. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Wednesday, April 29, 2015

ប្រវត្តិអ្នកស្រី ត្រឹង ងា ជា​ប្រវត្តិ​វិទូ​ដ៏​ល្បី​ល្បាញ

ឡាយ ហ៊ុនគី ខែ​ឧសភា 25, 2013

Posted by សុភ័ក្ត្រ in សាស្ត្រាចារ្យ.
trackback
ឡាយ ហ៊ុនគី
[ឈ្មោះ]
 ឡាយ ហ៊ុនគី
[ឈ្មោះ​គេ​ស្គាល់] ត្រឹង ងា
[កំណើត] ២៤ កញ្ញា ១៩៣៥
[ទី​​កំណើត] ស្រុកព្រះនេត្រព្រះ, ខេត្តបាត់ដំបង
[ឋានៈ] សាស្ត្រាចារ្យ​, ប្រវត្តិ​វិទូ
[ស្វាមី] ត្រឹង ងា
បន្ទាត់
អ្នក​ស្រី ឡាយ ហ៊ុនគី [អាន​ថា៖ ឡាយ-ហ៊ុន-គី] ឬ​​ត្រូវ​បាន​គេ​ស្គាល់​ទូទៅ​ថា អ្នក​ស្រី ត្រឹង ងា ​​គឺ​ជា​សាស្ត្រាចារ្យ​ និង​ជា​ប្រវត្តិ​វិទូ​ដ៏​ល្បី​ល្បាញ​ម្នាក់​នៅ​ប្រទេស​កម្ពុជា​។ អ្នក​ស្រី គឺ​ជា​អ្នក​និពន្ធ​សៀវភៅ​អរិយធម៌​ខ្មែរ សម្រាប់​ថ្នាក់​ទី​បញ្ចប់ បោះ​ពុម្ព​ឆ្នាំ​១៩៧៤​។
| ប្រវត្តិ |
អ្នកស្រី ឡាយ ហ៊ុនគី កើត​នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​១៩៣៥ នៅ​ភូមិ​ស្រមោច ឃុំ​ព្រះ​នេត្រ​ព្រះ ស្រុក​ព្រះ​នេត្រ​ព្រះ ខេត្ត​បាត់ដំបង​។
| ការ​សិក្សា |
  • ឆ្នាំ​១៩៤៧ រៀន​នៅ​បឋម​សិក្សា​
  • ឆ្នាំ​១៩៥៧ ធ្វើ​គ្រូបង្រៀន​
  • ឆ្នាំ​១៩៦២ ចូល​រៀន​នៅ​វិទ្យាស្ថាន​ជាតិ​គរុកោសល្យ​ផ្នែក​អប់រំ​សាស្ត្រាចារ្យ​
  • ឆ្នាំ​១៩៦៨ ប្រឡង​ជាប់​បរិញ្ញាប័ត្រ​អក្សរសាស្ត្រ​
| ការងារ |
  • ឆ្នាំ​១៩៧៤ ធ្វើ​សាស្ត្រាចារ្យនៅ​វិទ្យាល័យ​ព្រះ​​ស៊ី​សុវត្ថិ​ ក្រុង​ភ្នំពេញ
  • ឆ្នាំ​១៩៧៥ បាន​ទទួល​តំណែង ជានា​យក​វិទ្យាល័យ​នារី ក្រុង​ភ្នំពេញ
  • ឆ្នាំ១៩៩០-១៩៩៤ ធ្វើ​ជា​នាយក​វិទ្យាល័យ​មង្គល​បូរី ខេត្ត​បាត់ដំបង
| ស្នាដៃ និង​ការងារ |
​អ្នកស្រី ឡាយ ហ៊ុនគី ជា​សាស្ត្រាចារ្យ​ បរិញ្ញាបត្រ​អក្សរ​សាស្រ្ត​ខ្មែរ ជា​នាយក​​សាលា​​មធ្យម​សិក្សា​កម្រិត​២ ស្រុក​មង្គល​បូរី ឆ្នាំ​១៩៨៥-១៩៨៦ និង​ជា​នាយក​នៃ​វិទ្យាល័យ​មង្គល​បូរី នៅថ្ងៃទី២៤ កក្កដា ១៩៩០​។
អ្នក​ស្រី ឡាយ ហ៊ុនគី ត្រូវ​បាន​គេ​ស្គាល់​ទូទៅ​ថា អ្នក​ស្រី ត្រឹង ងា ​​គឺ​ជា​សាស្ត្រាចារ្យ​ និង​ជា​ប្រវត្តិ​វិទូ​ដ៏​ល្បី​ល្បាញ​ម្នាក់​នៅ​ប្រទេស​កម្ពុជា​។ អ្នក​ស្រី គឺ​ជា​អ្នក​និពន្ធ​សៀវភៅ​អរិយធម៌​ខ្មែរ សម្រាប់​ថ្នាក់​ទី​បញ្ចប់ បោះ​ពុម្ព​ឆ្នាំ​១៩៧៤​។
| ជីវិត​គ្រួសារ |
​អ្នកស្រី ឡាយ ហ៊ុនគី បាន​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​លោក ត្រឹង ងា ហើយ​ដែល​ឈ្មោះ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ថា​ជា​អ្នក​ស្រី ដោយ​សម័យ​នោះ​ហៅ​តាម​ទម្លាប់​បារាំង គឺ​ហៅ​ឈ្មោះ​ស្វាមី​។ អ្នក​ទាំង​ពីរ​​មាន​កូន​ចំនួន​៤​នាក់​គឺ​៖
  1. ត្រឹង បញ្ញារិទ្ធិ ភេទ​ប្រុស
  2. ត្រឹង សុគន្ធវារី ភេទ​ស្រី
  3. ត្រឹង បញ្ញារុណ ភេទ​ប្រុស និង
  4. ត្រឹង សុន្ថារា ភេទ​ប្រុស

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons