. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Monday, March 2, 2015

មន្ត្រីប៉ូលិស និង​ប៉េអឹម​មួយចំនួន​នៅ​ក្រុងប៉ោយ​ប៉ែត បើក​ល្បែង​ស៊ីសង​យ៉ាង​អនាធិបតេយ្យ​

ក្រុងប៉ោយប៉ែត ៖ ​ជាការពិតណាស់ ប្រមុខ​រាជរដ្ឋាភិបាល​ ដែល​មានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា បាន​ខិតខំ​យកចិត្ត​ទុក​ដាក់​ក្នុង​ការ​កែទម្រង់​ស៊ីជម្រៅ​យ៉ាងក្តៅគគុក​ដាក់ ​ចេញ​នូវ​គោល​នយោបាយ​​ភូមិ-ឃុំ​មានសុវត្ថិភាព​​ដើម្បី​ឱ្យ​អាជ្ញា​ធរ​ មានសមត្ថកិច្ច​ កង​កម្លាំងប្រដាប់​អាវុធ​​ទាំង២​ប្រភេទ គឺ​សមត្ថកិច្ច​ប៉ូលិស និងប៉េអឹម​​ ដែលឈរ​ជើង​​នៅ​តាម​មូល​ដ្ឋាន​គោលដៅ​របស់ខ្លួន​យកទៅអនុវត្ត​​ដើម្បី​រក្សា​ សន្តិសុខ ​និងការពារ​សណ្តាប់ធ្នាប់​សាធារណៈ​ជូនប្រជាពលរដ្ឋ​ឱ្យ​មានសុខ​សន្តិ​ភាព ។
តែ​ផ្ទុយ​ទៅវិញ គេសង្កេត​ឃើញ​​នៅ​ក្នុង​ទឹក​ដី​តំបន់​ជាយដែនកម្ពុជា-ថៃ​ ក្នុង​អាណាចក្រ​​ក្រុង​ប៉ោយប៉ែត​​ បែរ​ជាគ្មានន័យ​ទៅវិញ ខណៈ​​​ពេល​ដែល​មាន​ប៉ូលិស និង​ប៉េអឹម​​មួយ​ចំនួន​តូច​ បាន​កំពុង​តែ​ប្រព្រឹត្ត​​អំពើល្មើស​ប្រឆាំង​ទៅ​នឹង​ថ្នាក់ដឹកនាំ និងបាន​យក​ខ្លួនធ្វើ​ជា​អ្នក​កាង និង​បើក​​បនល្បែង​ស៊ី​សង​ពាលាអាវ៉ាសែ ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​​ ដើម្បី​ប្រមូល​យកផល​ប្រយោជន៍​​យកទៅធ្វើ​មាន​ធ្វើបានដោយខ្លួន​ឯងទៅវិញ ។
​តាមប្រភព​ព័ត៌មាន​ពីប្រជាពលរដ្ឋ​​នៅ​ក្រុង​ប៉ោយ​ប៉ែត​បាន​រាយការណ៍​ឱ្យ​ ដឹងថា​ បនល្បែង​ស៊ីសង​​នៅ​ក្នុង​តំបន់​​ជាយ​ដែន​កម្ពុជា​-ថៃ គឺ​កើត​មាន​យ៉ាង​​ស្អេកស្កះ​ ដូចផ្សិត​ត្រូវទឹកភ្លៀង​អ៊ីចឹង មានដូច​ជា​កន្ទុយលេខ (ឆ្នោត) ត្រូវ​បាន​គេ​ដាក់តុតាំង​​ដូច​លក់​លៀស​ នៅ​តាម​ទី​ផ្សារ​ក្នុង​ក្រុងប៉ោយប៉ែតរាប់សិប​កន្លែង​ ។ ក្រៅពី​ល្បែង​កន្ទុយលេខ​ មានល្បែង​ពេញនិយម​ភ្នាល់បាល់​តាមអ៊ីនធើរណេត (អន ឡាញ)​ ប្រមាណ​ជាង​២០​កន្លែង ​កើត​មាន​យ៉ាង​អនាធិបតេយ្យ​តែម្តង ។
ប្រភព​បន្តថា មេបនដែល​បើក​ល្បែង​ស៊ីសង​ទាំងអស់នេះ​ ភាគច្រើន​ពុំសូវ​មាន​ប្រជាពលរដ្ឋ​​នោះទេ គឺ​ជា​របស់​សមត្ថ​កិច្ច​ប៉ូលិស និងប៉េអឹម​ ដែល​ជា​អ្នក​មានឥទ្ធិពល​ និងអំណាច​ធំ ឬ​មាន​អំណាច​ល្មមៗ ទើប​អាច​បើក​បន​ល្បែង​ទាំងអស់នេះ​បាន ។ បើ​តាម​​ប្រភព​ពី​សមត្ថកិច្ច​​មួយរូប​ សុំ​មិនបញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ឱ្យ​ដឹងថា សមត្ថកិច្ច​​ដែល​មានជំនាញ​ខាង​កាង និង​បើក​ល្បែងស៊ីសង​ទាំង​អស់​នេះ ​បានភាគ​ច្រើន​កើត​​ចេញ​ពី​ខាងសមត្ថកិច្ច​​ប៉េអឹម​តែម្តង ។
ប្រភពបន្តថា ​ក្នុងនោះ​ត្រូវ​បាន​គេស្គាល់​​មន្ត្រីប៉េអឹម​ម្នាក់​ឈ្មោះតែម បូឡា ​ពាក់ស័ក្តិ​៣ និង​មាន​មួយ​ចំនួន​តូចទៀត​ មិន​ទាន់​បញ្ចេញ​ឈ្មោះ​ ដែលល្មោភ​និងលុយ​យកទៅធ្វើ​មាន​ធ្វើ​បាន​ មិន​បាន​គិតពីប្រយោជន៍ជាតិ ប្រមូល​យកលុយ​ពីបនល្បែង​ ទៅទិញ​រថយន្ត​ស៊េរីថ្មី​ទំនើប​ៗ មានតម្លៃ​រាប់​សែន​ដុល្លារ​​សម្រាប់ជិះ​បង្អួតស្រីស្នេហ៍ និងបង្អួត​គេឯង​ក្នុង​១នាក់​ ២ទៅ​៣​គ្រឿងឯណោះ ។
ចំណែកលោក​តែម បូឡា មេបញ្ជា​ការ​រង​ប៉េអឹម​ក្រុង​ប៉ោយប៉ែត​ដែលរង​​ការ​ចោទប្រកាន់ថា ​មាន​ការ​បើក​ល្បែង​ស៊ីសង​ទាំងអស់​នេះ មិន​អាច​សុំ​ការ​បំភ្ឡឺ​បានទេ ​នៅព្រឹកថ្ងៃទី​២៤ កុម្ភៈ ២០១៥ នេះ ។ ជុំ​វិញ​បញ្ហា​ទាំងអស់នេះ ​ប្រជាពលរដ្ឋស​​មានសមត្ថកិច្ច​​គ្រប់​លំដាប់ថ្នាក់ ដែលមាន​តួនាទី​ឈរជើង​នៅ​ក្នុងទឹកដី​ក្រុង​ប៉ោយប៉ែត​ បានទទូច​​សុំ​ឱ្យ​​អស់​លោក​អាជ្ញាធរមានសមត្ថកិច្ច​​គ្រប់​លំដាប់​ថ្នាក់​ ដែលមានតួនាទី​ឈរជើង​នៅក្នុងទឹក​ដីក្រុងប៉ោយប៉ែត ជាពិសេស​គឺ​លោកឧត្តមសេនីយ៍ត្រីឱ បូរិន មេបញ្ជា​ការ​​ប៉េអឹម​ខេត្ត ល្មម​គិត​គូរ​​ចាត់វិធាន​ការ​ជួយ​ទប់ស្កាត់​​បង្ក្រាប​នូវ​បទ​ល្មើស​​បន​ ល្បែង​ទាំងអស់នេះ​ ឱ្យបាន​ទាន់​ពេលវេលា​ផង ចៀសវាង​កុំឱ្យ​កើត​មាន​​អំពើ​​ចោរ​កម្ម​លួច ឆក់ កាប់ សម្លាប់ ប្លន់​​យកទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋស្លូតត្រង់​​​ ដើម្បី​ឱ្យ​ស្របទៅ​តាមយុទ្ធសាស្ត្រ​របស់​រាជ​រដ្ឋាភិ​បាល​ ដែលដឹកនាំ​ដោយសម្តេច​តេជោ​​ ហ៊ុន សែន ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons