្ត​ចំពោះ​ការរំលោភ​នោះ ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​មក​តវ៉ា​នៅមុខ​សាលាខេត្ត​សុំ​ឲ្យ​រាជរដ្ឋាភិបាល​ ក្រសួង​រ៉ែ ​និង​ថាមពល​លុប​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​CYL​investment.Ltd​សុំ​ឲ្យ​ប្រគល់​ដី​ជូន​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​វិញ។ លោក ឈឿន ក្រៃ​យ៉ុង នាយក​រដ្ឋបាល​សាលាខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​ថា ក្រោយ​ពេល​ដែល​មាន​ប្រជាពលរដ្ឋ​ភូមិ​កង​វ៉ា​មក​តវ៉ា​នៅមុខ​សាលាខេត្ត​ បន្ទាយមានជ័យ​យ៉ាងច្រើន​ដូច្នេះ​ដើម្បី​ជួយ​រក​យុត្តិធម៌​ដែល​ចោទ​ថា ក្រុមហ៊ុន​CYL​investment.Ltd​ រំលោភ ​ដី​ពួកគាត់​ដែល​អាស្រ័យ​ផល​នោះ​គឺ​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​សន្យា​ថា​ នឹង​ដោះស្រាយ​ជូន​ហើយ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ត្រឡប់​ទៅ​ផ្ទះ​វិញ​កុំ​ឲ្យ​ ប៉ះពាល់​សណ្ដាប់ធ្នាប់​នៅក្នុង​ខេត្ត។ អ្នក​ដែល​បាន​ឃើញ​ហេតុការណ៍​នោះ​បាន​និយាយ​ថា​ សព្វថ្ងៃ​នេះ​គេ​ឃើញ​តែ​ក្រុមហ៊ុន​បោះបង្គោល​មក​ដី​ប្រជាពលរដ្ឋ​ជា​រឿយៗ​យក​ ស្រស់ៗ​តែម្តង ​ក្រោយពេល​ប្រជាពលរដ្ឋ​មក​ប្ដឹង​ពុំដែល​ឈ្នះ​ក្រុមហ៊ុន​នោះ​ឡើយ។​ អ្នក​ឃើញ​ហេតុការណ៍​បាន​និយាយ​បន្ត​ថា ចាំ​មើល​ករណី​ដី​ជើងភ្នំ​កង​វ៉ា​នេះ​ដែល​ក្រុមហ៊ុន​ទៅ​បោះបង្គោល​យក​ដី​ ប្រជាពលរដ្ឋ​ស្រស់ៗ​នោះ​ តើ​អាច​យក​ពី​ក្រុមហ៊ុន​មក​ឲ្យ​ប្រជាពលរដ្ឋ​វិញ​បាន​ដែរ​អត់​ចាំ​មើល​តើ​លោក ​អភិបាលខេត្ត​លោក​ដោះស្រាយ​យ៉ាងណា​ចំពោះ​រឿង​នេះ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons